តារាចម្រៀង និងសម្ដែងដ៏ល្បីរបស់ហុងកុង ដែលមានឈ្មោះថា Sita Chan បានស្លាប់ការពីថ្ងៃពុធ ម្សិលមិញ បន្ទាប់ពីឡានរបស់នាង មានគ្រោះថ្នាក់ចរាចរណ៍នៅ Yau Ma Tei ក្នុង Kowloon ហុងកុង។

យោងទៅតាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា តារាស្រីនេះមានអាយុ ២៦ឆ្នាំ បានបាត់បង់ភាពជាម្ចាស់ការ ក្នុងការគ្រប់គ្រងឡាន នៅលើផ្លូវ Hoi Po និងបានបើកបុកចិញ្ចើមថ្នល់ មុននឹងទៅបុកមួយទំហំជាមួយនឹងស្លាកសញ្ញាដែលគេ ដាក់នៅចំទ្រូងផ្លូវ។ ភ្លាមៗនោះ នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Kwong Wah ប៉ុន្ដែនាងបាដាច់ខ្យល់ បន្ទាប់ពីទៅដល់ទីនោះនៅម៉ោង ៤ព្រឹក យោងទៅតាមសម្ដីរបស់ប៉ូលីស។

រលឹកដល់អតីតកាលរបស់នាង នាងបានឈ្នះពានរង្វាន់ដែល ជាអ្នកច្រៀងចម្រៀងពិរោះ នៅក្នុងឆ្នាំ ២០១១ បន្ទាប់មកនាងក៏បានចុះកុងត្រាជាមួយនឹង ផលិតកម្មព្រះអាទិត្យ  ដែលនៅពេលនេះនាងបានចេញ ២អាល់ប៉ុមរួចមកហើយ។ នៅក្នុងផលិតកម្មព្រះអាទិត្យក៏មាន តារាជាច្រើនទៀតដូចជា Fiona Sit Hoi-kei និងតារាដើមកំណើតជនជាតិសឹង្ហបុរីគឺ Hanjin ។ នៅក្នុងនោះនាង ក៏បានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដ២ គឺ Lan Kwai Fong 2 និង Love in Time ។

តើប្រិយមិត្ដយល់យ៉ាងណា?







កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]