ដោយសារជីវភាពខ្វះខាត! ទើបតារាកំប្លែង ជើងចាស់ តាចេក សម្រេចប្រកាសលក់ផ្ទះបន្ទាន់

//s5.kh1.co/10/10fc0b8ee1c90c0dccb863341b8607954113b389.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្ន លោកកំពុងប្រកបរបរជាអ្នកលក់ផ្លែឈើ នៅតំបន់កម្សាន្ត ឧទ្យានជាតិ គីរីរម្យ ដើម្បីបានដោះទាល់នៅជីវភាព។

ខេត្តកណ្ដាល៖ តារាកំប្លែងជើងចាស់ តាចេក បច្ចុប្បន្ន លោកកំពុងមានជីវភាពខ្វះខាត ចំណែកការងារសិល្បៈ ក៏ហាក់ជាស្ងាត់ជាងមុនផងដែរ ដោយមួយរយៈចុងក្រោយនេះ លោកកំពុង ប្រកបរបរជាអ្នកលក់ផ្លែឈើ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី ជាតារាកំប្លែងជើងចាស់រូបនេះ ងាកទៅប្រកបរបរថ្មី ជាអ្នកលក់ផ្លែឈើពិតមែន តែលោក ក៏នៅតែលំបាកក្នុងការទទួលបន្ទុករ៉ាប់រងទៅលើគ្រួសារទាំងមូល ដែលហ្វេនជាច្រើនប្រាកដជាបានជ្រាបច្បាស់មកហើយ។

ជាការពិតណាស់ មុននេះបន្តិច តាចេក ប្រកាសលក់ផ្ទះ ដោយសារជីវភាពខ្វះខាត ហើយសភាពផ្ទះរបស់លោក ក៏មានដីធ្លីធំល្មម ខាងលើស័ង្កសី ហើយខាងក្រោយថ្ម។ តែទោះបីជាយ៉ាងណា លោកក៏បានសម្រេចចិត្ត លក់ផ្ទះ ដើម្បី តែជីវភាពរបស់ខ្លួនប៉ុណ្ណោះ។

ដោយឡែក តារាកំប្លែងជើងចាស់ រូបនេះ ក៏មិនទាន់បានបញ្ជាក់ប្រាប់ថា ពេលលោកលក់ផ្ទះរួច នឹងទៅ រស់នៅកន្លែងណាហនោះទេ តែលោកគ្រាន់តែនិយាយថា ចាំលក់ផ្ទះនេះដាច់ ចាប់គិតតាមក្រោយ តែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

តាចេក
តាចេក
តាចេក
តាចេក
តាចេក
តាចេក
តាចេក
តាចេក
ផ្ទះត្រូវលក់របស់ តាចេក
ផ្ទះត្រូវលក់របស់ តាចេក
នាយ ចេក
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T