ពលរដ្ឋខ្មែរ រស់នៅទីក្រុងឡុងប៊ិច កំពុងព្រួយបារម្ភ រឿងខូចខាតទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន (មានវីដេអូ)

//s5.kh1.co/df/df06a2b3be8737cc309bcfe94029a25a670939a5.jpg
សង្គម

 ០៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខណៈតវ៉ារឿងរបស់ George Floyd ដែលបានក្លាយជាការធ្វើបាតុកម្ម ដែលមានអំពើហិង្សា ដុតបំផ្លាញ និងកម្ទេចរបស់របរ របស់មនុស្សជាច្រើន បានធ្វើឲ្យពលរដ្ឋខ្មែរដែលកំពុងតែរស់នៅក្នុងទីក្រុងឡុងប៊ិច មានការព្រួយបារម្មណ៍ ពីការខូចខាតទ្រព្យសម្បត្តិ និងសុវត្ថិភាព ផងដែរ។

បរទេស៖ ខណៈពេលដែលមហាជនជាច្រើនចេញមកធ្វើបាតុកម្មតវ៉ា រឿងរបស់ បុរសជនជាតិស្បែកខ្មៅ  លោក George Floyd ដែលបានបាត់បង់ជីវិត ដោយសារតែមន្រ្តីប៉ូលីសយកជើងសង្កត់ក. បានធ្វើឲ្យកើតជាភាពចលាចល ព្រមទាំងមានអំពើហិង្សាយ៉ាងខ្លាំង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុងការធ្វើបាតុកម្មនេះ មនុស្សមួយចំនួន បាននាំគ្នាដុតបំផ្លាញ ព្រមទាំងចូលទៅកម្ទេច និងចូលទៅលួចរបស់របរ នៅក្នុងហាងល្បីៗជាច្រើន ស្ទើរតែគ្មានសល់ លើសពីនេះទៅទៀត សូម្បីតែហាងលក់ទំនិញរបស់ខ្មែរមួយចំនួន ក៏ត្រូវបានពួកគេវាយកម្ទេច ដែលធ្វើឲ្យមានការខូចខាតយ៉ាងច្រើន ថែមទៀតផង។

ដោយឡែក ដោយសារតែមានអំពើហិង្សា វាយកម្ទេចនិងចូលលួចប្លន់បែបនេះ បានធ្វើឲ្យពលរដ្ឋខ្មែរម្នាក់ដែលកំពុងតែរស់នៅក្នុងទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ចេញម​កបង្ហាញពីក្ដីព្រួយបារម្មណ៍ ពីការបាត់បង់ទ្រព្យសម្បត្តិ និងសុវត្ថិភាព របស់ពលរដ្ឋខ្មែរជាច្រើនដែលរស់នៅទីនោះ ខណៈពេលនេះដែរ នៅតែមានភាពចលាចល ជាពិសេស ជនឆ្លៀតឱកាសមួយចំនួន នៅតែប៉ុនប៉ង ដើម្បីចូលមកកម្ទេចបំផ្លាញ និងលួចយករបស់របររបស់ពលរដ្ឋ ផងដែរ​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖

រូបភាព ចេញពីវីដេអូ ដែលពលរដ្ឋខ្មែរ មានការព្រួយបារម្មណ៍

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T