អាសូរ! ម្តាយ​ចង​ក​​នឹងខ្សែ​ភ្លើង​ស្លាប់ រីឯកូន​ស្លាប់​ដោយ​សារ​លង់​ទឹក​​​

//s5.kh1.co/13/130a7749907d52e24619ec143840e0efef970d1c.jpg
សង្គម

 ០៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអង្គារនេះផងដែរ​ នៅក្នុងស្រុកជុំភួង ប្រទេសថៃ ប៉ូលីស​បានរាយការណ៍ថា​មានករណីមនុស្សស្លាប់ ២ នាក់ដោយម្តាយបានចងកនៅក្នុងទីជម្រកសម្រាប់កម្មករ

នគររាជសីមា៖ កាលពីថ្ងៃអង្គារនេះផងដែរ​ នៅក្នុងស្រុកជុំភួង ប្រទេសថៃ ប៉ូលីស​បានរាយការណ៍ថា​មានករណីមនុស្សស្លាប់ ២ នាក់ដោយម្តាយបានចងកនៅក្នុងទីជម្រកសម្រាប់កម្មករ។ ហើយកូនប្រុស​របស់គាត់ដែលមានអាយុ ១១ ឆ្នាំបានលង់ទឹកស្លាប់នៅក្នុងស្រះក្បែរនោះ ដែលនៅកន្លែងបូមខ្សាច់​មួយ​កន្លែងក្នុងស្រុកនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវរសេនីយ៍ឯក Pol Col Wichai Narong អធិការនគរបាលស្រុកជុំភួង បាននិយាយថា​នាព្រឹកថ្ងៃអង្គារនោះ គឺកម្មករបានត្រឡប់ទៅធ្វើការវិញ​ ក៏ប្រទះឃើញជនរងគ្រោះ​ខាងលើ​បាន​ស្លាប់​ដោយសារតែចងកនឹងខ្សែភ្លើង។

ក្រោយពីប៉ូលីស និងអ្នកជួយសង្គ្រោះទៅដល់ហើយ សពស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យជុំភួងដើម្បីធ្វើកោសល្យវិច្ច័យ។ ឪពុកជនរងគ្រោះមានឈ្មោះថា Prasan Thongkasem អាយុ ៦១ ឆ្នាំនិងម្តាយមានឈ្មោះថា Wanida Sae Lo អាយុ ៥២ ឆ្នាំបានទៅដល់មន្ទីរពេទ្យ​ហើយ​បានបញ្ជាក់ថាសាកសពជនរងគ្រោះនេះគឺជាកូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Tukta Thongkasem អាយុ ៣៣​ ឆ្នាំ។

ពួកគេបាននិយាយថាកូនប្រុសរបស់ជនរងគ្រោះឈ្មោះថា Surasak Thongkasem អាយុ ១១ ឆ្នាំដែលជាធម្មតាស្នាក់នៅក្បែរម្តាយរបស់គាត់បានបាត់ខ្លួន។

ហេតុការណ៍បាត់ខ្លួននេះបានជំរុញឱ្យប៉ូលីស និងអ្នកជួយសង្គ្រោះវិលត្រឡប់ទៅឃ្លាំង​ខ្សាច់វិញ​ដើម្បី​ស្វែងរក។ ពួកគេបានរកឃើញស្បែកជើងកវែង​ពណ៌លឿងមួយគូនៅក្បែរស្រះទឹកមួយដែលមាន​ជម្រៅ​ទឹកប្រហែល ២ ម៉ែត្រ។ ក្រុមអ្នកជួយសង្គ្រោះបានដើររកនៅឯត្រពាំងហើយក៏បានប្រទះឃើញសពក្មេងប្រុសនោះ ហើយក៏​បាន​បញ្ជូន​ទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច្ច័យ។

លោក Prasan ឪពុករបស់ស្ត្រីដែលបានស្លាប់បាននិយាយថា Tukta បានរៀបការជាមួយបុរស​ជនជាតិស៊ុយអែត។ កូនប្រុសរបស់ពួកគេឈ្មោះ Surasak ជាសិស្សថ្នាក់ទី ៦ នៅឯសាលារៀន​ក្នុងតំបន់នោះ។ បុរសជនជាតិស៊ុយអែតរូបនេះបានត្រឡប់ទៅប្រទេសស៊ុយអែតកាលពី ៣ ទៅ ៤ ឆ្នាំមុនហើយមិនដែលវិលត្រឡប់មកវិញទេ។ រូបគេបានទាក់ទងមក Tukta ម្តងម្កាល តែគាត់មិន​ដែលផ្ញើលុយអោយនាងទេ។ បន្ទាប់ពីការចាកចេញរបស់ស្វាមី Tukta បានទទួលរងនូវជំងឺធ្លាក់​ទឹក​ចិត្ត​យ៉ាងខ្លាំង។

លោក Prasan បាននិយាយថាគាត់និងអ្នកស្រី Wanida បានទៅធ្វើការនៅភូមិក្បែរ​នោះប្រហែល​មួយខែមុនដោយទុកឱ្យ Tukta និងកូនប្រុសនៅផ្ទះ។ ប៉ូលីសកំពុងស៊ើបអង្កេត​ដើម្បីរកមូលហេតុ​នៃការ​ស្លាប់របស់ម្តាយ និងកូនប្រុសនោះ៕

ទិដ្ឋភាពយកសាកសពក្មេងប្រុសនៅក្នុងស្រះ
ទិដ្ឋភាពយកសាកសពក្មេងប្រុសនៅក្នុងស្រះ

ប្រភពBangkok Post

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T