តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសពីរនាក់ប្តីប្រពន្ធ បាននាំកូនពីរនាក់ដើរស្រាតតាមទីសាធារណៈ។ ហេតុការណ៏ខាងលើបានកើតឡើង នៅក្រុង Dianbai ប្រទេសចិន។ 

ប្រភពបានបន្តឲ្យដឹងថា ក្រុមគ្រួសារមួយនេះបានផ្លាស់ទីលំនៅមកក្រុង Dianbai ដើម្បីស្វែងរកការងារចិញ្ចឹមជីវិត។ រំលងបាន ២ ខែ កូនពៅដែលទើបតែមានអាយុ ២ ខែ របស់គេបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ  ហើយត្រូវបញ្ជូនទៅ មន្ទីរពេទ្យ។ ក្រោយពីទទួលបានការព្យាបាល កូនរបស់ពួកគេមានអាការៈធូរស្រាល អាចចេញពីមន្ទីរពេទ្យបាន តែជាអកុសល ពួកគេគ្មានប្រាក់បង់ថ្លៃព្យាបាល ទើបសំរេចចិត្តដើរស្រាតទាំងគ្រួសារដើម្បីសុំជំនួយ។ 

បន្ទាប់ពីបានទទួលដំណឹង ក្រុមអាជ្ញាធរក្នុងតំបន់បានគេបញ្ជូនពួកគេ ទៅកាន់មន្ទីរពេទ្យដែលកូនរបស់គេ សំរាកព្យាបាលដើម្បីធ្វើការសំរបសំរួល។ ទីបំផុត មន្ទីរពេទ្យបានសំរេចមិនទាមទារឲ្យសងថ្លៃព្យាបាល ហើយក្រុមគ្រួសារពួកគេបានត្រលប់ទៅផ្ទះវិញ៕

ដោយ៖ Aylin

សូមប្រិយមិត្ត ចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]