តើឪពុក​​ម្ដាយ មានតួនាទី​អប់រំ​កូនបែបណា​អំឡុង​កូវីដ ​១៩? ​បែបនេះទើប UNICEF សហការ​ជាមួយកម្ពុជា​លើ...

//s5.kh1.co/7e/7e88a7adb3a78b59e3c4b677880f9711814040d0.jpg
សង្គម

 ០៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វីរុស Covid-19 បានធ្វើឲ្យកុមារត្រូវបានឃ្លាតឆ្ងាយពីសាលា ពួកគេត្រូវនៅផ្ទះ និងធ្វើការសិក្សាពីចម្ងាយដោយ​​មាន​អាណាព្យាបាល​ជាអ្នកជួយបន្ថែមទៀត។

វីរុស Covid-19 បានធ្វើឲ្យកុមារត្រូវបានឃ្លាតឆ្ងាយពីសាលា ពួកគេត្រូវនៅផ្ទះ និងធ្វើការសិក្សាពីចម្ងាយដោយ​​មានអាណាព្យាបាលជាអ្នកជួយបន្ថែមទៀត។ ហេតុនេះហើយទើបក្រសួងអប់រំ និងក្រសួងព័ត៌មានបានរួមសហ ការគ្នាដើម្បីបង្កើតនូវប៉ុស្តិ៍វិទ្យុមួយ ដែលមាននូវកម្មវិធីដែលទាក់ទងនឹងការថែរក្សាសុខភាព អនាម័យ របបចំណី អាហារ ការការពារកុមារ ការអប់រំកុមារនៅផ្ទះ និងល្បែងកម្សាន្តបង្កើនចំណេះដឹងផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមការជួយឧបត្ថម្ភ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ Global Partnership for Education ហៅកាត់ថា (GPE)បានប្រើប្រាស់កម្មវិធីនេះ ដើម្បីចែករំលែកនូវវីធីសាស្ត្រថែទាំគាំទ្រ និងការពារកុមារ​ខណៈពេលដែលពិភពលោក​ទាំង​មូលកំពុងប្រយុទ្ធប្រឆាំងជាមួយវីរុស Covid-19 នេះ។

UNICEF
UNICEF

កម្មវិធីនេះបានចាក់ផ្សាយដំបូងដោយមានចំណងជើងថា «បងប្អូន៤នាក់» និងត្រូវបានគេចាក់ផ្សាយកាលពីថ្ងៃទី១ ខែ មិថុនា ដែលត្រូវនឹងថ្ងៃសិទ្ធិកុមារ។ គួរបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងធ្វើការចាក់ផ្សាយភាគបន្តទៀតនៅរៀងរាល់​ ថ្ងៃចន្ទ ពុធ និងថ្ងៃព្រហស្បតិ៍ នៅរៀងរាល់ម៉ោង៩ព្រឹក តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និង​កីឡា​ និងក្រសួងព័ត៌មានដោយគ្រប់ភាគទាំងអស់គឺសុទ្ធតែប្រើភាសាខ្មែរ។

បន្ថែមពីលើនោះគេបានឲ្យដឹងថា ភាគនីមួយៗនៃរឿងគឺផ្តោតទៅលើប្រធានបទខុសៗគ្នា ដោយគេជឿថាអ្នកស្តាប់នឹង អាចយល់ពីភាពសំខាន់នៃកត្តាដែលនាំឲ្យមានគ្រោះថ្នាក់ចំពោះកុមារដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬរបៀបនៃការគ្រប់ គ្រងកំហឹង។ ការស្តាប់រឿងនេះនឹងជួយឲ្យឪពុកម្ដាយដឹងពីតួនាទីរបស់ខ្លួនកាន់តែច្បាស់ ហើយក៏អាចរៀនពីវិធីទំនាក់ ទំនងជាមួយកុមារនៅក្នុងជីវភាពប្រចាំថ្ងៃ។

កម្មវិធីនេះចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ ពុធ និងព្រហស្បតិ៍ ម៉ោង៩ព្រឹកតាមរយៈ គេហទំព័រក្រសួងអប់រំយុវជននិងកីឡា និងក្រសួងព័ត៌មាន៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T