ស្ដ្រីរៀបការម្នាក់ដែលជនជាតិអេស៊ីប បានអញ្ជើញមិត្ដប្រុសរបស់ខ្លួន មកផ្ទះនិង សម្លាប់ដោយប្រើកាំបិតចាក់ នឹងបំពង់ក ដែលការសម្លាប់នេះ មានការចូលរួមពីបងប្រុសរបស់ស្ដ្រីនេះផងដែរ។

យោងទៅតាមប្រភពព័ត៌មានរបស់អេម៉ារ៉េត បានឲ្យដឹងថា ស្ដ្រីនេះមានអាយុ ៣៧ឆ្នាំ បានរៀបរាប់ប្រាប់ប៉ូលីសថា នាងបានសម្លាប់គូស្នេហ៍របស់នាង បន្ទាប់ពីគូស្នេហ៍នេះ បានធ្វើការផ្ញើររូបភាព របស់ពួកគេដូចជា ពេលណាត់ជួបគ្នាដំបូង ទៅកាន់ប្ដីរបស់ខ្លួន រហូតធ្វើឲ្យនាងនិងប្ដីលែងលះគ្នា។ យ៉ាងណាមិញ បុរសជាជនរងគ្រោះត្រូវបានគេដឹងថា មានឈ្មោះថា Farouq Saeed អាយុ ៣៧ឆ្នាំ ដែលនាងបានយកសាកសពបុរសនេះ ទៅកប់នៅពីមុខផ្ទះអតីតប្ដីរបស់នាង ដែលកន្លែងកើតហេតុគឺនៅក្នុងទីក្រុង Cairo ក្នុងអេស៊ីប៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]