ស្រលាញ់គ្នាយូររឹតតែស្វីត! Natalie និងFluke ធ្វើរឿងដ៏ផ្អែមល្ហែមមួយ ស្របពេលខួបសុំរៀបការបាន១ឆ្នាំ

//s5.kh1.co/81/81ff6a380245d799d9197b2047168e99a0196e88.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គ្រាន់តែគម្រប់ខួបមួយឆ្នាំ នៃការសុំរៀបការ តែគូស្វាមីភរិយា រវាង តារាប្រុសស្រី Fluke និង Natalie បានបង្ហាញពីផ្អែមល្ហែមព្រមជាមួយនឹងសកម្មភាពដ៏រ៉ូមែនទិក នៅលើទូកដ៏ប្រណីត ជាពិសេស Natalie ថែមទាំងមានការស្លៀកពាក់ដូចគ្នានឹងថ្ងៃតែមួយនឹងការសុំរៀបការទៀតផង

ថៃ៖ បើទោះបីជា ពិធីជប់លៀងមង្គលការរបស់ គូស្វាមីភរិយា រវាង តារាសម្ដែងប្រុសស្រី Fluke និង Natalie ត្រូវបានពន្យារពេលដោយសារ ជំងឺ Covid-19 ប៉ុន្តែ អ្នកទាំងពីរ នៅតែបង្ហាញពីក្ដីស្រលាញ់ និងភាពកក់ក្ដៅដែលមានចំពោះគ្នា ទៅវិញទៅមក នៅលើបណ្ដាញសង្គម ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ Fluke និង Natalie បានបង្ហាញរូបភាពដ៏ផ្អែមល្ហែមមួយទៀត ដែលធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំភើប ដែលនៅក្នុងនោះ អ្នកទាំងពីរបានរៀបចំ  ធ្វើពិធីខួប ១ឆ្នាំ ដែលជាខួបនៃការស្នើសុំរៀបការរបស់អ្នកទាំងពីរនៅលើទូកប្រណីត ប្រកបនដោយបរិយាកាសយ៉ាងល្អ និង រ៉ូមែនទិកជាទីបំផុត។  ម៉្យាងវិញទៀត អ្វីដែលហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ Natalie ថែមទាំងបានស្លៀកឈុតតែមួយ ដូចនៅក្នុងថ្ងៃដែល Fluke បានសុំនាងរៀបការថែមទៀតផង ។

 បន្ទាប់ពីបានឃើញបែបនេះ ហ្វេនៗជាច្រើន ពិតជាមានភាពពេញចិត្ត និងសប្បាយរីករាយចំពោះ អ្នកទាំងពីរយ៉ាងខ្លាំង ពីភាពផ្អែមល្ហែម មិនចេះរីងស្ងួត ជាពិសេស ក៏បានចូលមកជូនពរឲ្យស្រលាញ់គ្នាជារៀងរហូត ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Natalie និង ស្វាមី នៅក្នុងថ្ងៃសុំរៀបការ
Natalie និង ស្វាមី នៅក្នុងថ្ងៃសុំរៀបការ
Natalie និង ស្វាមី នៅក្នុងថ្ងៃសុំរៀបការ
Natalie និង ស្វាមី នៅក្នុងថ្ងៃសុំរៀបការ
Natalie និង ស្វាមី នៅក្នុងថ្ងៃសុំរៀបការ
Natalie និង ស្វាមី នៅក្នុងថ្ងៃសុំរៀបការ
Natalie និង ស្វាមី
Natalie និង ស្វាមី
Natalie និង ស្វាមី
Natalie និង ស្វាមី
Natalie និង ស្វាមី
Natalie និង ស្វាមី
Natalie និង ស្វាមី
Natalie និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T