ភ្នំពេញៈ រថយន្តកូរ៉េប្រភេទ ១តោនកន្លះ បន្ទាប់ពីបានបុក រថយន្តឆ្លាម និងម៉ូតូកង់បី រួចព្យាយាម បើករត់គេច ជាង ១គីឡូម៉ែត្រ ក៏ត្រូវបាន សមត្ថកិច្ច ធ្វើការឃាត់ ទាំងរថយន្តនិងអ្នកបើកបរ នៅជិតម្តុំប៉ុស្តិ៍នគរបាល អូរឫស្សីទី៤ ក្នុងខណ្ឌ៧មករា នៅម៉ោង១និង២៥នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរថយន្តកូរ៉េ ធ្វើដំណើរតាមផ្លូវ កម្ពុជាក្រោម ពីកើតមកលិច លុះមកដល់ទល់មុខ ហាងនំបុ័ង បាយ័ន ក៏ជ្រុលចង្កូតទៅបុករថយន្តឆ្លាម ដែលធ្វើដំណើរច្រាសទិសគ្នា ពីលិចមកកើត ប៉ុន្តែមិនព្រមឈប់នោះទេ រថយន្តកូរ៉េ ក៏បានព្យាយាមរត់គេច រួចក៏ទៅបុកនិងម៉ូតូកង់បី ដែលចតស្ងៀមនៅក្បែរផ្សារឌុយមិច ។

សាក្សីបានបន្តទៀតថា រថយន្តកូរ៉េបន្ទាប់ពីបុក រថយន្តឆ្លាម និងម៉ូតូកង់បីហើយ ក៏ព្យាយាមបើករត់ បានប្រហែល ជាង១គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅម្តុំ ប៉ុស្តិ៍នគរបាលអូរឫស្សីទី៤ ។

មន្ត្រីនគរបាលបានឲ្យដឹងថា លោក សុខ ខេង អាយុ២៧ឆ្នាំ ត្រូវបានឃាត់ខ្លួន រួមជាមួយនឹងរថយន្តកូរ៉េ ដែលបានព្យាយាមរត់គេច មិនព្រមទទួល ខុសត្រូវ នៅពេលបង្កគ្រោះថ្នាក់ចរាចរ ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា អ្នកបើកបររួមទាំងរថយន្ត ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការរដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បីរង់ចាំភាគីទាំងសងខាង ធ្វើដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]