សម្រាប់​​អ្នក​ចូលចិត្ត​​កម្សាន្ត​មាត់​ទឹក! ១០ សន្លឹក​ដ៏​ត្រជាក់​​ភ្នែក​ពី​អាង​​ត្រពាំង​ថ្ម ខេត្ត​បន្ទាយ​មានជ័យ

//s5.kh1.co/a8/a82fc8d6911bf329b7f9339fbcb1d7c136c37aae.jpg
យល់ដឹង

 ០៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាងត្រពាំង​ថ្មក្លាយ​ជា​តំបន់​រមណីយ​ដ្ឋាន​ទេស​ចរណ៍ ប្រកប​ដោយ​ភាព​ទាក់​ទាញ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ដែលមានភ្ញៀវ​ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត

ខេត្តបន្ទាយមានជ័យ៖ អាងត្រពាំង​ថ្មក្លាយ​ជា​តំបន់​រមណីយ​ដ្ឋាន​ទេស​ចរណ៍ ប្រកប​ដោយ​ភាព​ទាក់​ទាញ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត ងូតទឹក និងគយគន់ជីវៈចំរុះផ្សេងៗជាហូរហែរ​ទំាង​​​ថ្ងៃឈប់សម្រាក បុណ្យជាតិ ឬថ្ងៃធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន អះអាងថា បច្ចុប្បន្ននេះអាជ្ញាធរបានអភិវឌ្ឍន៍អាងទឹកត្រពាំងថ្ម​ដែលជាស្នាដៃបន្សល់ទុកពីសម័យ ប៉ុល ពត អោយប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍​ដ៏ទាក់ទាញសម្រាប់​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ដែលអាចទៅលេងកម្សាន្តងូតទឹក និងជិះទូកមើលធនធានធម្មជាតិជាច្រើន ជាពិសេស​សត្វ​​កម្រ​ដែលជិតផុតពូជ។

ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម

ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹក​ថ្ងៃទី០៤ ខែមិថុនា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកអភិបាលខេត្តបានឲ្យដឹងថា ភ្ញៀវទេសចរជាច្រើន ដែលបាន​ទៅលេងកម្សាន្តនៅរមណីយដ្ឋានអាំងត្រពាំងថ្មភាគច្រើន ជិះទូកកម្សាន្តមើលធនធានធម្មជាតិ និងសត្វដែល​កម្រ​ដូចជា សត្វក្រៀល ត្រដក់ធំ ត្រដក់តូច និងត្រយងចង្កំកស ជាដើម។

លោកបន្តថា រដ្ឋបាលខេត្តកំពុង​ជំរុញ​ការអភិវឌ្ឍនិងផ្សព្វផ្សាយពីសក្តានុពលបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ​ឲ្យទៅលេងកម្សាន្តនៅតំបន់​នោះ​កាន់តែច្រើន។​

សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យមានរមណីយដ្ឋានប្រវត្តិសាស្រ្ត២កន្លែង រមណីយដ្ឋានធម្មជាតិ៥កន្លែង និងរមណីយដ្ឋានកែឆ្នៃ៤កន្លែង ក្នុងនោះរមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតនៅទិសឦសាននៃខេត្តបន្ទាយមានជ័យ គ្របដណ្តប់ដោយភូមិចំនួន៣ គឺភូមិត្រពាំងថ្មខាងជើង ភូមិសំបូរ និងភូមិពង្រ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ជាប់ខេត្តសៀមរាប និងឧត្តរមានជ័យ ៕

ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
ទេសភាពរមណីយដ្ឋានអាងត្រពាំងថ្ម
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T