យោងតាមប្រភពព័ត៌មាន dailymail បានឲ្យដឹងថា មានសិស្សសាលាជប៉ុនមួយក្រុម ដែលរៀនផ្នែកធ្វើនំបង្អែម បានធ្វើនូវនំពងទារមូលមួយ ដែលមានប្រវែងវែងជាងគេបំផុតលើពិភពលោក កាលពីម្សិលមិញនេះ។

សិស្សមួយក្រុមដែលមានចំនួន ៩០នាក់ បានបង្កើតនូវនំពងទា ដែលមានប្រវែងរហូតដល់ ១៣០.៦៨ម៉ែត្រ នៅសាលាបង្រៀនធ្វើម្ហូប ប្រទេសជប៉ុន ដែលនំដ៏វែងនោះបានប្រើប្រាស់នូវម្សៅ ៥៤គីឡូក្រាម ស្ករ៤៣គីឡូក្រាម និងស៊ុតចំនួន ២,៦៨២ ស៊ុត បានបំបែកនូវកំណត់ត្រាថ្មីរបស់ពិភពលោក Guinness World Records ដែលឯក្កតកម្មចាស់ កាលពីឆ្នាំ២០១១ មានប្រវែងតែ ១១៥.០៩ម៉ែត្រតែប៉ុណ្ណោះ។

យោងតាមកំណត់ត្រាចាស់របស់ Guinness World Records បានឲ្យដឹងថា អ្នកដែលបានកាន់ដំណែងនំពងទាវែងបំផុត កាលពីឆ្នាំ២០១១មានឈ្មោះថា Shotengai Shinkokumiai Takasaki Chubu Beitengai និង Takasaki Chuouginza Shotengai Shinkokumiai in Takasaki ដែលនំរបស់ពួកគេប្រើប្រាស់នូវក្រែម ១០០គីឡូក្រាម ស្ករ ១០គីឡូក្រាម ម្សៅពណ៌មាស ៤៥ក្រាម និងគ្រឿងផ្សំដ៏ទៃទៀត ដែលបានធ្វើនំពងទាប្រវែង ១១៥ម៉ែត្រ។ រីឯកាលពីម្សិលមិញនេះវិញ ម្ចាស់ឯកត្តកម្មថ្មី បានចុះក្នុងសៀវភៅកំណត់ត្រាពិភពលោក ដែលបានធ្វើនំពងទាមានប្រវែង ១៣០ម៉ែត្រ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ឯកត្តកម្មថ្មីនេះ? សូមទស្សនារូបភាពខាងក្រោម៖

 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]