ស្នេហាសាមញ្ញៗ Bella ទៅលេងផ្ទះចម្ការ​ Weir ឆ្លៀតបង្អួតភាពផ្អែមល្ហែមឲ្យហ្វេនច្រណែនទៀត (Video inside)

//s5.kh1.co/3b/3bea46d9f1b073c880e33eb3008388fd9b61d921.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីឃើញ ផ្ទះចម្ការ របស់ តារាប្រុស Weir Sukollawat ពិតជាធម្មជាតិពិតៗ អមជាមួយដីធំទូលាយខ្លាំង

ថៃ៖ គូស្នេហ៍ដែលស្ថិតក្នុងចង្កោមសិល្បៈដូចគ្នារវាង តារាប្រុស Weir Sukollawat និងតារាស្រីនាង Bella Ranee តែងធ្វើឲ្យមហាជនលួចច្រណែន ព្រមទាំងបង្ហាញភាពផ្អែមល្អែម និងទទួលការកោតសរសើររាប់មិនអស់ ពីស្នេហារបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីថ្មីៗនេះ យោងតាមគណនី Instagram របស់តារាប្រុសខាងលើ បានចែកចាយវីដេអូខ្លីមួយ ឲ្យហ្វេនៗបានទស្សនា ដែលបង្ហាញពី ដំណើរកំសាន្តវិស្សមកាលពួកគេ ទៅលេងផ្ទះចម្ការរបស់ លោក Weir ផ្ទាល់តែម្ដង។

អ្វីដែលពិសេស វីដេអូនេះដែរ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ដោយបានសង្កេតឃើញថា ក៏មានសម្លេងរបស់ Bella ដែលជាមិត្តស្រី ជាអ្នកកាន់កាមេរ៉ា ផ្ទាល់ផងដែរ។

លើសពីនេះ ក្នុងវីដេអូមួយនេះ ក៏មានបង្ហាញដំណាំជាច្រើន មានបន្លែ និងផ្លែឈើ ជាមួយដើមឈើតូចៗ បានដាំ ក្នុងបរិវេណក្នុងដីចម្ការរបស់ តារាសម្តែងប្រុសមួយរូបនេះ ដែលមានទីធ្លាធំទូលាយខ្លាំង ជាពិសេសនោះ មានស្រះ សម្រាប់ចិញ្ចឹមទា ទៀតផង មើលទៅគួរឲ្យចង់ទៅកម្សាន្តខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir
Weir
Weir
Weir
Weir និង Bella
Weir និង Bella
វីដេអូរបស់​ Weir
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T