អង្គការ​សុខភាព​ពិភព​លោក​ព្រមាន​​ជាថ្មី​ថា មក​​ទល់​​ពេល​​នេះ​​​កូវីដ​១៩​ នៅតែ​ខ្លំាង

//s5.kh1.co/09/09ac8409dbf5e35dcf45e8b60196125ecf477212.jpg
សង្គម

 ០២-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃ ០២ មិថុនាកន្លងទៅនេះ អង្គការសុខភាពពិភពលោក World Health Organization (WHO) បាន​បញ្ជាក់​ថា វីរុសកូវីដ-១៩ នៅមិនទាន់បន្ថយឥទ្ធិពលនៃការឆ្លងនៅឡើយទេ

នៅថ្ងៃ ០២ មិថុនាកន្លងទៅនេះ អង្គការសុខភាពពិភពលោក World Health Organization (WHO) បាន​បញ្ជាក់​ថា វីរុសកូវីដ-១៩ នៅមិនទាន់បន្ថយឥទ្ធិពលនៃការឆ្លងនៅឡើយទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការសុខភាពពិភពលោកបានអះអាងបែបនេះ បន្ទាប់ពីគ្រូពេទ្យអ៊ីតាលីដ៏ល្បីម្នាក់បានអះអាងថា​កូវីដ ១៩ ទំនងជាបានថមថយកម្លំាងរបស់វាហើយ។ តែជាការកត់សម្គាល់ WHO បានចេញ​មុខ​ច្រាន​ចោល ដោយនាយកផ្នែកស្ថានភាពអាសន្នរបស់អង្គការ​សុខភាព​ពិភពលោក បានប្រាប់​អ្នក​កាសែត​តាមអនឡាយថាការលើកឡើងបែបនេះ មិនត្រូវទេ ។

យ៉ាងណាការអះអាងរបស់គ្រូពេទ្យអ៊ីតាលីនោះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លំាងដោយ​រដ្ឋាភិបាល​អ៊ីតាលី​បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ។

គួររំឭកថា កូវីដ១៩ បានផ្ទុះឡើងនៅចុងឆ្នាំ២០១៩ ហើយមកដល់បច្ចុប្បន្នវីរុសនេះ នៅ​តែ​ជា​ក្តី​កង្វល់​របស់​ប្រទេស​ជាច្រើនលើពិភពលោក។ ជាក្តីកង្វល់ព្រោះថា បើទោះបីកន្លងមកមានករណីឆ្លង និង​ស្លាប់​មានការថយចុះខ្លះក៏ដោយ ប៉ុន្តែមន្ត្រីសុខាភិបាលរបស់ WHO ជាបន្តបន្ទាប់​បានព្រមាន​ពី​ហានិភ័យ​នៃរលក​ទី២​ បើពលរដ្ឋមានការធ្វេសប្រហែស៕

Logo អង្គការសុខភាពពិភពលោក
Logo អង្គការសុខភាពពិភពលោក
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T