ទៅលេង ១០​កន្លែង​នេះ​នៅ? តំបន់​​​ទេសចរណ៍​​​​ទាំង​១០​​ នៅ​​ស្រុក​​ខ្មែរ ដែល​អ្នក​មិន​គួរ​រំលង

//s5.kh1.co/03/0318a9e3fc469ea3dac62b09aa1ddff893c54699.png
យល់ដឹង

 ០៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មានភ្ញៀវទេសចរជាច្រើនដែលបានទទួលស្គាល់ថា ប្រទេសកម្ពុជាគឺសម្បូរទៅដោយ​កន្លែង​ទេសចរណ៍​ជាច្រើន​ដែល​សុទ្ធតែស្រស់ស្អាត និងជាគោលដៅដ៏ល្អសម្រាប់ការដើរកម្សាន្ត

កម្ពុជាជាប្រទេសមួយដែលបានរងនូវការខូចខាត និងខ្ទេចខ្ទាំជាច្រើនដោយសារសង្គ្រាមរ៉ាំរ៉ៃ។ ទោះជា​មកទល់សព្វថ្ងៃនេះ ប្រទេសយើងបាននឹងកំពុងតែមានការរីកចម្រើនសឹងតែគ្រប់ផ្នែកក៏ដោយ ប៉ុន្តែការ​បាត់​បង់​ដ៏ច្រើនលើសលប់នោះ នៅតែបន្សល់ទុកនូវបញ្ហាមួយចំនួន​ដែលមកដល់ពេលនេះនៅតែ​ទាមទារឲ្យមានការដោះស្រាយនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំណុច​កណ្តាល​នៃ​ក្រុង​ភ្នំពេញ
ចំណុច​កណ្តាល​នៃ​ក្រុង​ភ្នំពេញ

មានភ្ញៀវទេសចរជាច្រើនដែលបានទទួលស្គាល់ថា ប្រទេសកម្ពុជាគឺសម្បូរទៅដោយ​កន្លែង​ទេសចរណ៍​ជាច្រើនដែលសុទ្ធតែស្រស់ស្អាត និងជាគោលដៅដ៏ល្អសម្រាប់ការដើរកម្សាន្ត ហេតុនេះហើយទើប​កន្លង​​មកនេះគេសង្កេតឃើញថា មានកំណើនអ្នកទេសចរជារៀងរាល់ឆ្នាំ។ ខាងក្រោមនេះ​គឺជាទី​កន្លែង​មួយចំនួនដែលត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរដ៏សំខាន់មួយ ដែលបានធ្វើការទាក់ទាញ​អ្នកដំណើរពីគ្រប់ទិសទីឲ្យចូលមកទស្សនា ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

១០.ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារស្ថិតនៅលើភ្នំដងរែក ដែលជាព្រំប្រទល់រវាងប្រទេសខ្មែរ និងប្រទេសថៃ។ប្រាសាទនេះត្រូវបានសាង សង់ឡើងនៅក្នុង ស.វ ទី១១ និងទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២ ដែលបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះសេវៈ។

៩.ក្រុងព្រះសីហនុ

ឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ
ឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ ឬហៅម្យ៉ាងទៀតថាកំពង់សោម គឺជាកន្លែងគោលដៅទេសចរសម្រាប់អ្នកដំណើរ​ដែលចូលចិត្តឆ្នេរ ខ្សាច់ និងទឹកសមុទ្រ។ឆ្នេរខ្សាច់ពណ៌ ស ម៉ត់ នឹងបញ្ចេញពន្លឺភ្លឺភ្លែកនៅពេល​ត្រូវពន្លឺព្រះទិត្យចាំងពីលើ ព្រមជាមួយ នឹងទឹកសមុទ្រពណ៌ខៀវដូចជាផ្ទៃមេឃ ស័ក្តិសមបំផុត​សម្រាប់ការសម្រាក និងលំហែកាយ ជាកត្តាយ៉ាងសំខាន់មួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍​បានយ៉ាងច្រើនកុះករ ជាពិសេសនៅទីនោះក៏មានកោះជាច្រើន ដែលត្រូវបានរៀបចំយ៉ាងស្រស់​ស្អាតដើម្បីស្វាគមន៍ភ្ញៀវទៀតផង។

៨.បឹងទន្លេសាប

ទេសភាពបឹងទន្លេសាប
ទេសភាពបឹងទន្លេសាប

បឹងទន្លេសាបគឺជាបឹងទឹកសាបដែលធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយបឹងនេះក៏ជាផ្នែក​យ៉ាង​សំខាន់មួយ សម្រាប់ប្រទេសកម្ពុជាផងដែរ។ចាប់ពីខែ វិច្ឆិកា ទៅដល់ខែ ឧសភា ដែលត្រូវនឹង​រដូវប្រាំង បឹងនេះនឹងហូរចូលទន្លេ មេគង្គ ប៉ុន្តែចាប់ពីខែ មិថុនា ទៅខែ តុលា ដែលត្រូវនឹងរដូចវស្សា ដែលចាប់​ផ្តើម​មានភ្លៀងធ្លាក់ខ្លាំងទឹកបឹងទន្លេសាប ក៏ប្តូរទិសដៅ នៅជុំវិញបឹងមានផ្ទះប្រជាជនជាច្រើនដែល​អាស្រ័យលើរបរដូចជាការនេសាទជាសំខាន់ សម្រាប់ទ្រទ្រង់ជីវភាពរបស់ខ្លួន។

៧.វត្តប្រាក់

វត្តប្រាក់
វត្តប្រាក់

វត្តប្រាក់មានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង នៅក្នុងរាជធានីភ្នំពេញ។នៅក្នុងវត្តនេះមានផ្ទុក​ទៅ​ដោយ​ទ្រព្យសម្បត្តិ មានតម្លៃដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ រួមមានដូចជា មាស គ្រឿងអលង្ការ និងរូបបដិមាករ របស់ព្រះពុទ្ធ។រូបបដិមាករដែលត្រូវបានគេចាប់អារម្មណ៍បំផុតនោះគឺ រូបដែលត្រូវបានធ្វើឡើងកាលពី ស.វ ទី១៧ ដោយប្រើគ្រីស្តាល់ និងរូបដែលធ្វើឡើងពីមាសដែលមានបង្កប់នូវត្បូងពេជ្រចំនួន៩៥៨៤គ្រាប់។នៅតាមជញ្ជាំងរបស់ វត្តប្រាក់គឺមានគូរគំនូរដោយប្រើពណ៌ភ្លឺៗ ដោយបានគូរឡើងនៅក្នុងចន្លោះឆ្នាំ ១៩០៣​ ដល់ ១៩០៤​ ដោយជាងគំនូរ ៤០នាក់។

៦.ស្ថានីយ៍បូកគោ

ស្ថានីយ៍បូកគោ
ស្ថានីយ៍បូកគោ

ស្ថានីយ៍បូកគោដែលស្ថិតនៅក្នុងខេត្តកំពត ត្រូវបានសាងសង់ឡើងដោយបារាំង និងត្រូវប្រើ​សម្រាប់​ជាទីកន្លែង សម្រាករបស់ពួកគេ។ទីនេះត្រូវបានគេទុកចោលដល់ទៅពីរដងដោយលើកទីមួយគឺនៅពេលដែលជប៉ុនឈ្លានពានទឹកដីខ្មែរ និងលើកទីពីរនៅពេលក្នុងរបបខ្មែរក្រហម។ស្ថានីយ៍បូកគោដែលត្រូវបានទុកចោលនោះតែងតែធ្វើ​ឲ្យ​អ្នក ដំណើរមានអារម្មណ៍ថាព្រឺព្រួច ហើយនៅក្នុងឆ្នាំ២០០៨ ផ្លូវដែលអាចធ្វើដំណើរ​ទៅភ្នំបូកគោ​ក៏ចាប់ផ្តើមបិទដើម្បីធ្វើ ការជួបជុលឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើន។ភាពស្រស់ស្អាតរបស់ស្ថានីយ៍ភ្នំបូកគោ មិនត្រឹមតែអាចទាក់ទាញភ្ញៀវនៅក្នុងស្រុកនោះទេ សូម្បីតែ​ភ្ញៀវ​បរទេស​ក៏នាំគ្នាសរសើរមិនដាច់ពីមាត់ដូចគ្នា។

៥.ខេត្តក្រចេះ

ផ្សោតនៅក្នុងទន្លេមេគង្គ
ផ្សោតនៅក្នុងទន្លេមេគង្គ

ក្រចេះគឺជាខេត្តតូចមួយដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ទោះជានៅទីនោះមិនសូវជាមាន​អ្នកទេសចរណ៍ច្រើន កុះករក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាមានអ្នកដំណើរបែបផ្សងព្រេង​ជាច្រើន​ដែលជ្រើសរើសទីនោះជាកន្លែងកម្សាន្ត ព្រោះនៅទីនោះ អ្នកអាចមើលសត្វផ្សោតដែលរស់នៅ​ក្នុងទន្លេ ដែលមានចំនួនប្រហែលជា៦៦ទៅ៦៨ក្បាល បាន ទៀតផង។

៤.ប្រាសាទកោះកេរ្តិ៍

ប្រាសាទកោះកេរ្តិ៍
ប្រាសាទកោះកេរ្តិ៍

ប្រាសាទមួយនេះមានរាងដូចជាពីរ៉ាមីត និងហ៊ុមព័ទ្ធទៅដោយព្រៃនៅជុំជិត។ គេឃើញមានរូប​សំណាក​គ្រុឌធំៗត្រូវ បានធ្វើឡើងក្នុងនាមជាអ្នកការពារប្រាសាទ គួរឲ្យស្តាយដែលរូបខ្លះ​បាន​បែកបាក់ដោយសារសង្គ្រាម ក៏ដូចជាឆ្លងកាត់ មករយៈពេលយូរពេក​ តែទោះជាដូច្នោះ​ក៏ដោយ​ក៏ភាពអស្ចារ្យរបស់ប្រាសាទមិនបានបាត់បង់ទៅនោះទេ អ្នកអាច មើលឃើញភាពស្រស់ស្អាត​របស់ប្រសាទ ក៏ដូចជាធម្មជាតិដែលមាននៅជុំវិញប្រាសាទកាន់តែបានច្បាស់ នៅពេល ដែលអ្នក​បានឡើងទៅដល់កំពូលប្រាសាទ ហើយជឿថាអ្នកនឹងទប់អារម្មណ៍​រំភើបនោះ​មិនបាននោះទេ។

៣.ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រីគឺជាផ្នែកមួយនៃក្រុងអង្គរ ហើយប្រាសាទនេះក៏ជាប្រសាទមួយដែលមាន​បង្កប់ទៅដោយក្បូរក្បាច់ ផ្កាភ្ញីដ៏ស្រស់ស្អាត។ នៅវេលាពេលល្ងាចខណៈពេលដែលពន្លឺព្រះអាទិត្យ​រៀបអស្ដង្គតចាំងចំក្បូរក្បាច់រចនាទាំងនោះ វាធ្វើឲ្យមើលទៅហាក់ដូចជាទីនោះត្រូវបានស្រោប​ដោយមាសដូច្នេះដែរ ប្រសិនបើលោកអ្នកជាអ្នកដែលមានចំណាប់ អារម្មណ៍ទៅលើការ​ទស្សនា​ប្រាសាទ សូមកុំមើលរម្លងប្រាសាទបន្ទាយស្រីឲ្យសោះ ព្រោះភាពស្រស់ស្អាតរបស់ប្រា សាទទាំង​មូលមុខជាធ្វើឲ្យអ្នកលាន់មាត់សរសើរមិនដាច់តែម្ដង។

២.ប្រាសាទបាយ័ន្ត

ប្រាសាទបាយ័ន្ត
ប្រាសាទបាយ័ន្ត

ប្រាសាទបាយ័ន្តមានភាពល្បីល្បាញដោយសារតែក្បូរក្បាច់រចនាដែលមិនដូចនឹងប្រាសាទដទៃទៀត​នៅក្នុងក្រុងអង្គរ ជាពិសេសនោះគឺទឹកមុខញញឹមដ៏អាថ៍កំបាំងរបស់ចម្លាក់ថ្ម ដែលគេសន្មត់​ថាផ្ទៃ​មុខនោះគឺត្រូវបានធ្វើឡើងទៅតាម ភិនភាគព្រះភ័ក្ររបស់ព្រះបាទជ័យវរ្ម័នទី៧ និងព្រះពុទ្ធ ហើយ​ប្រាសាទបាយ័ន្តក៏មានទីតាំងស្ថិតនៅចំចំណុច​កណ្តាលនៃក្រុងអង្គរផងដែរ។

១.ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្តគឺជាមោទនភាពមួយរបស់ជាតិ ហើយក៏ជាគោលដៅទេសចរមួយដែល​អ្នកណា​ក៏មិនព្រមឲ្យរម្លង បាន។ប្រាសាទនេះគឺជាទីកន្លែងអច្ឆរិយវត្ថុមួយក្នុងចំណាមអច្ឆរិយវត្ថុផ្សេងៗទៀត ជុំវិញពិភពលោក ដោយត្រូវបាន គេសាងសង់ឡើងដោយប្រើរចនាបថប្រាសាទភ្នំ ដែលជាប្រសាទ​ដែលធ្វើឡើងសម្រាប់តំណាងឲ្យភ្នំព្រះសុមេរុ ភ្នំដែល ត្រូវបានគេជឿថាជាកន្លែងរស់នៅសម្រាប់ព្រះ។គូទឹកព័ទ្ធជុំវិញប្រាសាទមិនត្រឹមតែជួយការពារដល់តួប្រាសាទ តែនៅ ត្រូវគេមើលឃើញថាជា​ទេស​ភាពមួយ​ដ៏ល្អវិចិត្រផងដែរ ប្រសិនបើអ្នកមិនបានទៅទស្សនាប្រាសាទអង្គរវត្តដោយខ្លួន ឯងផ្ទាល់​នោះទេ​ អ្នកមុខជាមិនជឿនោះទេថាមានស្នាដៃល្អឯកបែបនេះនៅលើពិភពលោក៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T