ស្ទើរមិនជឿ! ចម្រៀង ៣​បទ របស់ V ជាប់​ក្នុងតារាង​​ដែល​លក់​ដាច់​​បំផុត​​របស់​​​អាមេរិក ដោយសារហេតុផលនេះ

//s5.kh1.co/b8/b80aeb821b27974e037b097f9dae0821034660d1.jpg
នារី

 ០៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

V ត្រូវបានគេស្គាល់ថាជាអ្នកបំបែកឯតទគ្គកម្មដ៏អស្ចារ្យម្នាក់។ ជាការកត់សម្គាល់ គាត់បានបង្កើត​កំណត់ត្រា​ថ្មីក្នុង​ប្រវត្តិសាស្រ្ត​តន្ត្រី​ដោយក្លាយ​ជាអ្នកចម្រៀងទោលជនជាតិកូរ៉េដំបូងគេដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង៣ នៃតារាងចម្រៀងរបស់ Amazon!

V ត្រូវបានគេស្គាល់ថាជាអ្នកបំបែកឯតទគ្គកម្មដ៏អស្ចារ្យម្នាក់។ ជាការកត់សម្គាល់ គាត់បានបង្កើត​កំណត់ត្រា​ថ្មីក្នុង​ប្រវត្តិសាស្រ្ត​តន្ត្រី​ដោយក្លាយ​ជាអ្នកចម្រៀងទោលជនជាតិកូរ៉េដំបូងគេដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង៣ នៃតារាងចម្រៀងរបស់ Amazon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបរបស់V (Kim Taehyung)
រូបរបស់V (Kim Taehyung)

នៅថ្ងៃទី៣ ខែមិថុនា ចម្រៀងទោលចំនួន៣ របស់ V បានជាប់ក្នុងតារាងចម្រៀងដែលលក់ដាច់បំផុតរបស់​អាមេរិក។​ មានដូចជាបទ​​ "Inner Child" បទទោលរបស់គាត់ "MAP OF the SOUL:7'' ទទួលបានចំណាត់​ថ្នាក់លេខ១ និងបទ ''Sweet Night'' ពីបទ OST របស់ Itaewon Class និងអាល់ប៊ុម OST ទទួលបាន​ចំណាត់​ថ្នាក់លេខ២ និងលេខ៣ ។

តារាងចម្រៀងរបស់V
តារាងចម្រៀងរបស់V

ក្នុងតារាងចម្រៀងអ្នកដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Amazon ជាប់ចំណាត់ថ្នាក់​បទចម្រៀង​ឌីជីថល​ដែលលក់ដាច់បំផុតក្នុងមួយម៉ោង ខណៈមិនទាន់មានបទចម្រៀងកូរ៉េបែបនេះសោះពីមុនមក។ នោះមានន័យថាបទ​ចម្រៀង​ទោលទាំង ៣ របស់ V គឺទទួលបានការពេញ​និយម​បំផុតនៅក្នុងសហរដ្ឋអាមេរិក។  

រូបរបស់ KIm Taehyung (V Bts)
រូបរបស់ KIm Taehyung (V Bts)

កំណត់ត្រាថ្មីបានមកដល់ទាន់ពេលវេលា គឺចំពេលដែលត្រូវធ្វើការអបអរសាទរខួបលើកទី៤ របស់លោកនៅ​ពេល​ដែល​គាត់ត្រូវបានណែនាំដល់ពិភពលោកជាលើកដំបូងដោយ BigHit Entertainment ត្រឡប់មកវិញក្នុងឆ្នាំ ២០១៣​ ។ ហើយក្រុមអ្នកគាំទ្រ (Army) ក៏ចាប់ផ្តើមសរសេរសារដើម្បីអបអរសាទរ​នៃកំណើតរបស់​គាត់នៅ​ពិភព K-Pop​ ដោយ​ភ្ជាប់ hashtags៖

Armyបានសរសេរសារដើម្បីអបអរសាទរទៅកាន់V
Armyបានសរសេរសារដើម្បីអបអរសាទរទៅកាន់V
Armyបានសរសេរសារដើម្បីអបអរសាទរទៅកាន់V
Armyបានសរសេរសារដើម្បីអបអរសាទរទៅកាន់V

បច្ចុប្បន្ន V កំពុងត្រៀមទម្លាក់បទទោលបន្ថែមទៀតបន្ទាប់ពីបទល្បីៗ របស់គាត់ដូចជា "Scenery", "Winter Bear" និងនូវមានចម្រៀងជាច្រើនទៀត។ តើ mixtape របស់គាត់នឺងត្រូវធ្លាក់ចុះឆាប់ៗនេះដើម្បីអបអរ​សាទរ​ខួប​(Anniversary) ​របស់គាត់ទេ? ដូច្នេះ សូមរង់ចាំទស្សនាភាពយន្តរបស់ V​ ទាំងអស់គ្នា!

រូបរបស់ Kim Taehyung (V Bts)
រូបរបស់ Kim Taehyung (V Bts)
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T