ក្ដៅៗ! ជនជាតិថៃប្រមាណ ១១០ នាក់បានត្រឡប់មកពីទីក្រុងតូក្យូ ក្នុងនោះមាន ៧ នាក់មានអាការក្តៅខ្លួន

//s5.kh1.co/51/519679d2b9f7c2bad7076ff4da6c3b0ca6988fc2.jpg
សង្គម

 ០៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជនជាតិថៃសរុបចំនួន ១១០ នាក់ដែលជាប់នៅក្នុងប្រទេសជប៉ុនដោយសារជំងឺរាតត្បាត COVID-១៩ បានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃអង្គារនេះតាមជើងហោះហើរពីទីក្រុងតូក្យូ

ថៃ៖ ជនជាតិថៃសរុបចំនួន ១១០ នាក់ដែលជាប់នៅក្នុងប្រទេសជប៉ុនដោយសារជំងឺរាតត្បាត COVID-១៩ បានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃអង្គារនេះតាមជើងហោះហើរពីទីក្រុងតូក្យូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេត្រូវបានទទួលដោយក្រុមមន្រ្តីមកពីការិយាល័យលេខាធិការអចិន្រ្តៃយ៍ទទួលបន្ទុកផ្នែកការពារ និងគ្រប់គ្រងជំងឺឆ្លងបន្ទាប់ពីការហោះហើរនៃជើងយន្តហោះ NH847 របស់ក្រុមហ៊ុន Nippon Airways បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២ និង ៥១ នាទីរសៀល។

ជនជាតិថៃដែលត្រឡប់មកពីតូក្យូតាមជើងយន្តហោះ NH847 របស់ក្រុមហ៊ុន All Nippon Airways
ជនជាតិថៃដែលត្រឡប់មកពីតូក្យូតាមជើងយន្តហោះ NH847 របស់ក្រុមហ៊ុន All Nippon Airways

នៅក្នុងដំណើរការស្តង់ដារពិនិត្យសុខភាពពួកគេ ៧ នាក់ត្រូវបានរកឃើញថាមានគ្រុនក្តៅ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបន្ថែម។ ចំណែកអ្នកនៅសេសសល់ ត្រូវបានដឹកតាមរថយន្តក្រុងទៅកាន់ Pattaya និង Chon Buri នៅ Bay Beach Hotel ដែលជាកន្លែងពួកគេត្រូវស្នាក់នៅក្នុងអំឡុងពេលនៃការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ៕

ជនជាតិថៃដែលត្រឡប់មកពីតូក្យូតាមជើងយន្តហោះ NH847 របស់ក្រុមហ៊ុន All Nippon Airways
ជនជាតិថៃដែលត្រឡប់មកពីតូក្យូតាមជើងយន្តហោះ NH847 របស់ក្រុមហ៊ុន All Nippon Airways
រូបតំណាងរបស់ជើងយន្តហោះ NH847 របស់ក្រុមហ៊ុន All Nippon Airways
រូបតំណាងរបស់ជើងយន្តហោះ NH847 របស់ក្រុមហ៊ុន All Nippon Airways

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ១០ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T