តេឡេស្កូបយក្សរបស់ចិន ត្រៀមដំណើរការស្វែងរកជីវិតក្រៅភព

//s5.kh1.co/7b/7b6a88401058be307771531c98689ceeeddafbe1.jpg
បច្ចេកវិទ្យា

 ០៤-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រទេស​ចិននឹងចាប់ផ្តើមដំណើរការស្វែងរក​ស្វែងរកជីវិតក្រៅភព ដោយការប្រើប្រាស់តេឡេស្កូបដ៏មហិមា ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត គួយចូវ ភាគនិរតីប្រទេសចិន នៅខែកញ្ញាខាងមុខនេះ

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រកាសថា ប្រទេស​ចិននឹងចាប់ផ្តើមដំណើរការស្វែងរក​​ជីវិតក្រៅភព ដោយការប្រើប្រាស់តេឡេស្កូបដ៏មហិមា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តគួយចូវ ភាគនិរតីប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តេឡេស្កូបយក្ស FAST
តេឡេស្កូបយក្ស FAST

តេឡេស្កូបយក្ស ដែល​មាន​មុខកាត់៥០០ម៉ែត្ររបស់​ចិននេះ មានឈ្មោះថា FAST វាត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែមករា ហើយក្នុងការដាក់សាកល្បងនោះដែរ វាបានអង្កេតឃើញតារា Pulsar (តារាដែលមានលក្ខណៈកញ្ជ្រោល) ចំនួន ៩៩ រួចមកហើយ។

តេឡេស្កូបយក្ស FAST
តេឡេស្កូបយក្ស FAST

FAST គឺជាតេឡេស្កូប​ធំជាងគេលើលោក ដែលវាត្រូវបានផលិតឡើងដោយប្រើពេលអស់ជាច្រើនឆ្នាំ នឹងចប់រួចរាល់កាលពីឆ្នាំ ២០១៦ ហើយនៅទីបំផុត ប្រទេសចិនគ្រោងនឹងប្រើតេឡេស្កូបដ៏មហិមាមួយនេះ ក្នុងបេសកកម្មស្វែងរកជីវិតក្រៅភពនៅ​ខែកញ្ញា។

តេឡេស្កូបយក្ស FAST
តេឡេស្កូបយក្ស FAST

គួរឱ្យដឹងផងដែរថា ប្រទេសចិនបាននឹងកំពុងខិតខំអភិវឌ្ឍកម្មវិធីអវកាសរបស់ខ្លួនជាបន្តបន្ទាប់ ​ក្នុងគោលបំណងសម្រេចមហិច្ឆតា​របស់ខ្លួននៅលើផ្នែកអវកាស​នៅពេលខ្លីខាងមុខ។ ហើយកាលពីពេលថ្មីៗនេះដែរ ​ប្រទេស​ចិនបានប្រកាសថា ខ្លួន​គ្រោងនឹងបញ្ជូនយានរុករកទៅកាន់ភពព្រះអង្គារនៅខែក្រោយនេះ​៕

តេឡេស្កូបយក្ស FAST
តេឡេស្កូបយក្ស FAST
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T