-៣ថ្ងៃ នៅភ្នំពេញ ស្លាប់ ៧នាក់ របួស ១៦នាក់

ភ្នំពេញ ៖ រយៈពេល ៥ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ប្រជាពលរដ្ឋ ៦៦ នាក់ បានស្លាប់បាត់បង់ជីវិត និង ៣០៥នាក់ ផ្សេងទៀត បានរង របួសដោយសារឧប្បត្ដិ ហេតុគ្រោះថ្នាក់ចរាចរ ។

លោកឧត្ដមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបាន ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ ខែមេសា នេះថា គ្រោះថ្នាក់ ចរាចរ ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ខែមេសា បានកើតឡើងចំនួន ១៤៨លើក បើធៀបនឹងឆ្នាំ ២០១២ ថយចុះ ១៧លើក។

លោកបានបន្ដថា គ្រោះថ្នាក់ចរាចរនៃ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ៥ថ្ងៃនេះ បណ្ដាលឱ្យប្រជាពលរដ្ឋ ៦៦នាក់បានស្លាប់  កើនឡើង ១៨នាក់ ខណៈ ដែល ឆ្នាំ ២០១២ មាន ៤៨នាក់ ។ ដោយឡែកអ្នករងរបួស នៅឆ្នាំនេះ មាន ៣០៥នាក់ ថយចុះ ៣៩នាក់ ធៀបឆ្នាំ២០១២។

លោកឧត្ដមសេនីយ៍ទោ ហ៊ឹម យ៉ាន ក៏ បានថ្លែងឱ្យដឹងផងដែរថា ករណីគ្រោះថ្នាក់ ចរាចរខាងលើនេះ កើតឡើងពីការបើកបរ លឿន ៤៧ភាគរយ និងបើកបរក្រោម ឥទ្ធិពលជាតិស្រវឹង ២០ភាគរយ ក្នុងចំណោមជនរងគ្រោះទាំងអស់ អ្នកដែលមិនពាក់មួកសុវត្ថិភាពចំនួន ១៦២នាក់ ។

បើតាមរបាយការណ៍ របស់នាយកដ្ឋាន សណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ក៏បានឱ្យដឹងផងដែរថា គ្រោះថ្នាក់អំឡុង ពេល ៥ថ្ងៃនេះ បណ្ដាលឱ្យខូចខាតម៉ូតូ ១៨៦គ្រឿង រថយន្ដធុនស្រាល ៤៧គ្រឿង រថយន្ដធុនធ្ងន់ ២គ្រឿង ។

ដោយឡែក នៅរាជធានីភ្នំពេញឯណេះ វិញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៣ នៅអំឡុង ពិធីបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរបាន កើតឡើងចំនួន ១១ លើក បណ្ដាលឱ្យ មនុស្ស ៧នាក់ បានស្លាប់ និង ១៦នាក់ ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ។

ខេត្ដដែលមានចំនួនអ្នកស្លាប់ គួរឱ្យកត់ សម្គាល់នៅក្នុងថ្ងៃ នៃពិធីបុណ្យជួបជុំដ៏ សែនសប្បាយរីករាយ របស់ប្រជាពលរដ្ឋ ខ្មែរនេះ រួមមាន ខេត្ដកំពង់ចាម ស្លាប់១២ នាក់ ខេត្ដរតនគីរី ស្លាប់ ៨នាក់ ។

សូមបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរ ដែលកំពុងតែក្លាយទៅជា ក្ដីបារម្ភដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា  និងបានផ្ដាច់ជីវិត ប្រជាពលរដ្ឋខ្មែរ រាប់រយ នាក់ ក្នុងមួយឆ្នាំៗនោះ នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០១៣ នេះ បានផ្ដាច់ជីវិត មនុស្សរហូតដល់ ៥៤០នាក់ របួសធ្ងន់ ១១៤៦ នាក់ និងរបួសស្រាល ៧៥១ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរ ចំនួន ១១៦៣ លើក ។

ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរ មានការថយចុះ ៤១លើក បើធៀបរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០១២ បន្ទាប់ពីមាន ការរឹតបន្ដឹងច្បាប់ចរាចរ ពីមន្ដ្រីជំនាញ ព្រម ទាំងមានសារអប់រំជាច្រើនពីរាជរដ្ឋា ភិបាលកម្ពុជា ពាក់ព័ន្ធនឹងការទប់ស្កាត់នូវ គ្រោះថ្នាក់លើដងវិថីដ៏ភ័យខ្លាចមួយនេះ ៕









ដោយ ៖ វ៉ាន់ សារាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]