ដោយសារ​ហេតុផលនេះ ទើប Snapchat ថាខ្លួន​នឹង​ឈប់​ផ្សព្វផ្សាយ​គណនី​របស់​ប្រធានាធិបតី​ Donald​​ Trump​ ហើយ​

//s5.kh1.co/7d/7d365f074904d6901471793a01645f3299156d34.jpg
សង្គម

 ០៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីព្រឹកថ្ងៃពុធនេះក្រុមហ៊ុន Snapchat បាននិយាយថាខ្លួននឹងឈប់ផ្សព្វផ្សាយគណនី Snapchat របស់ Donald Trump នៅលើទំព័រ Discover ហើយ។

អាមេរិក៖ កាលពីព្រឹកថ្ងៃពុធនេះក្រុមហ៊ុន Snapchat បាននិយាយថា ខ្លួននឹងឈប់ផ្សព្វផ្សាយគណនី Snapchat របស់ Donald Trump នៅលើទំព័រ Discover ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Evan Spiegel ដែលជា CEO របស់ Snapchat បានសម្រេចចិត្តធ្វើបែបនេះដោយសារ តែ Donald Trump ប្រើពាក្យពេចន៍ដែលអាចនឹងញុះញុងឲ្យមានអំពើហិង្សា។ ក្រុមហ៊ុនគឺបញ្ជាក់ពី Tweet មួយនៅលើបណ្ដាញសង្គម Twitter ដែលលោក Donald Trump បាននិយាយថាខ្លួននឹងព្រលែងឆ្កែ ហើយប្រើប្រាស់អាវុធដើម្បីបញ្ឈប់បាតុកម្មដែលកើតឡើងក្នុងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រុមហ៊ុន Snapchat បាននិយាយថា៖

យើងមិនគាំទ្រ និងមិនអនុញ្ញាតឲ្យមានការញុះញុងឲ្យមានអំពើហិង្សា ឬភាពអយុត្តិធម៌កើតមានឡើងឡើយនៅលើកម្មវិធីរបស់យើង។ អំពើហិង្សាជាតិសាសន៍ និងភាពអយុត្តិធម៌មិនមាននៅក្នុងសង្គមរបស់យើងទេ ហើយយើងឈររួមគ្នាជាមួយមនុស្សទាំងអស់ដែលស្វែងរកសន្តិភាព សេចក្តីស្រឡាញ់ សមភាព និងយុត្តិធម៌នៅអាមេរិក។

អ្នកនាំពាក្យក្រុមហ៊ុន Snapchat

គួរបញ្ជាក់ផងដែរថា Snapchat គឺមិនបិទគណនីលោក Donald Trump ឡើយ គឺគ្រាន់តែដកចេញពីទំព័រ Discover តែប៉ុណ្ណោះ ហើយអ្នកលេង Snapchat នៅតែអាចស្វែងរកគណនីរបស់លោកនិង Subscribe លោកបាន៕

លោក Evan Spiegel ដែលជា CEO របស់ Snapchat
លោក Evan Spiegel ដែលជា CEO របស់ Snapchat
Snapchat
Snapchat
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump

ប្រភពTHR

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T