ទោះខ្មៅស្រអែម! តែ សុភ័ក្រ កុសុម៉ា នៅតែលេចធ្លោ ពេលស្លៀកឈុតបញ្ចេញសាច់បែបនេះ

//s5.kh1.co/a0/a02e3bef01a84b4c12a29980780b9d00ea13c747.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានរូបសម្រស់ស្រស់ស្អាតជាងមុន ព្រមទាំងចេះរៀបចំតុបតែងខ្លួនបានយ៉ាងលេចធ្លោគ្រប់ពេល។

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាម្រៀង និងពិធីការិនី ពូកែវោហាស័ព្ទ ចាក់ទឹកមិនលិច កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានរូបសម្រស់ស្អាតផូរផង់ជាងមុនគួរឲ្យចាប់អារម្មណ៍ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាពស្អាតៗ ជាមួយសម្លៀកបំពាក់គ្រប់ស្ទាយ៍តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី នាងមានស្បែកខ្មៅស្រអែម តែរាល់ឈុតដែល សុភ័ក្រ កុសុម៉ា បានស្លៀក គឺសាកសមជាមួយនាងខ្លាំង ជាពិសេស សម្លៀកបំពាក់ដែលនាងនិយមស្លៀក មានពណ៌ឆើតៗ ប្លែកៗគួរឲ្យទាក់ទាញ។ ម្យ៉ាងវិញទៀត យើងក៏សង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងក៏ចូលចិត្តស្លៀកពាក់ស៊ិចស៊ី បង្ហាញសាច់ខ្ចីផងដែរ។

ជាក់ស្ដែង មុននេះបន្តិច សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពថ្មី ជាមួយឈុតពណ៌ខ្មៅ  បង្ហាញល្វែងលើមួយទំហឹង ស្របពេលដែលរូបភាពមួយសន្លឹកនេះ មើលយូរៗទៅនាងកាន់តែស្រស់ស្អាតបែបស៊ិចស៊ី និង លេចធ្លោខ្លាំង។

ដោយឡែក ក្រោយពីឃើញរូបរបស់តារាស្រីរូបនេះរួច មានមិត្តសិល្បករ សិល្បការិនី និង ហ្វេនៗជាច្រើន បានចូលទៅសរសើររូបសម្រស់នាងគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
 កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
   កញ្ញា សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T