​​មួយ​​​ក្បាច់​​ពី Apple​​​ ធ្វើឲ្យ​​​ជនឆ្លៀត​​​​ឱកាស​​​​​ដែល​​​លួច​​​ ​iPhone​ រាប់​​សិប​​គ្រឿង​​​​កំឡុង​​ពេល​​តវ៉ា ​យក​ទៅ​ប្រើមិន​កើត​

//s5.kh1.co/8b/8bb7109efc26ca0fde76d661ebee4028fe3e6047.jpg
សង្គម

 ០៤-មិថុនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

កាលពីមួយសប្ដាហ៍កន្លងទៅនេះ មានរឿងចម្រូងចម្រាសជាច្រើនដែលបានកើតមានឡើង បន្ទាប់ពីការ​ស្លាប់​របស់លោក George Floyd ក្រោមស្នាដៃនគរបាល ដែលធ្វើឲ្យមានការផ្ទុះការតវ៉ាយ៉ាង​អនាធិបតេយ្យ​ទូទាំងប្រទេសអាមេរិកដើម្បី​ស្វែងរក​យុត្តិធម៌

អាមេរិក៖ កាលពីមួយសប្ដាហ៍កន្លងទៅនេះ មានរឿងចម្រូងចម្រាសជាច្រើនដែលបានកើតមានឡើង បន្ទាប់ពីការ​ស្លាប់​របស់លោក George Floyd ក្រោមស្នាដៃនគរបាល ដែលធ្វើឲ្យមានការផ្ទុះការតវ៉ាយ៉ាង​អនាធិបតេយ្យ​ទូទាំងប្រទេសអាមេរិកដើម្បីស្វែងរកយុត្តិធម៌។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងដែលគួរឲ្យសោកស្ដាយបំផុតកំឡុងពេលមានបាតុកម្មនោះកើតឡើង ក៏មានជនឆ្លៀត​ឱកាសមួយ​ចំនួន​ធំ​យក​ពេល​ចលាចលនេះមកលួចទ្រព្យសម្បត្តិរបស់ហាងល្បីៗជាច្រើន ដែលក្នុងនោះមានទាំងអ្នកលួច iPhone ពីហាង Apple Store ជាច្រើនកន្លែងផងដែរ ដែលការប្រព្រឹត្តនេះហាក់បីដូចជាប្លន់ទាំងកំរោល។

មានរូបភាពតំណាងខាងក្រោម៖

រូបភាព ការវាយបំបែកកញ្ចក់ចូលហាង
រូបភាព ការវាយបំបែកកញ្ចក់ចូលហាង

ទោះបីជាការលួចយកនោះបានដោយជោគជ័យក៏ពិតមែន ក៏ Apple មិនបណ្ដោយឲ្យអំពើគ្មានសីលធម៌នេះ​កើត​ឡើង​ដោយស្រួលៗនោះដែរ ថ្វីត្បិតក្រុមជនទុច្ចរិតនោះលួចបាន iPhone ជាច្រើនគ្រឿង ប៉ុន្តែវានិងមិនអាចប្រើប្រាស់​បាននោះទេ ដោយក្រុមហ៊ុន Apple ចាក់សោរជាប់ព្រមទាំងធ្វើការព្រមានមកវិញយ៉ាងខ្លាំងៗទៀតផង។

ក្នុងនោះ អ្នកដែលលួច iPhone ពីហាង Apple Store នឹងទទួលបានសារមួយថា៖ “This device has been disabled and is being tracked. Local authorities will be alerted.” ដែលប្រែជា​ភាសាខ្មែរយើង​ថា «iPhone នេះត្រូវបានបិទមិនឱ្យប្រើកើតទេ ហើយកំពុងតែត្រូវតាមដាន ដោយអាជ្ញាធរក្នុងតំបន់នឹងអាចដឹង»។

គួរបញ្ជាក់ដែរថា ជនឆ្លៀតឱកាសជាច្រើនត្រូវបានគេថតបាន កំពុងតែធ្វើការលួចប្លន់ហាងល្បីៗ​ជាច្រើននៅ​សហរដ្ឋ​អាមេរិក ហើយការលួចប្លន់នោះមិនមែនដើម្បីហូបចុកនោះទេ ផ្ទុយទៅវិញជនអគតិទាំងនោះធ្វើការលួចប្លន់របស់ថ្លៃៗ ប្រណិតហាក់ដូចជាយកទៅឡូយឆាយទៅវិញ៕

រូបភាព ការវាយបំបែកកញ្ចក់ចូលហាង
រូបភាព ការវាយបំបែកកញ្ចក់ចូលហាង
រូបភាពដែលបង្ហាញពី iPhone ត្រូវបានបិទដំណើរការ (Disabled)
រូបភាពដែលបង្ហាញពី iPhone ត្រូវបានបិទដំណើរការ (Disabled)
រូបភាពហាងលក់ iPhone
រូបភាពហាងលក់ iPhone
រូបភាពហាងលក់ iPhone
រូបភាពហាងលក់ iPhone
កម្
កម្
https://s5.kh1.co/__image/w=650,h=342,q=100/29/29338b1815a4cfb41a6339c35990d83357d48917.jpg
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T