អានពេល​យប់​ រឹតតែរន្ធត់! រឿងទាំង១០ នេះ អាន​ហើយ​នឹង​ធ្វើ​ឱ្យ​អ្នក​​ព្រឺ​សម្បុរ​មិន​​ខាន​​

//s5.kh1.co/fd/fd2b9b984d370d1dd19c5146b9974d5fdfedaaf9.jpg
សង្គម

 ០៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿងរន្ធត់ចំនួន១០ដែលជឿថា ក្រោយពីបានអានរួចនឹងធ្វើឲ្យអ្នកអានលួចព្រឺសម្បុរជាមិនខាន

អ៊ីនធឺណិតបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងជីវភាពសព្វថ្ងៃរបស់មនុស្ស អ្នកអាចស្វែងរកព័ត៌មានគ្រប់យ៉ាងនៅលើអ៊ីនធឺណិត សូម្បីតែរឿងគួរឲ្យខ្លាចដែលអ្នកក៏មិនបានដឹងដូចគ្នាថាវាអាចកើតឡើងពិតឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះយើងនឹងនាំគ្នាមកអាននូវរឿងរន្ធត់ចំនួន១០ដែលជឿថា ក្រោយពីបានអានរួចនឹងធ្វើឲ្យអ្នកអានលួចព្រឺសម្បុរជាមិនខាន។

១. រឿងរូបសំណាកចម្លែក

រូបតំណាង
រូបតំណាង

កាលពីពីរបីឆ្នាំមុនមានម្តាយឪពុកមួយគូបានសម្រេចចិត្តថា ចង់សម្រាកទៅដើរកម្សាន្ត ដូចនេះពួកគេក៏នាំគ្នាចេញទៅដើរលេងនៅក្នុងទីក្រុង។ ពួកគេបានហៅអ្នកមើលថែក្មេងដែលគួរឲ្យទុកចិត្តម្នាក់មកមើលថែកូនរបស់ពួកគេ នៅពេលដែលអ្នកមើលក្មេងមកដល់ផ្ទះ ក្មេងទាំងពីរនាក់ក៏គេងលក់អស់ទៅហើយ ដូច្នេះអ្នកមើលថែក្មេងនោះក៏ជួយរៀបចំឲ្យពួកគេគេងឲ្យបានកាន់តែស្រួលថែមទៀត។

នៅពេលយប់បន្តិចអ្នកមើលក្មេងចាប់ផ្តើមធុញ ក៏គិតថានឹងមើលទូរទស្សន៍ដើម្បីបំបាត់ការអផ្សុក ប៉ុន្តែគាត់មិនអាចមើលទូរទស្សន៍នៅជាន់ក្រោមនោះទេ ព្រោះទូរទស្សន៍នោះមានប៉ុស្តិ៍តែប៉ុន្មានប៉ុស្តិ៍ប៉ុណ្ណោះ​ ដោយហេតុថាឪពុកម្ដាយមិនចង់ឲ្យកូនមើលនូវអ្វីដែលមិនល្អ ទើបអ្នកមើលក្មេងបានខលទៅ សុំអនុញ្ញាតឪពុកក្មេងដើម្បីមើលទូរសទស្សន៍នៅក្នុងបន្ទប់របស់គាត់។ ហើយឪពុកក្មេងក៏យល់ព្រម មុននឹងដាក់ចុះគាត់ ក៏បានសុំធ្វើនូវរឿងមួយទៀតនោះគឺការយកកំណាត់ឬក៏ភួយដើម្បីគ្របរូបសំណាកទេពធីតាមួយដែលនៅខាងក្រៅបន្ទប់នោះ ឪពុកក្មេងឮបែបនោះស្រាប់តែនៅស្ងៀមមួយខណៈ យូរខ្លាំងណាស់ទើបគាត់និយាយថា «នាំកូនរបស់ខ្ញុំចេញពីផ្ទះនោះភ្លាម ខ្ញុំនឹងខលទៅរកប៉ូលីស នៅផ្ទះពួកយើងមិនធ្លាប់មានរូបសំណាកបែបនោះនោះទេ»។

ប៉ូលីសបានមកដល់ផ្ទះនោះក្នុងរយៈពេលបីនាទីបន្ទាប់ពីបានទទួលការខលពីឪពុករបស់ក្មេង តែពួកគេរកមិនឃើញរូបសំណាកនោះទេ តែបែរជាឃើញថាទាំងអ្នកមើលក្មេង និងក្មេងទាំងពីរនាក់បានស្លាប់នៅក្នុងអាងទឹកបាត់ទៅហើយ ដោយមានឈាមរបស់ពួកគេទាំងបីនៅក្នុងអាងនោះយ៉ាងក្រហមច្រាល។

២. រឿងផ្ទះចាស់តែថ្មីរបស់ខ្ញុំ

រូបតំណាង
រូបតំណាង

ខ្ញុំ និងមិត្តប្រុសរបស់ខ្ញុំបានទិញផ្ទះចាស់មួយ ហើយមិត្តប្រុសរបស់ខ្ញុំបានធានាអះអាងថា នឹងរៀបចំធ្វើផ្ទះបាយ និង បន្ទប់គេងជាថ្មីម្ដងទៀត ខណៈពេលដែលខ្ញុំគឺមានតួនាទីសម្អាតជញ្ជាំង។ នៅតាមជញ្ជាំងគឺមានស្នាមកំណកដែលចាប់ផ្តើមរបកជាច្រើន ប្រៀបដូចជាស្បែកមនុស្សដែលត្រូវឡើងស្រគាំដោយកម្តៅថ្ងៃ ហើយកំពុងតែរបកចុះមកដូច្នេះឯង ហើយនៅតាមចុងក្រដាសបិទជញ្ជាំងគ្រប់ផ្នែកទាំងអស់សុទ្ធតែមានសរសេរឈ្មោះមនុស្ស និងថ្ងៃខែ។

ខ្ញុំឆ្ងល់ខ្លាំងណាស់នឹងរឿងនោះ ទើបនៅពេលយប់ឡើងខ្ញុំក៏ស្វែងរកឈ្មោះទាំងនោះនៅក្នុងអ៊ីនធឺណេត ហើយក៏រកឃើញថា ឈ្មោះទាំងនោះគឺសុទ្ធតែជាអ្នកដែលបានបាត់ខ្លួនរកមិនទាន់ឃើញ សូម្បីតែថ្ងៃខែដែលនៅជិតឈ្មោះនោះក៏ដូចជា ថ្ងៃខែដែលពួកគេបានចុះថាបាត់ខ្លួននៅលើអ៊ីនធឺណេតផងដែរ ហេតុនេះហើយថ្ងៃបន្ទាប់មកខ្ញុំក៏ទាកទងទៅប៉ូលីសឲ្យមកត្រួតពិនិត្យផ្ទះមួយនេះ ខ្ញុំបានឮពួកគេនិយាយថា «អូហ៍ នេះជាមនុស្សទេតើ!» មនុស្សឬ? ហេតុអ្វីក៏ជាមនុស្ស? ក្រោយមកប៉ូលីសបានដើរមកសួរខ្ញុំថា «តើកំណកដែលអ្នកនាងបានយកពីជញ្ជាំងនេះនៅឯណាខ្លះ? វាមិនមែនជា ក្រដាសបិទជញ្ជាំងនោះទេ»។

៣. រឿងសម្លេងហៅរបស់អ្នកម្ដាយ

រូបតំណាង
រូបតំណាង

ក្មេងស្រីម្នាក់កំពុងតែអង្គុយលេងតែម្នាក់ឯងនៅក្នុងបន្ទប់គេង ហើយនាងក៏បានឮសម្លេងហៅរបស់ម្ដាយពីក្នុងចង្ក្រាន្តបាយ ដូចនេះនាងក៏រត់ទៅជាន់ក្រោមដើម្បីជួបម្ដាយរបស់នាង។ ខណៈពេលដែលនាងកំពុងតែរត់ទៅ ដៃអាថ៌កំបាំងមួយបានចាប់ទាញនាងចូលទៅក្នុងទូរ ដៃនោះគឺជាដៃរបស់ម្ដាយរបស់នាង គាត់បានខ្សឹបក្បែរត្រចៀកកូនស្រីថា «កុំទៅក្នុងចង្ក្រាន្តឲ្យសោះ ម៉ាក់ក៏បានឮសម្លេងហៅនោះដែរ»។

៤. រឿងរាប់ដៃ

រូបតំណាង
រូបតំណាង

កាលពីយប់មិញកូនស្រីរបស់ខ្ញុំបានដាស់ខ្ញុំនៅម៉ោង ១១ៈ៥០ ខ្ញុំ និងភរិយាបានដាក់ឲ្យនាងគេងបន្ទាប់ពីពួកយើងបានទៅយកនាងពីពិធីជប់លៀងខួបកំណើតរបស់មិត្តរបស់នាងរួច។ ប្រពន្ធរបស់ខ្ញុំចូលទៅបន្ទប់គេងមុនដោយខ្ញុំនៅមើលរឿងភាគរហូតដល់គេងលក់។ «ប៉ា...» កូនស្រីរបស់ខ្ញុំខ្សឹបនៅក្បែរត្រចៀកខ្ញុំ ថែមទាំងទាញអាវខ្ញុំតិចៗ «ទាយទៅ មើលថាខែក្រោយខ្ញុំអាយុប៉ុន្មាន?» ខ្ញុំក៏តបថា «ប៉ាមិនដឹងនោះទេកូនសម្លាញ់!» ខ្ញុំនិយាយផងទាញវ៉ែនតាឡើងផង «ថា ទៅមើលកូនអាយុប៉ុន្មាន ?» នាងញញឹមហើយយកម្រាមដៃបួនចេញមក។ នៅពេលនេះគឺជាពេលព្រឹកម៉ោង ៧ៈ៣០ នាទីទៅហើយ ខ្ញុំនិងប្រពន្ធបានតាមសួរកូនស្រីរហូតថានាងបានម្រាមដៃទាំងនោះមកពីណា ប៉ុន្តែនាងមិនព្រមប្រាប់ទាល់តែសោះ។

៥. រឿងនៅពេលដែលឆាលីមិននៅ

រូបតំណាង
រូបតំណាង

ខ្ញុំមិនចូលចិត្តសោះនៅពេលដែលឆាលីប្អូនប្រុសរបស់ខ្ញុំមិននៅជាមួយខ្ញុំ។ ប៉ាម៉ាក់បានព្យាយាមប្រាប់ខ្ញុំថា គេមានជំងឺធ្ងន់ណាស់ ហើយប្រាប់ថាខ្ញុំសំណាងល្អដែលមានខួរក្បាលប្រក្រតីដូចគេឯង ប៉ុន្តែខ្ញុំក៏នៅតែមិនព្រមខ្ញុំប្រាប់គាត់ថា ខ្ញុំអផ្សុកនៅពេលដែលគ្មានគេ គ្រាន់តែពួកគាត់នៅតែបញ្ចុះបញ្ចូលខ្ញុំថា​ ឆាលីគឺមានការពិបាកជាងគេទាំងអផ្សុក និង ភ័យខ្លាចជាងខ្ញុំទៅទៀត។ ខ្ញុំព្យាយាមអង្វរសុំឱកាសមួយចុងក្រោយឲ្យទៅឆាលី ហើយពួកគាត់ក៏យល់ព្រម គាត់បាននាំឆាលីមកផ្ទះជាច្រើនដង ប៉ុន្តែរយៈពេលដែលស្នាក់នៅកាន់តែតិចទៅៗជាងលើកមុនៗ ហើយគ្រប់យ៉ាងក៏កើតឡើង ម្តងហើយម្ដងទៀត។

ឆា្មរបស់អ្នកជិតខាងយើងបានត្រូវគេរកឃើញនៅក្នុងប្រអប់តុក្កតារបស់ឆាលី ដោយភ្នែករបស់វាលានចេញមកក្រៅ ឡាមដែលប៉ាបានប្រើក៏ធ្លាក់នៅក្បែរឧបករណ៍លេងរបស់ក្មេងនៅឯសួនច្បារ វីតាមីនដែលម៉ាក់ត្រូវបានជំនួសដោយសាប៊ូបោកខោអាវ។ នៅពេលនេះប៉ាម៉ាក់របស់ខ្ញុំកំពុងមានការពិបាកចិត្តនឹងការផ្តល់ឳកាសនោះបន្ត​ទៀតហើយ ពួកគាត់និយាយថា ឆាលីបានប្រើអាការជំងឺរបស់ខ្លួនមកធ្វើជាលេសដើម្បីបានធ្វើបែបនេះ ហើយបោកប្រាស់អ្នកគ្រប់គ្នាថាខ្លួនឯងកំពុងឈឺ ហើយប្រាប់ឲ្យខ្ញុំរកវិធីចាត់ការភាពអផ្សុករបស់ខ្លួនដោយខ្លួនឯង។

ខ្ញុំ​ពិតជាស្អប់នៅពេលដែលឆាលីមិននៅ ព្រោះខ្ញុំត្រូវសម្តែងធ្វើជាក្មេងល្អរហូតទាល់តែគេត្រឡប់មកវិញ មិនអ៊ីចឹងទេ គ្រប់គ្នានឹងដឹងគ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើទាំងអស់។

៦. រឿងគាត់ឈរនៅក្បែរបង្អួចរបស់ខ្ញុំ

រូបតំណាង
រូបតំណាង

ខ្ញុំក៏មិនដឹងដូចគ្នាដែរថាមកពីអ្វីទើបធ្វើឲ្យខ្ញុំមើលទៅកាន់បង្អួចនោះ ប៉ុន្តែនៅពេលដែលខ្ញុំងាកទៅខ្ញុំបានឃើញមនុស្សម្នាក់កំពុងឈរនៅមុខបង្អួចភ្លាម។ ថ្ងាសរបស់គេត្រូវបានដាក់នៅលើកញ្ចក់បង្អួច ភ្នែករបស់គេនៅស្ងៀមទ្រឹង និងមានពន្លឺ ហើយបបូរមាត់បែរជាមានក្រេមពណ៌ក្រហម មនុស្សម្នាក់នោះឈរនៅត្រង់នោះរហូតហើយខ្ញុំក៏ធ្វើអ្វីមិនបានក្រៅ ពីតាមមើលគេតាមកញ្ចក់បង្អួច។

អូហ៍ សូមមេត្តាកុំឲ្យមានរឿងដូច្នេះអី តែនៅពេលនេះដៃរបស់បុរសម្នាក់នោះកំពុងលើកដៃឡើងហើយរំកិលទៅមកនៅលើកញ្ចក់ គេកំពុងមើលមកខ្ញុំ​ សក់របស់គេរញ៉េរញ៉ៃខ្លាំងណាស់ ស្បែកក៏មានពណ៌ លឿង ហើយគេក៏នៅតែឈរនៅត្រង់មុខបង្អួចនោះដដែល។ ខ្ញុំធ្វើអ្វីមិនបាននោះទេ ខ្ញុំឈរនៅត្រង់នោះមិនកម្រើកទៅណាទៅទាំងអស់ ព្រោះខ្ញុំនៅពេលនេះក៏កំពុងតែឈរមើលទៅក្នុងផ្ទះរបស់ខ្លួនឯងដែរ។

៧. រឿងពណ៌សនិងក្រហម

រូបតំណាង
រូបតំណាង

បុរសម្នាក់បានចូលទៅក្នុងសណ្ឋាគារមួយ គាត់បានចូលទៅរកបុគ្គលិកសណ្ឋាគារនោះដើម្បីសុំសោរចូលបន្ទប់ បុគ្គលិកស្រីម្នាក់នោះបានឲ្យសោរមកគាត់ ព្រមទាំងប្រាប់ផ្លួវទៅកាន់បន្ទប់របស់គាត់ និងបញ្ជាក់បន្ថែមថានៅតាមផ្លូវ បុរសម្នាក់នោះអាចឃើញទ្វារមួយដែលគ្មានលេខ គ្មាននរណាម្នាក់អនុញ្ញាតឲ្យចូលបន្ទប់មួយនោះនោះទេ ដោយនាងបានបញ្ជាក់ថាវាជាឃ្លាំងអីវ៉ាន់មួយប៉ុណ្ណោះ។

នាងបានបញ្ជាក់បុរសនោះម្ដងហើយម្ដងទៀត ទម្រាំអាចឲ្យគាត់ទៅរកបន្ទប់សម្រាកបាន បុរសនោះព្យាយាមធ្វើតាមការណែនាំរបស់បុគ្គលិកស្រីម្នាក់នោះ ប៉ុន្តែសម្តីរបស់នាងធ្វើឲ្យគាត់មានចម្ងល់នៅក្នុងចិត្ត ទើបយប់បន្ទាប់មកនៅពេលដែលដើរទៅកាន់បន្ទប់របស់ខ្លួនគាត់ក៏ឈប់នៅមុខបន្ទប់មួយនោះ។ ទ្វារត្រូវបានចាក់សោពិតមែន ហេតុនេះហើយទើបគាត់លួចមើលតាមចន្លោះប្រហោងរន្ធសោបន្ទប់នោះ ពេលនោះចំណាយត្រជាក់ក៏បានភាយតាមរន្ធមួយនោះ ហើយអ្វីដែលគាត់មើលឃើញនោះគឺគ្រែគេងមួយដែលដូចជាគ្រែនៅក្នុងបន្ទប់គាត់ដែរ មានមនុស្សស្រីម្នាក់ស្បែកសស្លេក កំពុងតែផ្អែកក្បាលរបស់គាត់នៅនឹងជញ្ជាំង មុខបែរមករកទ្វារបន្ទប់ ធ្វើឲ្យបុរសនោះចាប់ផ្តើមមានការមិនយល់ គាត់សួរខ្លួន ឯងថា តើនោះជាតារាសម្តែងឬ? ឬក៏កូនស្រីម្ចាស់សណ្ឋាគារនេះ?

​ដោយសារចម្ងល់ធ្វើឲ្យគាត់សឹងតែលើកដៃគោះទ្វារទៅហើយ តែក្រោយមកក៏ដាក់ចុះវិញ។ បុរសម្នាក់នោះនៅតែបន្តតាមមើលនារីម្នាក់នោះ រហូតដល់នាងប្រើកែវភ្នែកមុតស្រួចមើលមកវិញ ដែលវាធ្វើឲ្យគាត់ងាកចេញពីទ្វារយ៉ាងរហ័ស ថ្ងៃបន្ទាប់មកទៀតគាត់ក៏ទៅលួចមើលម្ដងទៀត នៅលើកនេះគាត់មើលអ្វីមិនឃើញទាល់តែសោះ ក្រៅពីពណ៌ក្រហម។

ពណ៌ក្រហមនោះគ្មានចលនាឡើយ ប្រហែលជាមានអ្នកដឹងថាខ្លួនបានលួចមើលតាមនេះទេដឹង ទើប យកអ្វីមួយមកបិទ? នៅពេលនោះគាត់មានការខ្មាសអៀនយ៉ាងខ្លាំងដែលបានធ្វើឲ្យម្ចាស់បន្ទប់មានអារម្មណ៍មិនល្អ ហើយក៏លួចសង្ឃឹមថានាងនឹងមិនបានយករឿងនេះទៅប្រាប់ខាងសណ្ឋាគារនោះឡើយ និងដើម្បីចៀសវាងការមានរឿងកើតឡើង បុរសម្នាក់នោះក៏សារភាពរឿងដែលខ្លួនបានធ្វើទៅឲ្យបុគ្គលិកស្រីម្នាក់នោះបានដឹង។ នាងដកដង្ហើមធំរួច និយាយ «តើលោកលួចមើលតាមរន្ធសោនោះ ឬ?» បុរសនោះក៏ងក់ក្បាលទទួល ឃើញបែបនោះនាងក៏និយាយ​បន្ត «ខ្ញុំគួរតែប្រាប់លោកពីរឿងដែលកើតឡើងនៅក្នុងបន្ទប់នោះ...វាកើតឡើងយូរណាស់មកហើយ ដោយបុរសម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួននៅក្នុងបន្ទប់នោះ ក្រោយមកភ្ញៀវដែលមកស្នាក់គឺសុទ្ធតែជួបរឿងមិនល្អ រហូតភ្ញៀវដែលបានស្នាក់នៅក្នុងបន្ទប់នោះគឺក្លាយទៅជាមានខ្លួនពណ៌សទាំងអស់ លើកលែងតែភ្នែកដែលមានពណ៌ក្រហម»។

៨. រឿង Mereana Mordegard Glesgorv

រូបតំណាង
រូបតំណាង

ប្រសិនបើលោកអ្នកវាយឈ្មោះ Mereana Mordegard Glesgorv នៅលើយូធូប អ្នកនឹងរកមិនឃើញអ្វីទាំងអស់ ហើយប្រសិនបើអ្នកបានឃើញអ្វីនោះ​ វាក៏គ្រាន់តែជាវីដេអូដែលមានរយៈពេលម្ភៃវិនាទីប៉ុណ្ណោះ ដែលមានបុរសម្នាក់សម្លឹងមើលមកកាន់អ្នកដោយកែវភ្នែករឹង បន្ទាប់មកក៏លើកមាត់ សើចនៅពីរវិនាទីចុងក្រោយ។ វីដេអូពេញដែលមានរយៈពេលដល់ទៅពីរនាទីត្រូវបានលុបចោលដោយ យូធូប បន្ទាប់ពីមានអ្នកមើលចំនួន១៥៣នាក់បានខ្វេះភ្នែក របស់ខ្លួនរួចផ្ញើទៅកាន់ការិយាល័យធំរបស់យូធូប ដោយបាននិយាយថាវីដេអូនោះធ្វើឲ្យមនុស្សសម្លាប់ខ្លួនបាន នៅក្នុងវិធីចម្លែកៗ។

គេក៏មិនទាន់ដឹងនោះដែរថាអ្នកដែលបានផ្ញើភ្នែករបស់ខ្លួនឯងទៅកាន់ការិយាល័យ អាចធ្វើបាន តាមរបៀបណានោះទេ ហើយយូធូបក៏បានធ្វើការផូសវីដេអូនោះតែម្ភៃវិនាទីប៉ុណ្ណោះ ដើម្បីចៀសវាងមិនឲ្យអ្នកមើល ទៅស្រាវជ្រាវរកវីដេអូដើមនោះទេ អ្នកដែលអាចមើលវិដេអូនោះបានគឺមានតែបុគ្គលិកយូធូបដែលបានស្រែកយ៉ាង ខ្លាំងបន្ទាប់ពីមើលបាន៤៥វិនាទី។

បុគ្គលិកម្នាក់នោះកំពុងត្រូវធ្វើការព្យាបាល និងមិនអាចចងចាំថាខ្លួនបានឃើញអ្វី នៅក្នុងវីដេអូនោះទេ សម្រាប់អ្នកដែលនៅក្នុងបន្ទប់ជាមួយគាត់នៅថ្ងៃកើតហេតុ និងបានបិទវីដេអូនោះបាននិយាយថា អ្វីដែលពួកគេបានឮគឺសម្លេងខួងដ៏ខ្លាំងមួយ ហើយពួកគេក៏មិនហ៊ានមើលវិដេអូនោះដែរ។ គ្មាននរណាដឹង នោះទេ ថាអ្នកដែលបានដាក់វីដេអូនោះចូលក្នុងយូធូបជានរណានោះទេ សូម្បីតែអាស័យដ្ឋានរបស់វីដេអូក៏គ្មានពិតនោះដែរ សូម្បីតែបុរសនៅក្នុងនោះក៏គ្មាននរណាស្គាល់ដែរ។

៩. រឿងមនុស្សស្រីនៅក្នុងឡដុត

រូបតំណាង
រូបតំណាង

នៅរដូវក្តៅមួយនៅក្នុងឆ្នាំ១៩៨៣ ទីក្រុងដ៏ស្ងប់ស្ងាត់មួយនៅក្បែរ Minneapolis ដែលស្ថិតនៅក្នុង Minnesota បានរកឃើញសាកសពស្ត្រីម្នាក់នៅក្នុងឡដុតមួយនៅក្នុងចង្ក្រាន្តបាយនៃផ្ទះតូចមួយ។កាមេរ៉ាវីដេអូក៏ត្រូវបានគេរក ឃើញនៅក្នុងចង្ក្រាន្តបាយនោះផងដែរ វាមានជើងទម្រ និងបែរទៅរក ឡដុតនោះតែម្ដង។

ទោះជាប៉ូលីសបានសន្និដ្ឋាន ថាវាគឺជាការធ្វើអត្តឃាតក៏ដោយ ប៉ុន្តែវាពិបាកនឹងគួរឲ្យជឿខ្លាំងណាស់ ថាមនុស្សស្រីម្នាក់នេះអាចវារចូលទៅក្នុងឡ ដុតនោះដោយខ្លួនឯងព្រមទាំងសម្លាប់ខ្លួនទាំងបែបនោះ ។ នៅក្នុងកាមេរ៉ាដែលបានថតជាប់នូវសកម្មភាពមួយចំនួន មុននឹងវាអស់ថ្មនោះគ្មានសម្លេង និងពិបាកមើលណាស់ ប៉ុន្តែប៉ូលីសនៅតែបានព្យាយាមមើលព្រមទាំងសន្និដ្ឋានថា ស្ត្រីម្នាក់នោះបានប្រើកាមេរ៉ាថតខ្លួនឯង នាងបានបើកដំណើរការឡដុតនោះបន្ទាប់មកក៏លូនចូលទៅភ្លាម ហើយក៏ បានបិទទ្វារនៅពីក្រោយខ្នងរបស់នាង ៨នាទីបន្ទាប់មកឡដុតនោះក៏ចាប់ផ្តើមញ័រយ៉ាងខ្លាំង ហើយផ្សែងពណ៌ខ្មៅ មួយក៏អណ្តែតចេញមក កាមេរ៉ានោះបានថតបានរហូតដល់ទៅ៤៥នាទីទើបរលត់ថ្ម តែវាក៏នៅតែស្ថិតនៅទីតាំង ដដែល។

ដើម្បីចៀសវាងការជ្រួលច្របល់របស់ប្រជាជនដែលនៅក្បែរនោះ ប៉ូលីសមិនបានធ្វើការរាយការណ៍លម្អិតពី ទន្នន័យអំពីវីដេអូនោះ ឬសូម្បីតែការពិតដែលពួកគេបានស្រាវជ្រាវឃើញ ប៉ូលីសក៏បកស្រាយមិនបានផងដែរថា ហេតុអ្វីបានជាកម្ពស់ និងរូបរាងមនុស្សស្រីដែលដើរចូលទៅក្នុងឡនោះ មិនដូចគ្នាទៅនឹងសាកសពដែលគេរកឃើញនៅក្នុងឡនោះអ៊ីចឹង។

១០. រឿងគ្មានអារម្មណ៍

រូបតំណាង
រូបតំណាង

កាលពីខែ មិថុនា ឆ្នាំ ១៩៧២ មានស្ត្រីម្នាក់បានបង្ហាញខ្លួននៅក្នុងមន្ទីរពេទ្យ Cedar Senai នៅក្នុងឈុតពណ៌ស ដែលប្រឡាក់ទៅដោយឈាម។ វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ព្រោះស្ថានភាពបែបនេះវាអាចមកពីនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ទើបស្វែងរកជំនួយនៅមន្ទីរពេទ្យនេះ ឬមិនអ៊ីចឹងទេមកពីនាងមានជម្ងឺប្រចាំកាយទើបត្រូវការមក រកគ្រូពេទ្យបន្ទាន់ទាំងសភាពបែបនេះ ប៉ុន្តែមានរឿងពីរដែលធ្វើឲ្យគេចាប់អារម្មណ៍ នោះគឺគេឃើញនាងក្អួត និងរត់ចេញទៅដោយការភ័យខ្លាច។

នាងមើលទៅមិនសូវដូចជាមនុស្សនោះទេ វាមើលទៅចម្លែក និងពិបាកបកស្រាយ ទោះជាមានរាងកាយហាក់ដូចជាមនុស្ស ប៉ុន្តែអ្វីម្យ៉ាងធ្វើឲ្យនាងខុសពីមនុស្សធម្មតាផ្ទៃមុខរបស់នាងគឺគ្មានអារម្មណ៍អ្វីទាំង អស់ នៅក្នុងមាត់របស់នាងមានកូនឆ្មាតូចមួយនោះក្នុងនោះ មុខរបស់នាងគ្មានចិញ្ចើម និងប្រឡាក់ដោយគ្រឿងសម្អាង ហើយឈាមក៏នៅតែបន្តហូរមិនឈប់ធ្លាក់ទៅលើកម្រាល។ ស្ត្រីចម្លែកនោះបានយកឆ្មាពីក្នុងមាត់នោះបោះទៅខាង រួចក្រោយមកនាងក៏សន្លប់បាត់ទៅ។ នៅពេលដំបូងដែលនាងចូលមក នាងមើលទៅស្ងប់ស្ងាត់ មិនសម្តែងអារម្មណ៍អ្វី ហើយក៏គ្មានអារម្មណ៍អ្វីទាំងអស់ លោកគ្រូពេទ្យបានព្យាយាមគ្រប់គ្រងនាង មុននឹងប៉ូលីសបានមកដល់។

នាងនៅស្ងៀមពេកហើយ ហើយពួកគេក៏មិនអាចទទួលបានព័ត៌មានអ្វីទាំងអស់ពីនាង ហើយបុគ្គលិកពេទ្យគ្រប់គ្នាសុទ្ធតែមិនហ៊ានមើលមុខនាងនោះឡើយ ភ្លាមនោះនៅពេលដែលមានបុគ្គលិកម្នាក់ចង់ចាក់ថ្នាំឲ្យនាង នាងក៏ប្រឆាំងយ៉ាងខ្លាំង ហើយបុគ្គលិកពេទ្យពីរនាក់ក៏នាំគ្នាចូលមកចាប់នាងឲ្យគេងទៅលើគ្រែ ដោយមុខរបស់នាងនៅតែមិនបង្ហាញពីអារម្មណ៍អ្វីដដែល។ នាងបានប្រើភ្នែកដែលគ្មានអារម្មណ៍នោះមើលទៅបុគ្គលិកប្រុសម្នាក់នោះហើយក៏ញញឹម ខណៈពេលនោះស្រាប់តែពេទ្យស្រីម្នាក់ស្រាប់តែស្រែកឡើង ហើយក៏សន្លប់បាត់ស្មារតី ព្រោះនាងបានឃើញថានៅក្នុងមាត់ស្ត្រីម្នាក់នោះគឺមានធ្មេញដែលមិនដូចជារបស់មនុស្សទាល់តែសោះ វាវែងហើយក៏ស្រួច បើសិនជាមាត់មនុស្សធម្មតាគឺមិនអាចបិទជិតនោះទេ។

បុគ្គលិកប្រុសម្នាក់នោះបានសម្លឹងមើលទៅស្ត្រីម្នាក់នោះ មុននឹងសួរថា«តើ នាងជាអ្នកណា?» ស្ត្រីនោះមិនបានតបអ្វី តែនាងបែរជាពត់ករបស់ខ្លួនឲ្យធ្លាប់មកនៅក្រោមស្មា ដើម្បីមើលមកគេ ព្រមទាំងញញឹម។ បុគ្គលិកពេទ្យម្នាក់នោះត្រូវនាងប្រើធ្មេញស្រួចនោះខាំចំបំពង់ក ហើយក៏បោះខ្លួនរបស់គេនោះទៅ លើកម្រាល បន្ទាប់មកនាងក៏លោតចុះទៅក្បែរបុគ្គលិកម្នាក់នោះដែលកំពុងតែមានឈាមហូរចេញតាមមាត់មិនឈប់នោះ ដោយប្រើមុខដ៏សែនគ្រោះថ្នាក់របស់ខ្លួនខិតទៅជិតមុខរបស់បុគ្គលិកម្នាក់នោះ ព្រមទាំងនិយាយខ្សឹបៗថា«ខ្ញុំគឺ ជាព្រះ» មុននឹងដាច់ខ្យល់ស្លាប់បុគ្គលិកម្នាក់នោះបានឃើញថានាងកំពុងតែខាំសម្លាប់សន្តិសុខពេទ្យដែលទើបតែចូលមកម្ដងម្នាក់ៗ ហើយពេទ្យស្រីដែលបានរួចជីវិតក៏បានដាក់ឈ្មោះឲ្យនាងថា «គ្មានអារម្មណ៍» បន្ទាប់ពីថ្ងៃនោះមក គេមិនធ្លាប់ឃើញវត្តមានរបស់នាងទៀតនោះទេ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T