ថាអត់ប្លែកមួយម៉ាត់ទៅ! ធ្លាប់តែបែបសុភាពៗ លើកនេះ សុគន្ធ ​និសា លេងតែងខ្លួន យ៉ាងប្លែក

//s5.kh1.co/f9/f94125c679687b5dfe76820b81d2ae3cef9fed68.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង សុគន្ធ និសា ប្លែកភ្នែកជាមួយស្ទីលថ្មី ដោយបានផាត់មុខតាមបែបស៊ិចស៊ី និងពណ៌ដិតៗ ដែលខុសប្លែក ពីពេលមុនដាច់។

ភ្នំពេញ៖ តារាចម្រៀងដ៏ស្រគត់ស្រគំ មានប្រជាប្រិយភាព និងសម្លេងផ្អែម អ្នកនាង សុគន្ធ និសា បានផ្លាស់ប្តូរ១៨០ដឺក្រ ជាមួយស្ទីលការផាត់មុខបែប ពណ៌ឆើតឆាយ ស៊ីវីល័យ ដែលទាក់ភ្នែកមហាជនមិនស្ទើរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីថ្មីៗនេះ យោងតាមគណនី Instagram របស់តួឯកស្រីក្នុង «រាជនីភូមិគ្រឹះ» បានចែកចាយរូបភាពប៉ុន្មានសន្លឹក ជាមួយការស្ទីលតុបតែងមុខបែប ស៊ិចស៊ីរបស់អ្នកនាង។ យ៉ាងណាមិញ មានហ្វេនជាច្រើន បានចូល បញ្ចេញមតិជាហូរហែរ និងទទួលបានការកោតសរសើររាប់មិនអស់ ពីសម្រស់នាង ជាមួយការផាត់មុខបែបពណ៌ដិតៗបែបនេះ។

ជាពិសេសនោះ គេបានសរសើរថា​ ទម្រង់របស់អ្នកនាង ទោះបីជាផាត់មុខ បែបសុភាពស្រគត់ស្រគំ ឬ​បែប ស៊ិចស៊ី ស៊ីវីល័យ ឆើតឆាយ​ ក៏នៅតែសមសួន និងលេចធ្លោ ជាមួយទម្រង់មុខរបស់នាង ពីព្រោះនៅតែមើលទៅទាក់ទាញ និងស្រស់ស្អាតខ្លាំងណាស់៕

ប្រភពរូបភាព៖ lux rayuth makeup

សូមទស្សនារូបខាងក្រោម៖

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
សុគន្ធ និសា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T