ម្នាក់ៗសង្ស័យថា នាងកែសម្ផស្សបន្ថែម ទើប Park Bom បង្ហើបត្រង់ៗតែម្ដងថា...

//s5.kh1.co/5f/5fa1bd57f430c2957098ab9a7a1a11590b2f31ff.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើលខ្លាំង បន្ទាបពីតារាចម្រៀងស្រី Park Bom អតីតសមាជិកក្រុម 2NE1 បានបង្ហាញឲ្យឃើញ ពីមុខដែលមានសភាពហើមខ្លាំង ជាពិសេសថែមទាំងមានស្នាមជ្រីវជ្រួញ ដែលធ្វើឲ្យមនុស្សជាច្រើនសង្ស័យថា នាងបានធ្វើការវះកាត់កែសម្ផស្ស ទើបខាងភ្នាក់ងារ ចេញមុខបកស្រាយបែបនេះ។

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាចម្រៀងស្រី Park Bom អតីតសមាជិកក្រុម 2NE1 បានបង្កភាពភ្ញាក់ផ្អើល ដោយហ្វេន ដោយសារតែនាងបង្ហាញខ្លួនលើកនេះ មុខមាត់របស់នាង ហាក់មានសភាពហើមជាងមុនបន្តិច ជាហេតុធ្វើឲ្យមនុស្សមួយចំនួន មានការសង្ស័យថា នាងទៅកែសម្ផស្សបន្ថែមទៀត ឬយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត មិនត្រឹមតែបង្ហាញឲ្យឃើញពីមុខហើម យ៉ាងចម្លែកបែបនេះប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីវ័យ ៣៦ ឆ្នាំរូបនេះ ក៏បានបង្ហាញឲ្យឃើញពីស្នាមជ្រីវជ្រួញ និងស្នាមខូចទ្រង់ទ្រាយនៅលើមុខ ដែលធ្វើឲ្យមនុស្សជាច្រើន គិតថានេះ គឺជាលទ្ធផលនៃការវះកាត់ ថែមទៀតផង។

បន្ទាប់ពី មានរូបថតជាច្រើនសន្លឹករបស់ Park Bom ធ្វើឲ្យមនុស្សជាច្រើន មានការសង្ស័យថារឿងកែសម្ផស្សស្រាប់តែ D-Nation ដែលជាភ្នាក់ងាររបស់នាង បានបកស្រាយថា នាងមិនមានបញ្ហាសុខភាពអ្វីនោះទេ ហើយមូលហេតុ ដែលនាងមើលទៅខុសគ្នាខ្លាំងបែបនេះ គឺដោយសារតែការឡើងទម្ងន់។

ក្នុងនោះដែរ ភ្នាក់ងាររបស់នាង បានបន្ថែមទៀតថា ៖ 

នៅឆ្នាំ ២០១៩ Park Bom មានសកម្មភាពជាច្រើន ក្នុងការចេញសម្ដែងជាអ្នកចំរៀងទោល។ បន្ទាប់ពីបានបញ្ចប់ការងារ នាងបានចំណាយពេលជាច្រើន ដើម្បីសម្រាក ហើយក៏បរិភោគអាហារច្រើនគួរសមដែរ។

D-Nation

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល Park Bom ត្រូវបានគេចោទសួរ ពីបញ្ហានៃការវះកាត់កែសម្ផស្ស ព្រោះចាប់តាំងពីការបង្ហាញខ្លួន ជាសាធារណៈនៅឆ្នាំ ២០១៩ តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ម្តងហើយម្តងទៀត ដោយសារតែនាងផ្លាស់ប្តូររូបរាង ឥតឈប់ឈរផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T