តិចច្រឡំកូនក្រមុំជ័រ! មើលមុខ Park Bom ចុះ កាន់តែ Cute ទៅៗហើយ តារាជំនាន់ក្រោយសុំខ្មាស

//s5.kh1.co/b1/b1b95edcc7e6f1f33041488c119a18b911917b92.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនមែនអន់ទេណា អាយុ ៣០ប្លាយហើយ តែសម្រស់ Park Bom នៅតែខ្ញង់ដដែល ពិសេស កាន់តែ Cute ឡើងៗ មើលយូរៗទៅដូចកូនតុក្កតាជ័របេះដាក់។

កូរ៉េខាងត្បូង ៖ ថ្មីៗនេះតារាចម្រៀងស្រីវ័យ ៣៦ឆ្នាំ Park Bom បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ជាថ្មីម្តងទៀត បន្ទាប់ពីនាងបានបង្ហាញខ្លួន នៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Grand Bell Award កាលពីថ្ងៃម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពជាច្រើនសន្លឹករបស់នាង ត្រូវបានហ្វេនៗ យកមកបង្ហោះ ចែករំលែកនៅពេញបណ្ដាញអ៊ីនធើណែត ជាមួយនឹងសារពោលសរសើរ បង្ហាញពីភាពរីករាយ ពេលដែលបានឃើញនាង ចេញមុខក្នុងកម្មវិធីធំៗប្រចាំឆ្នាំបែបនេះ សាជាថ្មីម្ដងទៀត។

នៅក្នុងកម្មវិធីនេះដែរ Park Bom បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងស្លៀកឈុតអាវធំ សំពត់ខ្លី ដែលមានតម្លៃថ្លៃមិនអន់នោះទេ ជាមួយនិងស្បែកជើងកែងចោត។

ទោះបីជានាង ហាក់ឡើងគីឡូបន្តិចមែន ក៏ប៉ុន្តែជើងទាំងគូររបស់នាង នៅតែស្រឡូនស្អាត បូករួមទាំងភ្នែកធំៗ និងបបូរមាត់តូចរបស់នាងទៀតនោះ ធ្វើឲ្យនាងមើលទៅកាន់តែដូច កូនក្រមុំកុត្កតា​។ 

ជាការពិតណាស់ ការបង្ហាញខ្លួនក្នុងកម្មវិធីលើកនេះ Park Bom ត្រូវបានហ្វេនៗ ប្រៀបប្រដូចទៅនឹង តុកក្កតាជ័រស្ទើរគ្រប់ៗគ្នា ដោយសារតែទម្រង់មុខ Cute ប៉ោងៗ គួរឲ្យក្នាញ់របស់នាងនោះឯង៕

តោះចង់ដឹងថា តើ Park Bom គួរឲ្យស្រលាញ់ប៉ុណ្ណា?

មកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
តម្លៃសម្លៀកបំពាក់របស់ Park Bom
តម្លៃសម្លៀកបំពាក់របស់ Park Bom
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T