ប្រុសៗឃើញហើយកុំយំស្ដាយ! ទោះជាស្រីស្រលាញ់ស្រីដូចគ្នា​ តែគូស្នេហ៍ប៉ុន្មានគូនេះ ផ្អែមល្ហែមមិនធម្មតាទេ

//s5.kh1.co/91/912f5f848afdc01910dcbd564a549170848986d1.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមានឈ្មោះជា មនុស្សស្រលាញ់ភេទដូចគ្នាមែន ប៉ុន្តែគូស្នេហ៍ស្រីស្រលាញ់ស្រីទាំងនេះ ពិតជាមានសុភមង្គលខ្លាំង និងធ្វើឲ្យប្រុសៗនាំគ្នា លួចច្រណែន យំស្ដាយមិនតិចទេ។

បរទេស៖ បច្ចុប្បន្ននេះ ចំពោះរឿងស្នេហាភេទដូចគ្នា ស្ទើរតែគ្មានការរើសអើងតទៅទៀតហើយ មិនថាអ្នកដែលស្រលាញ់ប្រុសដូចគ្នា ឬ ស្រីដូចគ្នានោះទេ ពួកគេតែងតែក្លាហាន ហ៊ានប្រឈមមុខ និងបើកចំហរអំពីស្នេហារបស់ពួកគេជាសាធារណៈ ឲ្យមហាជនបានទទួលស្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃនេះផ្ទាល់ផងដែរ យើងនឹងលើកយកគូស្នេហ៍ស្រីស្អាត ៥ គូ ដែលស្រលាញ់ភេទដូចគ្នា ដោយពួកគេទាំងនោះ សុទ្ធសឹងតែជាគូស្នេហ៍ ដែលហ៊ានបើកចំហរខ្លាំង និង តែងតែងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជាញឹកញាប់ ធ្វើឲ្យប្រុសៗលួចច្រណែន និងយំស្ដាយស្ទើរគ្រប់គ្នាផងដែរ។

ដែលគូស្នេហ៍ភេទដូចគ្នាទាំងអស់នោះ មានដូចខាងក្រោម៖

.Thuy Nguyet  និង Bo Dung Dung

នារីរូបស្រស់ពីរនាក់នេះ ជាជនជាតិវៀតណាម ដោយពួកគេ បានរៀបការនឹងគ្នាយ៉ាងអធិកអធម និងមានភ្ញៀវចូលរួម ជាង១០០នាក់ ព្រមទាំងមានសាច់ញាតិ និងមិត្តភក្ដិជិតដិតជាច្រើន បានមកចូលរួមអបអរសារទរ។

Thuy Nguyet  និង Bo Dung Dung
Thuy Nguyet  និង Bo Dung Dung
Thuy Nguyet  និង Bo Dung Dung
Thuy Nguyet  និង Bo Dung Dung

២.Primary Children និង Yaulaam

អ្នកទាំងពីរនាក់នេះ ជាជនជាតិចិន ពួកគេទាំងពីរ បានណាត់ជួបគ្នាជាសាធារណៈ និងបានចែករំលែក រឿងរ៉ាវស្នេហា យ៉ាងផ្អែមល្ហែម ធ្វើឲ្យមនុស្សជាច្រើនលួចច្រណែន ពួកគេនៅលើបណ្តាញសង្គម។ 

ក្រៅពីនោះ អ្នកទាំងពីរ ក៏មានអ្នកតាមដានយ៉ាងច្រើន ដែលមានមនុស្សជាង ៣០,០០០ នាក់ និងត្រូវបានគេនិយាយសរសើរថា ជាគូស្នេហ៍ដែលសក្តិសម និងគួរអោយកោតសរសើរបំផុត។

Primary Children និង Yaulaam
Primary Children និង Yaulaam
Primary Children និង Yaulaam
Primary Children និង Yaulaam

៣.From Hearing Vu និង Luu Nhac Nguyet

ចំពោះមួយគូនេះវិញ ពួកគេបានសេព្វគប់គ្នា តាំងពីឆ្នាំ​ ២០១៦ ហើយអ្នកទាំងពីរ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមុខមាត់លេចធ្លោរបស់ពួកគេ ព្រោះពួកគេមានមុខមាត់ស្រស់ស្អាតយ៉ាងខ្លាំង។ 

From Hearing Vu និង Luu Nhac Nguyet
From Hearing Vu និង Luu Nhac Nguyet
From Hearing Vu និង Luu Nhac Nguyet
From Hearing Vu និង Luu Nhac Nguyet

៤.Lee Hye Ri 

នៅថ្ងៃទី ២៨ ខែកុម្ភះ មង្គលការរបស់គូស្នេហ៍ភេទដូចគ្នាមួយគូនេះ បានធ្វើឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ រូបថតនៅក្នុងពិធីមង្គលការ ដែលបានបង្ហោះដោយកូនក្រមុំ ចូលក្នុងទំព័រផ្ទាល់ខ្លួនរបស់នាងបានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមធ្វីតធ័រ មានការភ្ញាក់ផ្អើលខ្លាំងផងដែរ។

Lee Hye Ri និងគូស្នេហ៍
Lee Hye Ri និងគូស្នេហ៍
Lee Hye Ri និងគូស្នេហ៍
Lee Hye Ri និងគូស្នេហ៍

៥.Thanh Thanh និង My Nguyen

ស្រីស្អាត ពីរនាក់នេះ តែងតែបង្ហោះរូបភាព ផ្អែមល្ហែមជាច្រើន ព្រមទាំងបង្ហាញរាងយ៉ាងក្តៅ និងស៊ិចស៊ីរបស់ពួកគេ ហើយទទួលបានការចូលចិត្តពីមនុស្សគ្រប់គ្នា។

Thanh Thanh និង My Nguyen
Thanh Thanh និង My Nguyen
Thanh Thanh និង My Nguyen
Thanh Thanh និង My Nguyen
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T