កម្មវិធីសេវាដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន​ TADA បានរក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជនក្នុងគ្រាលំបាកយ៉ាងល្អប្រសើរ!

//s5.kh1.co/7d/7de9970cd93064785abcffc4dbba0411a4b93f58.jpg
សង្គម

 ០៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន​ TADA បានរក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជនក្នុងគ្រាលំបាក យ៉ាងល្អប្រសើរ។

ភ្នំពេញ៖ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្មានខែមុនពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាជាសកល អាជីវកម្មរបស់ភោជនីយដ្ឋានខ្មែរ «មាតុភូមិ» សាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប​ និងបានផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនធម្មតា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រងភោជនីយដ្ឋាន «មាតុភូមិ» សាខាពេទ្យលោកសង្ឃ បានមានប្រសាសន៍ថា៖

 «ក្នុងឆ្នាំ២០១៩ ដំណើរការរបស់យើងហ្នឹង គឺបានល្អសន្សឹមៗ។​ ហើយអរគុណដល់អតិថិជនដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង។»

ប្រសាសន៍របស់លោក ស៊ិញ រិទ្ធីយ៉ា

ប៉ុន្តែក្តីស្រមៃក្នុងការបើកសាខា ឬវិនិយោគបន្ថែមទៅក្នុងអាជីវកម្ម ត្រូវបានសាបរលាបទៅវិញ នៅពេលដែលវីរុសវាយលុកប្រទេសកម្ពុជា ហើយអាជីវកម្មរបស់ភោជនីយដ្ឋាននេះ ក៏ដូចជាអាជីវកម្មដ៏ទៃទៀតនៅពាសពេញប្រទេសកម្ពុជា ត្រូវខាតបង់យ៉ាងខ្លាំង។

លោក ស៊ិញ រិទ្ធីយ៉ា បានបន្ថែមទៀតថា៖

«អាជីវកម្មរបស់យើងទទួលរងផលប៉ះពាល់ខ្លាំងមែនទែន ពីភ្ញៀវ១០០% ចុះមកសល់៣០%។ អ៊ីចឹងពួកយើងបានសម្រេចចិត្តបិទហាងបណ្ដោះអាសន្ននៅក្នុងខែ​មេសា។»

ប្រសាសន៍របស់លោក ស៊ិញ រិទ្ធីយ៉ា

ស្ថានការណ៍នៅពេលនោះគឺពិតជាគួរឲ្យបារម្ភ ប៉ុន្តែលោក រិទ្ធីយ៉ា បានចាប់ផ្តើមគិតថា តើគាត់ត្រូវធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់គាត់អាចបន្តរកចំណូលបាន។

លោក រិទ្ធីយ៉ា បានឲ្យដឹងទៀតថា៖

«ចៃដន្យខ្ញុំបានឆែកមើលក្នុងហ្វេសប៊ុកមិត្តភក្ដិរបស់ខ្ញុំ ហើយក៏ឃើញអំពីព័ត៌មានរបស់ TADA ដែលគេទើបតែដាក់ឲ្យដំណើរការ delivery ហ្នឹង ហើយខ្ញុំក៏ចាប់អារម្មណ៍។ ហើយក៏សម្រេចចិត្ត work ជាមួយ TADA តែម្ដង។ គឺយើងចាប់ផ្ដើមនៅថ្ងៃទី ១ ឧសភា ហ្នឹងតែម្ដង ជាមួយនឹងការដឹកជញ្ជូន។»

ប្រសាសន៍របស់លោក ស៊ិញ រិទ្ធីយ៉ា
TADA CAMBODIA
TADA CAMBODIA

លោក រិទ្ធីយ៉ា បានមានប្រសាសន៍ថា៖​

«វាច្បាស់ណាស់ ពេលដែលគេផ្ដល់សេវាមួយឥតគិតថ្លៃ យើងបានសន្សំលើការចំណាយរបស់យើង។ អ្វីដែលសំខាន់ជាងហ្នឹងទៅទៀត ខ្ញុំមានឱកាសនៅក្នុងការផ្សព្វផ្សាយទៅដល់ channel ផ្សេងៗថា «មាតុភូមិ» សាខាពេទ្យលោកសង្ឃ ដឹកជញ្ជូនដោយ free។ អ៊ីចឹងអតិថិជនគាត់ឮសូរអ៊ីចឹង គាត់កាន់តែមានទំនុកចិត្ត ហើយគាត់គិតថា គាត់ចំណាយតិចជាងមុន អ៊ីចឹងក៏គាត់កុម្ម៉ង់បានច្រើនជាងមុន។ អីចឹងមានន័យថា យើងទទួលបានការកុម្ម៉ង់ច្រើនជាងមុន ប្រហែលជាង១៥%។»

ប្រសាសន៍របស់លោក ស៊ិញ រិទ្ធីយ៉ា
TADA CAMBODIA
TADA CAMBODIA

អ្នកនាង នាង ស្រីពៅ ដែលជាម្ចាស់ហាងកាត់ដេរ «សិរិគុណ» សង្កេតឃើញថាអាជីវកម្មរបស់គាត់នៅមានស្ថិរភាពដដែល ដោយសារគុណភាពនៃផលិតផលរបស់គាត់។

អ្នកនាង ស្រីពៅ បានបន្ថែមថា៖

«អ៊ីចឹងទោះបីជាភ្ញៀវមកហាងចុះថយ ក៏ប៉ុន្តែយើងនៅតែរក្សាចំណូលបានថេរដូចមុនអ៊ីចឹង។​»

សម្តីរបស់អ្នកនាង ស្រីពៅ
TADA CAMBODIA
TADA CAMBODIA

កញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រងផ្នែកអនឡាញនៅហាង Baby Outlet បានឲ្យដឹងថា TADA បានជួយបំពេញបន្ថែម​ទៅលើសេវាដឹកជញ្ជូនដែលមានស្រាប់របស់ហាង នៅពេលដែលហាងទទួលបានការកុម្ម៉ង់ទិញច្រើន​ពីអតិថិជន។

កញ្ញា វ៉េង ស៊ាវលីង បានបន្ថែមថា៖

«មួយវិញទៀត នៅអំឡុងពេលកូវីដហ្នឹង ភ្ញៀវគាត់បុកទិញច្រើន ច្រើនដល់ថ្នាក់សេវាកម្មអនឡាញរបស់ Baby Outlet ដឹកអត់ទាន់ទេ ទើប Baby Outlet យើងជ្រើសរើសនូវសេវាកម្មដឹកជញ្ជូន TADA។ ចា៎! គឺថាគាត់សម្រួលឲ្យបានច្រើនមែនទែន។ អ្វីដែលពិសេស គឺសេវាកម្មធូរថ្លៃ អាចទុកចិត្តបាន ចា៎!»។

សម្តីរបស់កញ្ញា វ៉េង ស៊ាវលីង

សេវាកម្មដឹកជញ្ជូន TADA ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃកាលពីខែមេសា និងឧសភា ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នករត់កង់បីឥណ្ឌាផងដែរ។

TADA CAMBODIA
TADA CAMBODIA

លោក តែត មារឌី ដែលជាអ្នករត់ម៉ូតូកង់បីម្នាក់បាននិយាយថា៖

«ដល់ពេលវាមក [កូវីដ១៩] វាធ្លាក់ច្រើនណាស់បង វាសឹងតែទាំងអស់ទៅហើយ ៨០% ហើយហ្នឹង បានតែ ១០-២០% ជួនកាលគ្មានផង។»

សម្តីរបស់លោក តែត មារឌី 

លោកបានបន្តថា៖

«តាំងពីបានដឹក Delivery របស់ TADA មក គឺវាបានយ៉ាងតិចក៏ ៣០%-៤០% អីដែរ។ TADA គេអត់មានកាត់ជើងសារពី driver ទេ អីចឹងយើងចំណេញអាហ្នឹងមួយដែរ។»

សម្តីរបស់លោក តែត មារឌី 

ក្រុមហ៊ុន TADA បានឲ្យដឹងថា ការផ្ដល់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន ដែលមានការប្រើប្រាស់ពីអាជីវករប្រហែល៥០កន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជីវករអាចរក្សាដំណើរការអាជីវកម្មរបស់ខ្លួន និងជួយផ្ដល់ប្រភពចំណូលដល់អ្នករត់កង់បីផងដែរ។

TADA CAMBODIA
TADA CAMBODIA

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា៖

«នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើងមិនត្រឹមតែអាចជួយដៃគូបើកបរទេ យើងចង់ជួយទៅដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូរកស៊ីជាមួយយើងទាំងអស់គ្នា ជាពិសេសនោះគឺចង់ចូលរួមចំណែកក្នុងការសម្រាលបន្ទុករបស់រដ្ឋាភិបាលដែលគាត់ព្យាយាមពុះពារធ្វើម៉េច ដើម្បីស្ដារលទ្ធភាពសេដ្ឋកិច្ចរបស់យើងឲ្យល្អដូចដើមវិញ។ មិនតែប៉ុណ្ណោះទៅលើសេវាកម្មដឹកជញ្ជូននេះ យើងមិនមែនមានតែប៉ុណ្ណេះទេ គឺយើងនៅមានសេវាកម្មថ្មីៗជាច្រើនទៀត ដែលយើងនឹងធ្វើការប្រកាសក្នុងពេលឆាប់ៗនេះ។ ទាំងអស់នេះសុទ្ធតែជាផ្នែកមួយដែលយើងព្យាយាមធ្វើ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់យើង។»

សម្តីរបស់លោក ជីម ប៉ូលី

ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់ក្រុមហ៊ុនបានផុតកំណត់ទៅហើយក្ដី ក៏ក្រុមហ៊ុនយកកម្រៃសេវាដឹកជញ្ជូនរបស់ខ្លួនត្រឹមតែ ៣,០០០រៀល ប៉ុណ្ណោះ សម្រាប់សេវាដឹកជញ្ជូន ទទួលព្រឹក​ ដឹកថ្ងៃ ទទួលថ្ងៃ ដឹកស្អែកនៅក្នុងទីក្រុងភ្នំពេញ ដែលអាជីវករអាចប្រើប្រាស់បាន ដោយគ្រាន់តែចុះឈ្មោះ។

អតិថិជនក៏អាចប្រើសេវាកម្មដឹកជញ្ជូនរហ័សបានផងដែរ ដោយកម្រៃសេវាដឹកគឺប្រែប្រួលទៅតាមរយៈចម្ងាយនៃការដឹកនោះ។

លោក រិទ្ធីយ៉ា បានឲ្យដឹងថា៖

«ថ្ងៃនេះកើតកូវីដ-១៩។ ថ្ងៃក្រោយយើងអត់ដឹងថាកើតមានអីទេ។ ដូច្នេះខ្ញុំចង់ recommend ទៅដល់អាជីវករ និងអ្នករកស៊ីទាំងអស់ គួរតែចាប់ផ្ដើមងាកមើលទៅការរកស៊ីតាមលក្ខណៈ technology ឬក៏តាមអនឡាញ៕»

ប្រសាសន៍របស់លោក រិទ្ធីយ៉ា
TADA CAMBODIA
TADA CAMBODIA
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T