ហេតុផលទាំងនេះហើយ ទើបក្រោយបាយរួច​មិនគួរងូតទឹកភ្លាមៗ!

//s5.kh1.co/b5/b5e21071964613986447c35d62dc47b33af34932.jpg
នារី

 ០៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅ​ពេល​ដែល​យើង​​ងូត​ទឹក​ភ្លាម​​​ក្រោយ​​ញ៉ាំ​បាយរួច នោះ​ថាម​ពល​​ចរន្ត​ឈាម​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​រំលាយ​អាហារ នឹង​បែរ​​ត្រឡប់​​តម្រង់​ទៅ​ស្បែក​វិញ ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​រាង​កាយ​នៅ​ពេល​ដែល​យើង​ងូត​ទឹក។

ងូត​ទឹក​ក្រោយ​ញ៉ាំបាយ​ ឬញ៉ាំអាហាររួច​ភ្លាម​ៗ ជា​រឿង​មិន​ល្អ​មួយ។ មិន​ល្អ​នោះ​ត្រង់​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា នឹង​អាចបង្អាក់​ដំណើរ​​ចរន្ត​ឈាម​ ហើយ​បើ​ចរន្ត​ឈាម​ដើរ​មិន​ល្អ​ទេ​នោះ ការ​រំលាយ​អាហារ​ក៏​​មាន​បញ្ហា​ទៅ​តាម​នោះ​ដែរ​ ដែល​​បង្ក​ឱ្យ​មាន​បញ្ហា​ដូច​ជា ហត់​អស់​កម្លាំង ឆ្អល់​ពោះ ទល់​លាមក​ និង​រក​ក្អួត​ជា​ដើម។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នក​ជំនាញ​ជា​ច្រើន​ បាន​ពន្យល់​ថា ចរន្ត​ចលនា​ឈាម មាន​នាទី​មួយ​ដែល​ទទួល​ខុស​ត្រូវ​​លើ​ការ​រំលាយ​អាហារ។ ដោយ​ឡែក​ នៅ​ពេល​ដែល​យើង​​ងូត​ទឹក​ភ្លាម​​​ក្រោយ​​ញ៉ាំ​បាយរួច នោះ​ថាម​ពល​​ចរន្ត​ឈាម​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​រំលាយ​អាហារ នឹង​បែរ​​ត្រឡប់​​តម្រង់​ទៅ​ស្បែក​វិញ ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​រាង​កាយ​នៅ​ពេល​ដែល​យើង​ងូត​ទឹក។ ហេតុនេះ​ហើយ​ នឹង​ធ្វើ​ឱ្យ​ដំណើរ​រំលាយ​អាហារ​ក្នុង​រាង​កាយ​យើង មាន​ភាព​យឺត​យ៉ាវ។

យ៉ាង​ណា​មិញ អ្នក​ជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ក៏បានលើក​ឡើង​ពី​រយៈ​ពេល​ដែល​យើងអាច​ងូត​ទឹក​ ប្រសិន​បើ​ចាំ​បាច់ ឬ​ដើម្បី​ឱ្យ​រាង​កាយ​ស្រស់​ស្រាយ​ឡើង​វិញ នោះ​គឺ​អាស្រ័យ​​តាម​អាហារ​ ដែល​យើង​បាន​ទទួល​ទាន ថា​តើ​ច្រើន ឬ​តិច ដែល​ការ​រំលាយ​អាហារ​ លឿន​ ឬ​យឺត​អាស្រ័យ​ទៅ​​តាម​នោះ​ដែរ។ ដូច​នេះ អ្នក​ជំនាញ​បាន​ បញ្ជាក់​ពី​ពេល​សម​ស្រប​នោះ​គឺ ពី​៣៥​នាទី ក្រោយ​បាយរួច ឬ​ទៅដល់ ២​ម៉ោង ក្រោយ​បាយ ដែល​ជា​ពេល​សម​គួរ ក្រោយ​ដំណើរ​​បំបែក​អាហារ​រួច​រាល់ ហើយយើង​អាច​​ងូត​ទឹកដោយ​​ទទួល​បាន​ភាព​ស្រស់​​ស្រាយ​ឡើង​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T