តម្លៃ​ស្បែក​ជើង​ស្មើ​ម៉ូតូ ២​ គ្រឿង​! Hermès ទើប​ចេញ​​ស្បែក​ជើង​​​ថ្មី​​ដែល​អាច​​ជិះ​​ស្គី​​បាន តែ​តម្លៃ​ស្មើ​ម៉ូតូ ២ គ្រឿង​

//s5.kh1.co/75/75bfb9059fa46d703886270b9b3d6d73b31a8152.jpg
នារី

 ០៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Hermès ទើបតែបញ្ចេញស្បែកជើងថ្មីដ៏ប្រណិតថែមទាំងមានភាពច្នៃប្រឌិតទៀងផង​ ដែលអាចយកជិះស្គី​លំហែកាយបាន​ហើយស្បែកជើងនោះមានឈ្មោះថា "Savana Dance"

Hermès ទើបតែបញ្ចេញស្បែកជើងថ្មីដ៏ប្រណិតថែមទាំងមានភាពច្នៃប្រឌិតទៀងផង​ ដែលអាចយកជិះស្គី​លំហែកាយបាន។ ហើយស្បែកជើងនោះមានឈ្មោះថា "Savana Dance"។ ដែលស្បែកជើងនេះអាចទុក​សម្រាប់ដើរក៏បាន ទុកជិះស្គីក៏បាន ដោយកង់របស់ស្បែកជើងនេះមានភាពងាយស្រួលក្នុងការដោះចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្បែកជើងនេះជាប្រភេទស្បែកជើងស្បែកពណ៌ស ដែលភ្ជាប់ជាមួយនឹងបាតដែលមានកង់ទុកដោះចេញ ឬដាក់​ចូលតាមចិត្ត។ ស្បែកជើងនេះនឹងអនុញ្ញាតឲ្យអតិថិជនពាក់បានសម្រាប់ដើរ ថែមទាំងអាចជិះស្គីហាត់ប្រាណ​ថែមទៀតផង។ 

"Savana Dance" នេះគឺផលិតឡើងក្នុងប្រទេសអ៉ីតាលីដែលអាចរកទិញបានលើ​វេបសាយ​របស់ Hermès​ ដែលមានតម្លៃជាង ៣៤,៤០០ ដុល្លារហុងកុងដែលស្មើនឹង ៤,៤៥០ ដុល្លារសហរដ្ឋអាមេរិក៕

Savana Dance
Savana Dance
Savana Dance
Savana Dance
បាត Savana Dance
បាត Savana Dance
បាតមានកង់ Savana Dance
បាតមានកង់ Savana Dance

ប្រភពHypebeast

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T