កាលពីពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលបានកើតឡើង សម្រាប់អ្នកប្រើប្រាស់អ៊ិនធើណេត ដោយសារតែ អង្គការ Anquan Lianmeng  នៅក្នុងប្រទេសចិន បានធ្វើការជ្រើសរើស បុគ្គលិក ដែលអាចទទួលបាន ប្រាក់ខែក្នុងមួយឆ្នាំគឺ ២០០,០០០យ័ន ឬ ៣២,៤០០ ដុល្លារអាមេរិក ដែលមានតួនាទីជា អ្នកគ្រប់គ្រង រឿងអាសអាភាស ដែលមានទីតាំងនៅប៉េកាំង ទៅវិញ ។

យោងទៅតាមការផ្សព្វផ្សាយដំណឹង រើសបុគ្គលិក តាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់ចិនគឺ Weibo បានឲ្យដឹងថា អង្គការនេះត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោង ជាប្រញាប់ ដែលមានភាពស្មោះត្រង់ និងយល់ដឹងពីប្រភេទ រឿងអាសអាភាស និងយល់ដឹងពីគេហទំព័រនេះបាន។ មួយវិញទៀត ត្រូវចេះគ្រប់គ្រងរូបភាព និងកំរិតពីធនធាននៃរឿងអាសអាភាសទាំងនោះ ជាពិសេសត្រូវចេះសិក្សាស្រាវជ្រាវ ពីរឿងអាសអាភាស និងច្បាប់ដែលទាក់ទងនឹងរឿងនេះ នៅក្នុងប្រទេសចិន។ បន្ថែមពីនេះ បេក្ខជនមិនចាំបាច់ធ្វើការបញ្ជាក់ពី ប្រវត្ដិរូបឲ្យបានក្បោះក្បាយនោះទេ គ្រាន់តែមានអាយុ ចាប់ពី ២០ទៅ ៣៥ឆ្នាំប៉ុណ្ណោះ ស្រី ឬប្រុសក៏បាន។

តើប្រិយមិត្ដយល់យ៉ាងណា?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]