ឃើញរូបភាពមុន និងក្រោយ Noey សម្រាលកូនបាន២ខែ ទើបដឹងថាមានរូបរាងខុសគ្នាបែបណា

//s5.kh1.co/34/34dac0461dc7387e19640e0ca59f27fc6b8a4f40.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងស្រី Noey Chotika កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនមានការចាប់អារម្មណ៍លើរូបនាងយ៉ាងខ្លាំង ក្រោយពេលសម្រាលកូនមិនបានយូរប៉ុន្មានផង អ្នកម្ដាយរូបនេះ បានវិលត្រឡប់មកមានរូបរាងដ៏ស្រឡូនស្អាតនិងមានភាពទាក់ទាញក្នុងក្រសែភ្នែកហ្វេនៗជាច្រើន ផងដែរ

ថៃ៖ ទោះបីជា ពេលនេះ តារាសម្ដែងស្រី Noey Chotika ក្លាយជាអ្នកម្ដាយ កូនពីររួចទៅហើយក្ដី តែនាងនៅតែមាន ការរក្សាសម្រស់បានយ៉ាងស្រស់ស្អាត បន្ទាប់ពីសម្រាលបានកូនស្រី ដែលជាកូនទី ២ របស់នាង ក្នុងរយៈមិនយូរប៉ុន្មាន ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានបង្ហោះរូបភាពរបស់ខ្លួន ជាមួយនឹងកូនស្រី នៅលើបណ្ដាញសង្គម តែនៅក្នុងនោះដែរ Noey ក៏បានបង្ហាញឲ្យឃើញពី រាងកាយដ៏ស្រឡូនស្អាត បន្ទាប់ពីសម្រាលកូនអស់រយៈពេល ២ខែ ព្រមទាំងមានការប្រៀបធៀបគ្នា ជាមួយនឹងរូបភាពក្នុងពេលដែលនាងកំពុងតែពរពោះ ក្នុងសម្លៀកបំពាក់តែមួយ ដែលមើលទៅពិតជា មានភាពខុសគ្នាយ៉ាងខ្លាំង ថែមទៀតផង ។

យ៉ាងណាមិញ ជាមួយនឹងរូបភាពមួយនេះ បានធ្វើឲ្យហ្វេនៗ និងមិត្តភក្តិនាងជាច្រើន បានមក ចូលរួមអបអរ ដែលនាង​បានវិលត្រឡប់មកមាន រូបរាងដ៏ទាក់ទាញដូចមុន ព្រមទាំងចូលមកសរសើរពីការថែសម្រស់ ឲ្យនៅតែមានភាពស្រស់ស្អាត របស់អ្នកម្ដាយសម័យថ្មីរូបនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Noey 
Noey 
Noey
Noey
Noey និង គ្រួសារ
Noey និង គ្រួសារ
Noey និង កូនប្រុសស្រីទាំង ២
Noey និង កូនប្រុសស្រីទាំង ២
Noey និង កូនស្រី
Noey និង កូនស្រី
រូបភាព Noey កាលពីពរពោះ និង ក្រោយពេលសម្រាលកូនបាន ២ ខែ
រូបភាព Noey កាលពីពរពោះ និង ក្រោយពេលសម្រាលកូនបាន ២ ខែ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T