​រឿង​បុ​រស​ស្បែក​ខ្មៅ​​! ស្លាប់ ១៦នាក់ រ​បួស​៣០​នាក់​​ ក្នុង​ហេតុការណ៍​​បាញ់​​​ប្រហារ​​​ក្រុម​បាតុករ​​នៅ​​ឈី​កា​ហ្គោ​

//s5.kh1.co/c9/c98e0e91dfbdf61a6737425510b3c30198435628.png
សង្គម

 ០២-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

NBC បានរាយការណ៍ថា មនុស្សចំនួន ១៦ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀត បានរងរបួស​នៅក្នុងហេតុការណ៍បាញ់​ប្រហារនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ សាខាក្នុងតំបន់នៃស្ថានីយទូរទស្សន៍ NBC បានរាយការណ៍ថា មនុស្សចំនួន ១៦ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀតបានរងរបួស​នៅក្នុងហេតុការណ៍បាញ់​ប្រហារនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីស្លាប់ដំបូងក្នុងការបាញ់ប្រហារត្រូវបានចុះបញ្ជីកាលពីថ្ងៃសុក្រ វេលាម៉ោងប្រមាណ ១២:៤១ នាទី (ម៉ោងក្នុងស្រុក) ខណៈ​ដែលឧប្បត្តិហេតុចុងក្រោយត្រូវបានចុះបញ្ជីនៅវេលាម៉ោង ១:៤១នាទី រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ។

ក្រុមបាតុករនៅសហរដ្ឋអាមេរិក
ក្រុមបាតុករនៅសហរដ្ឋអាមេរិក

យោងតាមចម្លើយបានឱ្យដឹងថា ឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុពាក់ព័ន្ធទាំងនោះ គឺការបាញ់ប្រហារមួយដែលបាន​សម្លាប់បុរសពីរនាក់ដែលស្ថិតនៅក្នុងរថយន្ត។ ពួកគេត្រូវបាន គេបាញ់ចំក្បាល និងបានប្រកាសថា ស្លាប់នៅនឹងកន្លែង។

ឧប្បត្តិហេតុបាញ់ប្រហារកើតឡើងនៅពេលដែលទីក្រុងនេះ ត្រូវបានដាក់នៅក្រោមបម្រាមគោចរ ដែលត្រូវបានដាក់ចេញដោយ​សារ​លទ្ធផលនៃបាតុកម្មឆ្លើយតបទៅនឹងមរណភាពរបស់លោក George Floyd ។

បាតុករដែលបានស្លាប់ គឺជាបុរសជនជាតិស្បែកខ្មៅម្នាក់អាយុ ៤៦ឆ្នាំ មានឈ្មោះ George Floyd ដែលបាតុករស្លាប់ដំបូងគេ​នៅក្នុងទីក្រុង ​Minneapolis ហើយឥឡូវនេះបានធ្វើឱ្យមានការ ច្របូក ច្របល់ ចូលកម្ទេច លួចទំនិញនៅតាមហាង និងការដុតស្ថានីយប្រេងឥន្ធនៈនៅទូទាំង​ប្រទេស។

គួរបញ្ជាក់ផងដែរថា លោក George Floyd បានស្លាប់បន្ទាប់ពីត្រូវបានមន្ត្រីនគរបាលចាប់ឃាត់ខ្លួន សង្កត់ខ្ទប់ទៅលើដី ធ្វើឱ្យថប់ដង្ហើមរហូតដល់ស្លាប់៕

ក្រុមបាតុករនៅសហរដ្ឋអាមេរិក
ក្រុមបាតុករនៅសហរដ្ឋអាមេរិក
ក្រុមបាតុករនៅសហរដ្ឋអាមេរិក
ក្រុមបាតុករនៅសហរដ្ឋអាមេរិក
ក្រុមបាតុករនៅសហរដ្ឋអាមេរិក
ក្រុមបាតុករនៅសហរដ្ឋអាមេរិក

ប្រភព៖  Sputnik news

Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T