សូមចូលរួមសោកស្ដាយ! លោកយាយ សុគន្ធ និសា បានទទួលមរណភាពហើយ

//s5.kh1.co/1d/1dc67ab653a876c7c57257a94ed567e49d1db94b.jpg
តារា & កម្សាន្ដ

 ០៥-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង សុគន្ធ និសា បានបង្ហោះសារនៅលើបណ្ដាញសង្គម ដែលនាងបានជួបទុក្ខធំ ដោយលោកយាយរបស់នាង បានទទួលមរណភាពទៅហើយ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា នៅតែទទួលបានការគាំទ្រយ៉ាងពេញទីហឹង ពីទស្សនិកជន ជាមួយនឹងសម្លេងដ៏ពីរោះ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចាប់តាំងពីរៀបការ មានស្វាមី​រួចមក ជីវិតរបស់នាង កាន់តែមានសុភមង្គល ក្ដីសុខ និងមានភាពកក់ក្ដៅពីក្រុមគ្រួសារ ថែមទៀតផង។ យ៉ាងណាមិញ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង បានបង្ហោះសារ​ព្រមទាំងរូបភាពមួយចំនួន ដែលអ្នកនាងផ្ទាល់បានជួបទុក្ខធំ ដោយលោកយាយរបស់អ្នកនាង បានទទួលមរណភាពទៅហើយ។

ក្នុងនោះដែរ អ្នកនាង សុគន្ធ និសា បានសរសេររៀបរាប់ថា៖ 

ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ​ ប្រៀបដូចជាសុបិន្ត​ ទៅកន្លែងដែលមិនបានគិតថាទៅ​ កន្លែងដែលមិនចង់ទៅ​ បែរជាត្រូវទៅដល់​ ការគិតវាមិនដូចការពិត​ គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកើតឡើងចំពោះយើងឡើយ​ តែបញ្ហាគឺមានចំពោះយើងជារៀងរហូត​ មានសុខក៏មានទុក្ខ​ តែគ្រប់គ្នាមើលមិនឃើញភាពស្ងប់ តែភាពស្ងប់នៅជាមួយយើងរហូត​ អ្វីៗគឺតាមដំណើរធម្មជាតិ​ (សូមវិញ្ញាណខ័ន្តរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ​)។

សារបង្ហោះ របស់ សុគន្ធ និសា

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញនាង បង្ហោះសារដ៏ក្រៀមក្រំបែបនេះហើយ ហ្វេនៗជាច្រើន បានមកចូលរួមលើកទឹកចិត្ត ក៏ដូចជា ផ្ញើសាររំលែកទុក្ខដល់នាង គ្រប់ៗគ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
ទិដ្ឋភាពក្នុងពិធីបុណ្យសព លោក យាយ របស់ សុគន្ធ និសា

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T