ថាម៉េច? ឈុតមួយនេះ​ ក្នុងបទថ្មីរបស់ TWICE ត្រូវគេចោតថា លួចចម្លងស្នាដៃ ដោយមិនសុំការអនុញ្ញាត?

//s5.kh1.co/43/432200106159706e5d90c96e4b225d84d412ac43.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មើលហើយមើលទៀត ឃើញថាឡូយ ហើយប្លែកភ្នែកមែនទែន ឈុតមួយត្រង់កន្លែងរាំលើទឹក ក្បែរជើងភ្នំ នៅក្នុងបទថ្មីរបស់ TWICE នេះ ពិតជាធ្វើឲ្យហ្វេនៗ ពេញចិត្តមែនទែន។ ប៉ុន្តែស្រាប់តែមានរឿងមួយកើតឡើង ដោយម្ចាស់ដើមបានចោតប្រកាន់ថា បទនេះបានលួចចម្លងការរចនារបស់គេទៅវិញ។

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងទៅលើ វីដេអូចម្រៀងបទថ្មី ចុងក្រោយបង្អស់របស់ ក្រុមចម្រៀង TWICE គឺបទ MORE & MORE។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឈុតមួយត្រង់កន្លែងរាំលើទឹក ក្បែរជើងភ្នំ នៅក្នុងបទនេះ ពិតជាធ្វើឲ្យហ្វេនៗ ពេញចិត្តមែនទែន ប៉ុន្តែស្រាប់តែត្រូវបានគេចោទប្រកាន់ថា លួចចម្លងស្នាដៃសិល្បៈរបស់ ម្ចាស់ដើមគឺ Davis McCarty ដោយមិនបានសុំការអនុញ្ញាតទៅវិញ។ 

បើតាមការលើកឡើងរបស់សារព័ត៌មានកូរ៉េ បានបង្ហើបថា ស្នាដៃរចនាបទមួយនេះ ត្រូវបានបង្កើតឡើងដោយ Davis McCarty ជារូបចម្លាក់គ្រីស្តាល់ដ៏ស្រស់ស្អាត ជាមួយនឹងពណ៌ឥន្ទធនូដ៏រស់រវើក បង្ហាញខ្លួនឡើងតាំងពីឆ្នាំ ២០១៨ មកម្លេះ។

ហើយចំពោះ ឈុតមួយនៅក្នុង វីដេអូចម្រៀង MORE & MORE របស់ផលិតកម្ម JYP នេះ បើតាមការសង្កេត មើលទៅ គឺពិតជាស្រដៀងនឹង ការរចនារបស់ Davis McCarty រហូតដល់ថ្នាក់ ម្ចាស់ដើមនិយាយថា វាជាការរំលោភសិទ្ធ ដោយឥតលាក់លៀមថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់មានពីព័ត៌មាននេះបានចេញផ្សាយ លេចឮដល់ផលិតកម្ម JYP ទីភ្នាក់ងាររបស់ផលិតកម្មនេះ ក៏បានបញ្ចេញសេចក្តីថ្លែងការណ៍មួយ ដោយពន្យល់ថា ពួកគេក៏ទើបតែបានឃើញ អំពីភាពស្រដៀងគ្នានេះ ដូច្នេះពួកគេ នឹងស្នើសុំឲ្យខាងផលិតករ ដែលបានផលិតវីដេអូចម្រៀងនេះ ធ្វើការដោះស្រាយបញ្ហានេះ ឲ្យបានដាច់ស្រេចជាមួយ Davis McCarty

ទស្សនារូបភាពខាងក្រោម ៖

រូបភាពពីក្នុងហ្វេសប៊ុក  Davis McCarty
រូបភាពពីក្នុងហ្វេសប៊ុក  Davis McCarty
ឈុតឆាកដែលមានភាពស្រដៀងគ្នា
ឈុតឆាកដែលមានភាពស្រដៀងគ្នា
ឈុតឆាកក្នុងបទចម្រៀង របស់ TWICE
ឈុតឆាកក្នុងបទចម្រៀង របស់ TWICE
ការរចនារបស់  Davis McCarty កាលពីឆ្នាំ២០១៨
ការរចនារបស់  Davis McCarty កាលពីឆ្នាំ២០១៨
បទចម្រៀងពេញ របស់ TWICE
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T