នៅពេលដែលប្រិយមិត្តបានឃើញរូបខាងក្រោមនេះ អ្នកប្រហែលជាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះរូបនេះបានបង្ហាញពី ក្ដីស្រមៃរបស់ក្មេងប្រុសម្នាក់ ដែលមានជំងឺស្វិតដៃជើងមិនអាចដើរទៅណារួច គឺគេពឹងលើកៅអីរុញដើម្បីបំលាស់ទី។

យោងតាមប្រភពព័ត៌មាន ឌេលីមែល បានឲ្យដឹងថា កុមារាដ៏កម្សត់ម្នាក់នេះមានឈ្មោះថា Luka អាយុ ១២ឆ្នាំ ដែលមានជំងឺស្វិតដៃជើង។ ជំងឺដ៏ឃោរឃៅនេះបានធ្វើឲ្យក្មេងប្រុសនេះ បានធ្វើឲ្យគេត្រូវអង្គុយលើរទេះរុញមួយជិវិត ទោះជាចង់ធ្វើអ្វីក៏មិនកើត ជាងនេះទៅទៀតវាបានធ្វើឲ្យ Luka បាក់ទឹកចិត្តក្នុងការរស់នៅថែមទៀតផង។

ក៏ប៉ុន្តែ មានអ្នកថតរូបម្នាក់ឈ្មោះ Matej Peljhan បាន មកជួយគេ ថែមទាំងអាចបំពេញក្ដីស្រមៃរបស់ Luka ថែមទៀតផង ដោយគាត់បានបង្កើតនូវរូបថត ដ៏ស្រស់ស្អាត់ ដែលអាចឲ្យយើងមើលទៅដូចជា Luka អាចធ្វើសកម្មភាពផ្សេងៗបានជាច្រើន ដូចជាលេងបាល់បោះ ជិះស្គីរ ហែលទឹក និងដើរលេងជាដើម ហើយរូបភាពទាំងនោះ ត្រូវបានលោក Peljhan ដាក់ឈ្មោះឲ្យថា “The Little Prince”។ រូបភាពរបស់គាត់គឺមិនបាន ប្រើប្រាស់នូវបច្ចេកវិទ្យាកាត់.ត នោះទេ គឺគាត់គ្រាន់តែប្រើប្រាស់នូវ រូបភាពធម្មតាមកដាក់ធ្វើជាប្លង់ផ្នែកខាងក្រោយ ហើយឲ្យ Luka នៅពីលើរូបភាពនោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបភាពខាងក្រោមនេះ?















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]