ប៉ាម៉ាក់​បារម្ភរឿងកូនមិន​ឡើងគីឡូ អាចសាកវិធីនេះបាន!

//s5.kh1.co/40/406eeb40be374b0da66c8583f64f0648ecf7d2f8.jpg
នារី

 ០៤-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើ​មាន​កូន​មិន​គ្រប់​គីឡូ​តើ​ប៉ាម៉ាក់​គួរធ្វើម៉េច​វិញ? ខាងក្រោមនេះជាគន្លឹះសម្រាប់​ប៉ាម៉ាក់​ដែល​មានការ​បារម្ភ​អំពីកូនដែលស្គមស្គាំងមិន​ងាយឡើងគីឡូ​នឹង​គេ។

គ្នា​យើង​ប្រ​ហែលជា​បាន​ឃើញ​ហើយថា ​សព្វ​ថ្ងៃនេះមាន​កុមារមួយចំនួន​លើសទម្ងន់ តែក៏មាន​កុមារមួយចំនួន​ទៀត​បែរជា​មិនគ្រប់គីឡូទៅវិញ។ បើ​មាន​កូន​មិន​គ្រប់​គីឡូ​តើ​ប៉ាម៉ាក់​គួរធ្វើម៉េច​វិញ? ខាងក្រោមនេះជាគន្លឹះសម្រាប់​ប៉ាម៉ាក់​ដែល​មានការ​បារម្ភ​អំពីកូនដែលស្គមស្គាំងមិន​ងាយឡើងគីឡូ​នឹង​គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- យល់ដឹងពីមូលហេតុ

នេះជាមូលហេតុខ្លះៗដែលអាច​ធ្វើឱ្យកូនយើង​ពិបាកនឹងឡើងទម្ងន់​៖

– បញ្ហាអ័រម៉ូន ឬប្រព័ន្ធរំលាយអាហារ
– ការប្រើប្រាស់ថ្នាំ
– ការធ្វើសកម្មភាពច្រើនពេកដែលបណ្តាលឱ្យមានការប្រើប្រាស់កាឡូរីច្រើន
– អាលែកហ្ស៊ីជាមួយម្ហូបអាហារ
– សម្ពាធផ្លូវចិត្តពីសំណាក់មិត្តភក្តិ

យកល្អប៉ាម៉ាក់​ទាំងឡាយគួរតែសុំយោបល់ពីពេទ្យកុមារ​ដើម្បី​ជួយ​ដល់​កូនយើង​។ កុំខ្មាសអៀនក្នុងការលើកជាសំណួរ​ ឬចម្ងល់ ​ដើម្បីបាន​ការ​យល់​ដឹង​អំពីមូលហេតុដែលធ្វើឱ្យកូនយើង​មិន​ឡើងគីឡូ។ បញ្ហាទាំងនេះអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំ ឬ ប្រតិកម្មជាមួយម្ហូបអាហារ ពេទ្យជំនាញផ្នែកកុមារ​អាចចេញវេជ្ជបញ្ហា និងការព្យាបាលបានត្រឹមត្រូវ។

២- ការផ្លាស់ប្តូរទម្លាប់នៃការហូបចុក

ប៉ាម៉ាក់ទាំងឡាយគួរតែព្យាយាមបញ្ចុកចំណីអាហារដល់កូនដែលស្គមស្គាំងញឹកញ៉ាប់ជាងធម្មតា​។ ក្មេងខ្លះមានក្រពះតូច ហើយត្រូវប្រើពេលសមរម្យមុននឹងញំុាអាហារផ្សេងទៀត។ ព្យាយាមឱ្យកូន​ញំុាពី ៥ ទៅ ៦ ដងក្នុងមួយថ្ងៃ ហើយឱ្យញំុាអាហារសម្រន់មុននឹងដល់​ពេល​​ញំុាអាហារ​ថ្ងៃ​ត្រង់ ឬល្ងាច។ ម៉ាក់​ប៉ា​ក៏​គួរតែយកចិត្តទុកដាក់ឱ្យបានច្រើនចំពោះពេលវេលា​ញំុាអាហារ​របស់​កូនៗ​ ដោយ​ចាត់ចែងឲ្យ​បាន​ទៀង​ទាត់ចំពោះអាហារគ្រប់ពេលជារៀងរាល់ថ្ងៃ និងបង្រៀនកូន​ឱ្យចេះឱ្យតំលៃលើអាហារសុខភាពដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ស្រណុកសុខស្រួលពេលបរិភោគអាហារ។

ជំនួសឲ្យការបង្ខំកូនៗឱ្យបោះបង់ទម្លាប់នៃការញំុាអាហារមិនល្អ ប៉ាម៉ាក់ទាំងឡាយគួរព្យាយាមធ្វើជាគំរូដ៏ល្អសម្រាប់កូនៗដែរ​។ កូនក្មេងតែងតែយកតម្រាប់តាមឪពុកម្តាយជានិច្ច។ សាកល្បងជាមួយផ្លែឈើស្រស់ ឬអាហារណាដែលមានជីវជាតិខ្ពស់ជំនួស​ឱ្យ ​fast foods។ គ្រាប់ធញ្ញជាតិ និងផ្លែឈើ ក៏ជាអ្វីដែលអ្នកជំនាញ​បានណែនាំឲ្យ​ផ្ដល់​ឲ្យ​កូនញ៉ាំដែរ។

៣- ជ្រើសរើសអាហារសម្បូរកាឡូរី និងជីវជាតិ

នំ Cookies អាហារសម្រន់ និងអាហារបន្ទាប់បន្សំគឺសម្បូរតែកាឡូរីប៉ុណ្ណោះ។ អាហារទាំងនេះ មិនបានផ្តល់វីតាមីន ឬជីវជាតិបំប៉នដែលមានសុខភាពអ្វីដល់រាងការក្មេងឡើយ។ សាកល្បងប្រើផលិតផលដែលផ្សំឡើងពីធាតុផ្សំទាំងនេះទៅមើល៖

– បឺរដែលធ្វើពីទឹកដោះគោ
– ទឹកដោះគោ និងក្រីម
– ស៊ុត
– ចេក
– ផ្លែប៊ឺរ
– សាច់
– ដំឡូងបារាំង
– ផ្លែឈើត្រូពិច

ជ្រើសរើសអាហារសម្រន់ដោយភាពវ័យឆ្លាតអាចជួយឱ្យក្មេងដែលស្គមមានអារម្មណ៍ឆាប់ឃ្លាន។ ក្មេង​ត្រូវការអាហារសម្រន់ដែលមានបរិមាណល្មមធ្វើឱ្យពួកគេមានសុខភាពល្អដូចជា គ្រាប់ធញ្ញជាតិ និងផ្លែឈើគ្រៀម ឬគ្រាប់ cereals។

៤- បន្ថែមកាឡូរីក្នុងចំណីអាហារ

ឈីស និងទឹកដោះគោជាជម្រើសដ៏ត្រឹមត្រូវបំផុតចំពោះការបង្កើនកម្រិតកាឡូរី និងជីវជាតិចិញ្ចឹម។ ប៉ាម៉ាក់​គ្រប់រូបគួរចាប់​ផ្ដើម​ធ្វើម្ហូបដែលផ្សំឡើងពីរបស់ទាំងនេះ និងឲ្យ​កូន​ផឹកដោយផ្ទាល់ដើម្បីផ្លាស់ប្តូររស់ជាតិសំរាប់កូនៗ។ យើង​គួរចាប់ផ្តើមធ្វើជាសន្សឹមៗដើម្បីកុំឱ្យកូនៗរបស់យើង​មានអារម្មណ៍មិនល្អ ពិបាកទទួលយកការផ្លាស់ប្តូររសជាតិ​នេះភ្លាម ទើបអាចនាំមកនូវប្រសិទ្ធភាពខ្ពស់បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T