ស្មានតែស្រីស្អាតមកពីណា តាមពិត Tor សោះឲ្យហ្វេនអស់សំណើចគ្រប់គ្នា

//s5.kh1.co/e1/e1861c2887e73c0bc29fdbf022dbcccf41771fe1.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រឡេកឃើញថា​ បច្ចុប្បន្ននេះ តារាសម្ដែងប្រុស លោក Tor Thanapob កាន់តែមានប្រជាប្រិយភាពយ៉ាងខ្លាំង និងការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហារបស់លោក តែថ្មីៗនេះ ស្រាប់តែធ្វើមនុស្សជាច្រើន ផ្ទុះសំណើចយ៉ាងខ្លាំង ក្រោយពីហ្វេនៗមួយចំនួន យករូបភាពរបស់លោកទៅកាត់ត.កែមុខ ឡើងដូចមនុស្សស្រីបេះបិទ

ថៃ៖ បច្ចុប្បន្ននេះ តារាសម្ដែងប្រុស លោក Tor Thanapob កំពុងតែកសាងភាពល្បីល្បាញ  ក៏ដូចជាមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ហ្វេនៗជាច្រើន ក្នុងការចូលរួមសម្ដែងនៅក្នុងរឿងភាគល្បីៗ ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសព្វ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនត្រឹមតែមានទេពកោសល្យនៅក្នុងការងារសិល្បៈ តែប៉ុណ្ណោះនោះទេ តារាប្រុសរូបនេះ ថែមទាំងមានរូបសម្រស់ រូបរាងកាយដ៏ទាក់ទាញ ព្រមទាំងមានមុខមាត់ដ៏ស្រស់សង្ហា គួរជាទីចាប់អារម្មណ៍ពី បណ្ដាអ្នកគាំទ្រជាច្រើន ដែលធ្វើលោកកាន់តែមានប្រជាប្រិយភាព និងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងឡើង ទៀតផង។

ដោយសារតែ មានមុខមាត់ស្រស់សង្ហាបែបនេះហើយ ទើបកាលពីពេលថ្មីៗនេះ ហ្វេនជាច្រើបមានការផ្ទុះសំណើចយ៉ាងខ្លាំង ចំពោះមុខមាត់របស់លោក ក្នុងស្ទាយ៍ថ្មី ដែលនៅក្នុងនោះហ្វេនៗមួយចំនួន បានយករូបភាពរបស់លោក ទៅកាត់ត កែមុខមាត់ ឲ្យក្លាយទៅជាមនុស្សស្រី ដែលមើលទៅពិតជា ដូចមនុស្សស្រីបេះបិទតែម្ដង។

ដោយឡែក បើទោះបីជា ហ្វេនៗជាច្រើន ផ្ទុះសំណើចនឹងមុខមាត់របស់លោកបែបនេះមែន តែក៏នៅមានហ្វេនៗជាច្រើនទៀត ដែលមានកោតសរសើរពី មុខមាត់ដ៏ស្រស់ស្អាត ដែលអាចធ្វើមនុស្សស្រីជាច្រើន សុំចុះចាញ់ ផងដែរ៕

ប្រភព៖ Thai Star Cambodia FanPage

សូមទស្សនារូបភាពខាងក្រោម៖

Tor
Tor
Tor
Tor
Tor
Tor
Tor
Tor
រូបភាពរបស់ Tor ត្រូវបានកែជាទម្រង់មុខមនុស្សស្រី

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T