ព្រះអើយ មើលក្នុងរូបដូចBarbie ដល់ឃើញរូបពិត សន្លប់ទើង

//s5.kh1.co/18/18d4f0c374b933566492af1697d2f4abcbb09670.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញមុខមាត់ពិតប្រាកដរបស់ក្មេងស្រីជប៉ុនម្នាក់ ដែលតែងតែបង្ហោះរូបភាព ជាមួយនឹងមុខមាត់ដ៏ទាក់ទាញនៅលើបណ្ដាញសង្គម តែនៅពេលបានឃើញរូបពិតខាងក្រៅ ធ្វើមនុស្សជាច្រើនសឹងតែមិនជឿថា នេះជារូបភាពរបស់នាង

ជប៉ុន៖ ថ្មីៗនេះ ផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត ដោយអ្នកលេងបណ្ដាញសង្គមជាច្រើន បានរកឃើញពីសម្រស់ពិតប្រាកដ របស់ក្មេងស្រីដ៏ល្បីល្បាញម្នាក់ នៅក្នុងបណ្ដាញសង្គមជប៉ុន ដែលសឹងតែមិនគួរឲ្យជឿផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ បានឲ្យដឹងថា ក្មេងស្រីជនជាតិជប៉ុនរូបនេះ មានឈ្មោះថា Aikatan ដែលជាម្ចាស់គណនីនៅក្នុងបណ្ដាញសង្គមរបស់ជប៉ុនមួយ ដែលមានអ្នកតាមដាន ជិត ៦០ពាន់នាក់ ដោយសារតែសម្រស់ ក៏ដូចជាមុខមាត់ ដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់យ៉ាងខ្លាំង ផងដែរ។

យ៉ាងណាមិញ រូបភាពរបស់នាង ដែលបានឃើញនោះ គឺជារូបភាពកាត់ត ជាច្រើនដង ទើបបានជាឃើញមុខមាត់ដ៏គួរឲ្យទាក់ទាញបែបនេះ ប៉ុន្តែ ជាក់ស្ដែងវិញ មុខមាត់ ពិតប្រាកដរបស់នាង គឺមានសភាពធាត់ខ្លាំង  មុខមូល ព្រមទាំងមានភ្នែកតូច ថែមទៀតផង ដែលធ្វើឲ្យមនុស្សជាច្រើនបានយកមកប្រៀបធៀបគ្នា គឺពិតជាមានភាពខុសគ្នា យ៉ាងខ្លាំង។

តែទោះជាយ៉ាងណា អ្នកលេងក្នុងបណ្ដាញសង្គមមួយចំនួន បានចូលមកបញ្ចេញមតិថា វាជារឿងធម្មតាទេ ដែលក្មេងស្រីរូបនេះកែរូបថតរបស់នាង ឲ្យមានភាពស្រស់ស្អាត មុនពេលបង្ហោះ ខណៈពេលដែលមានមនុស្សជាច្រើនទៀត ក៏បានប្រឆាំង ក៏ដូចជាធ្វើការរិះ ក្នុងការប្រើប្រាស់ Photoshop ហួសកម្រិត ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់ក្មេងស្រីជប៉ុនក្នុងបណ្ដាញសង្គម

រូបភាពរបស់ក្មេងស្រីជប៉ុន នៅខាងក្រៅ
រូបភាពរបស់ក្មេងស្រីជប៉ុន នៅខាងក្រៅ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T