ញាក់សាច់! មិនដល់មួយសប្ដាហ៍ផង មានអ្នកបរិច្ចាគប្រាក់សម្រាប់ពិធីបុណ្យសពលោក George Floyd តាមរយៈមូលនិធិ GoFundMe រហូតទៅដល់...

//s5.kh1.co/c7/c760c7eb99e445b33a1f5e7a0712ded8b4b1a712.jpg
សង្គម

 ០៣-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនដល់មួយសប្ដាហ៍ផង មានអ្នកបរិច្ចាគប្រាក់សម្រាប់ពិធីបុណ្យសពលោក George Floyd តាមរយៈមូលនិធិ GoFundMe រហូតដល់...

អាមេរិក៖ ពលរដ្ឋអាមេរិក មានការអាណិតអាសូរជាពន់ពេកចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ក្រោមថ្វីដៃប៉ូលិសស្បែកស ដែលបម្រើការនៅទីក្រុង Minneapolis រដ្ឋ Minnesota។ យ៉ាងណាមិញ គេសង្កេតឃើញមានសប្បុរសជនជាច្រើន បានចែករំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារលោក George Floyd តាមរយៈការចូលរួមក្នុងមូលនិធិ «GoFundMe» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលនិធិនេះ បានបង្កើតឡើងដោយ លោក Philonise Floyd ដែលត្រូវជាបងប្រុសរបស់លោក George Floyd។ ហើយមិនដល់សប្ដាហ៍ផង (៦ថ្ងៃ)​ មូលនិធិនេះទទួលបានប្រាក់បរិច្ចាគសរុបរហូតដល់ ១០,១១៣,២០០ ដុល្លារអាមេរិក ពីម្ចាស់ជំនួយចំនួន ៣៩០,១០០នាក់។

ទន្ទឹមនឹងនេះដែរ គេហទំព័រ GoFundMe ក៏បានបង្ហាញពីមូលនិធិស្របច្បាប់មួយផ្សេងទៀតសម្រាប់លោក George Floyd ដែលបានបង្កើតឡើងដោយអ្នកស្រី Bridgett ដែលត្រូវជាបងស្រីរបស់លោក។ ហើយបើគិតត្រឹមថ្ងៃអង្គារម្សិលមិញ មូលនិធិនេះក៏ទទួលប្រាក់បរិច្ចាគសរុបជិត៣០មុឺនដុល្លារអាមេរិកផងដែរ។

គួរជម្រាបថា ថិវិកាទាំងនេះនឹងត្រូវចំណាយលើពិធីបុណ្យសព ហើយប្រាក់ដែលនៅសេសសល់នឹងរក្សាទុកសម្រាប់ការធ្វើដំណើរទៅតុលាការ និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារលោក George Floyd ក៏ដូចជាទុកសម្រាប់ចំណាយលើការសិក្សារបស់កូនៗលោកចំនួនពីរនាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ចំនួនទឹកប្រាក់ដែលទទួលបានពីមូលនិធិ GoFundMe
ចំនួនទឹកប្រាក់ដែលទទួលបានពីមូលនិធិ GoFundMe
សាច់ញាតិលោក George Floyd
សាច់ញាតិលោក George Floyd
លោក George Floyd កាលនៅមានជីវិត
លោក George Floyd កាលនៅមានជីវិត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T