តារាស្រី២ដួងនេះ បង្ហោះសារកុំឲ្យរើសអើងជនជាតិស្បែកខ្មៅ តែបែរជាត្រូវគេជេរបកវិញ ព្រោះតែ...

//s5.kh1.co/89/893b788b7cdae1f5269c47b2227a63870332bd65.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីតារាស្រីវ័យក្មេង នាង WJ Mild និង Zommarie បានបង្ហោះសារកុំឲ្យមានការរើសអើងទៅលើជនជាតិស្បែកខ្មៅ ស្រាប់តែ ត្រូវបានមហាជនជាច្រើននាំគ្នារិះគន់ ​ព្រមទាំងជីកកកាយរឿងហេតុកាលពី ២ ឆ្នាំ ដោយអ្នកទាំងពីរក៏ធ្លាប់មានការប្រកាន់ពូជសាសន៍ទៅលើជនជាតិស្បែកខ្មៅផងដែរ

ថៃ៖ វាបានក្លាយជា រឿងដ៏ក្តៅគគុក នៅលើបណ្តាញសង្គម បន្ទាប់ពី តារាស្រីវ័យក្មេងទាំងពីរដួង នាង WJ Mild និង Zommarie បានបង្ហោះសារ ដើម្បីកុំឲ្យមានការប្រកាន់ពូជសាសន៍លើជនជាតិស្បែកខ្មៅ តែបែរជា ត្រូវអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នារិះគន់ទៅវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាជីកកកាយ រឿងហេតុកាលពី ២ ឆ្នាំមុន ដែលតារាស្រីទាំងពីរដួងនេះ មានការជាប់ទាក់ទងទៅនឹងការប្រកាន់ពូជសាសន៍ ដោយខណៈពេលនោះ អ្នកទាំងពីរបានសើចចំអក ទៅលើមុខមាត់ជនជាតិស្បែកខ្មៅ ២ រូប ដែលជាកីឡាបាល់ទាត់ ដែលបានបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីមហាជនជាច្រើន ផងដែរ។

តែរហូតមកដល់ពេលថ្មីៗនេះ WJ Mild និង Zommarie ស្រាប់តែបានបង្ហោះសារកុំឲ្យមានការរើសអើងជាតិសាសន៍ ជាមួយនឹង Hastag #BlackLivesMatter ដែលបច្ចុប្បន្ននេះដែរ កំពុងតែមានការធ្វើបាតុកម្មយ៉ាងខ្លាំង ដោយសារតែជនជាតិស្បែកខ្មៅ George Floyd ត្រូវបានសម្លាប់យ៉ាងឃោរឃៅ ដោយប៉ូលីសស្បែកស។

បន្ទាប់ពី អ្នកទាំងពីរបានបង្ហោះសារបែបនេះ នៅលើបណ្តាញសង្គម ក៏បានធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាជីកកកាយរឿងរ៉ាវកាលពី ២ ឆ្នាំមុន ដោយបានរិះគន់ថា អ្ន​កទាំងពីរក៏ធ្លាប់មានការប្រកាន់ពូជសាសន៏ ផងដែរ តែបែរជាត្រលប់មកនិយាយស្ដីបែបនេះ ដែលមើលហាក់ដូចជាមិនសមរម្យទាល់តែសោះ ហើយក៏បានប្រាប់ទៀតថា មនុស្សក្នុងសង្គម ក៏មិនភ្លេចអ្វីដែលបានកើតឡើង នោះដែរ។

យ៉ាងណាមិញ បន្ទាប់ពីរងការរិះគន់បែបនេះ WJ Mild និង Zommarie បានចេញមកធ្វើការសុំទោស ចំពោះឧប្បត្តិហេតុនេះ ព្រមទាំងទទួលស្គាល់ថា ពិតជាមានអារម្មណ៍ ដឹងកំហុសចំពោះសកម្មភាពរបស់អ្នកទាំងពីរកាលពី ២ ឆ្នាំមុន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

WJ Mild 
WJ Mild 
WJ Mild 
WJ Mild 
Zommarie
Zommarie
Zommarie
Zommarie
សារដែលបានបង្ហោះ
សារដែលបានបង្ហោះ
សារដែលបានបង្ហោះ
សារដែលបានបង្ហោះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T