តិចច្រឡំអាយុតិចអីចុះ! ចូលវ័យ៣០ឆ្នាំប្លាយ Min Pechaya កាន់តែស្អាតទៅៗហើយ

//s5.kh1.co/77/7796f3ef7dd6d6a1ad9179cebe7484ebb46723aa.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនមែនឲ្យតែអាយុច្រើន សុទ្ធតែលែងស្អាតនោះទេ! មើលតែតារាសម្ដែងស្រី Min Pechaya ទៅដឹងហើយ ថាស្អាតប៉ុណ្ណា នៅក្នុងវ័យ ៣១ឆ្នាំរបស់នាងនេះ៕

ថៃ៖ តារាសម្ដែងស្រីល្បីឈ្មោះ ដែលមានអ្នកគាំទ្រច្រើនសន្ធឹក ប្រចាំប៉ុស្ដ៍ទូរទស្សន៍លេខ៧ថៃ Min Pechaya ត្រូវបានមហាជនសរសើរថា ជាស្រីស្អាត និងមានទេពកោសល្យខ្ពស់ក្នុងការសម្ដែងគ្រប់ប្រភេទខ្សែភាពយន្តល្បីមួយចំនួននាពេលកន្លងមក ហើយរឿងនីមួយៗ នាងតែងតែគ្រងបាន តំណែងជាតួឯកជានិច្ចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកទៅមើល រូបសម្រស់ ការតុបតែងខ្លួន របស់តារាស្រីរូបនេះវិញ យើងក៏បានដឹងដែរថា នាងជាតារាស្រីមួយរូប ដែលនិយមលេងខ្លួនហាយសូ ទាន់សម័យមិនណយដែរ ដែលមើលទៅពិតជាសាកសមជាមួយនឹងរូបដ៏ស្រឡូន សាច់សខ្ចីរបស់នាង ធ្វើឲ្យមានការទាក់ទាញចិត្ត អ្នកទស្សនាគ្រប់គ្នាទៀតផង។

មួយវិញទៀត បើគិតសព្វៗទៅ មកទល់នឹងពេលនេះ តារាស្រីរូបនេះ ក៏មានវ័យកាន់តែជ្រេទៅហើយដែរ ដែលសព្វថ្ងៃនាងមានអាយុ ៣១ឆ្នាំទៅហើយ ប៉ុន្តែគេនៅតែសង្កេតឃើញថា ប្រជាប្រិយភាព ពិសេសការតុបតែងខ្លួនរបស់ស្រីស្អាតរូបនេះ នៅតែទាក់ទាញខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមានការលាន់មាត់ ពោលពាក្យសរសើរ ពីបណ្ដាហ្វេនៗដែលជាអ្នកស្រលាញ់គាំទ្រនាង ជាច្រើនហូរហែរនៅតាមសង្គមអ៊ីធើណែតផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T