កាលពីពេលថ្មីៗនេះ មានរឿងផ្ទុះឡើង ដោយសារតែ សមាជិកសភាប្រជាជាតិនៃប្រទេសចិន បានធ្វើដំណើរកំសាន្ដទៅលេង ប្រទេសថៃ ដែលមានដូចជា ការលេងល្បែង និងមើលរបាំសិច តែបែរជាយកប្រាក់រដ្ឋទៅចំណាយទៅវិញ។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា បុរសនេះត្រូវបានគេស្គាល់ឈ្មោះថា Huang Kangsheng គឺជាអ្នកធ្វើការរដ្ឋ ដែលមកពី Zhanjiang ខេត្ដ Guangdong និងបានធ្វើការដឹកនាំ ប្រតិភូ ៥០នាក់ ដើម្បីធ្វើដំណើរកំសាន្ដមក អាស៊ីនេះកាលពីឆ្នាំ ២០១២។ សម្រាប់ដំណើរកំសាន្ដនេះ មានបូកបញ្ចូលដូចជា របាំសិច និងការលេងល្បែង ដែលនៅក្នុងនោះមានភស្ដុតាងបញ្ជាក់ច្បាស់លាស់ថា បុរសនេះបានពិតជាធ្វើសកម្មភាពបែបនេះ ដោយបុរសនេះថតរូបជាមួយអ្នករាំរបាំសិច និងអោបដើមទ្រូងអ្នកទាំងនោះ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ម្យ៉ាងវិញទៀត យោងទៅតាមអ្នករាយការណ៍សំងាត់ បាននិយាយថា ទឹកប្រាក់សរុបដែលចំណាយនោះ មានខ្ទង់ជាង ៣០០,០០០យ័ន ឬ ជិត ៥០,០០០ដុល្លារអាមេរិក តែមិនមែនយកប្រាក់ឯកជនទៅចំណាយនោះទេ គឺយកប្រាក់រដ្ឋ។

យ៉ាងណាមិញ អជ្ញាធររបស់ Zhanjiang ត្រូវបានទទួលការរិះគន់ពី សាធារណៈជន ដែលពេលនេះអជ្ញាធរនេះកំពុងតែឲ្យ Huang Kangsheng ធ្វើការបកស្រាយ ក៏ដូចជាធ្វើការរៀបរាប់រាល់ការចំណាយទាំងឡាយ ឲ្យបានល្អិតល្អន់ ចំពោះដំណើរកំសាន្ដនេះ។

តើប្រិយមិត្ដយល់យ៉ាងណា?




កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]