៤ រឿងនឹងកើតឡើង នៅពេលអ្នកចាប់ផ្តើម "គិតបែបវិជ្ជមាន"

//s5.kh1.co/30/30d198194673c94e1eaf5c8e0e105f6c42cdc107.jpeg
យល់ដឹង

 ០២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចំណុច ៤យ៉ាងដែលនឹងកើតឡើងនៅពេលអ្នកផ្លាស់ប្តូរការគិតរបស់អ្នកមកគិតបែបវិជ្ជមានវិញ

ការពិតទៅ​ នៅក្នុងជីវិតយើងនេះ គ្រាន់តែផ្លាស់ប្តូរការគិតរបស់ខ្លួនឯង ដោយបែរខ្លួនឯងមកគិតបែបវិជ្ជមានវិញក៏អាចធ្វើឱ្យជីវិតរបស់ខ្លួនឯង​​​​មានការផ្លាស់ប្តូរបានដែរ។​ ខាងក្រោមនេះជាចំណុច ៤យ៉ាងដែលនឹងកើតឡើងនៅពេលអ្នកផ្លាស់ប្តូរការគិតរបស់អ្នកមកគិតបែបវិជ្ជមានវិញ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អ្នកមើលឃើញបញ្ហាជាឱកាស

រូបតំណាង
រូបតំណាង

មនុស្សវិជ្ជមានចាត់ទុកបញ្ហាដែលពួកគេកំពុងប្រឈមជាឱកាសដើម្បីជួយឱ្យពួកគេហាត់ពត់លត់ដំខ្លួនឯង ដើម្បីឈានទៅដល់គោលដៅនៅថ្ងៃខាងមុខ។ នៅពេលជួបបញ្ហា ការគិតបែបវិជ្ជមាន នឹង ជួយឱ្យអ្នកនឹងជ្រើសរើសវិធីសាស្រ្តផ្សេងៗ ដើម្បីដោះស្រាយបញ្ហានោះ អ្នកនឹងមិនលះបង់ឬចោទប្រកាន់ខ្លួនឯងថាខ្ជះខ្ជាយពេលវេលាឡើយ ប៉ុន្តែអ្នកនឹងព្យាយាមដោះស្រាយវាប្រសិនបើវាមិនដំណើរការអ្នកនឹងរកវិធីផ្សេងទៀតដើម្បីបន្ត។

2. មានថាមពលច្រើនក្នុងការប្រើប្រាស់ជីវិត

រូបតំណាង
រូបតំណាង

យើងបានដឹងយ៉ាងច្បាស់ថាថា គំនិតអវិជ្ជមានឬទុទិដ្ឋិនិយម គឺជាច្រវាក់ដ៏ធំមួយដែលចងយើង និងនាំជីវិតយើងឆ្ពោះទៅរកការធ្លាក់ចុះជាខ្លាំង ហើយវានឹងធ្វើឱ្យយើងមិនមានអារម្មណ៍រីករាយជាមួយអ្វីនៅក្នុងជីវិតនោះទ។ ដូច្នេះផ្ទុយមកវិញ ប្រសិនបើយើងហ្វឹកហាត់ខ្លួនយើងជាប់ជាប្រចាំដើម្បីក្លាយជាមនុស្សវិជ្ជមានវានឹងជួយយើងឱ្យមានកម្លាំងចិត្ត ងើបតស៊ូឡើងវិញ ហើយជួយឱ្យយើងឆាប់សម្រេចបាននូវភាពជោគជ័យ និងរីករាយនៅក្នុងជីវិតឡើងវិញផងដែរ។

៣. កាត់បន្ថយឱកាសនៃការធ្លាក់ទឹកចិត្ត

រូបតំណាង
រូបតំណាង

ការសិក្សាបានរកឃើញថា មនុស្សវិជ្ជមានច្រើនតែមានជំនាញដោះស្រាយបញ្ហាល្អជាងអ្នកដែលគិតអវិជ្ជមាន។ លើសពីនេះការគិតវិជ្ជមានមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តឥរិយាបទ និងមានប្រយោជន៍ជាងក្នុងការការពារជំងឺធ្លាក់ទឹកចិត្ត បើប្រៀបធៀបនឹងមនុស្សទុទិដ្ឋិនិយមដែលចូលចិត្តមើលអ្វីដែលកើតឡើងក្នុងផ្លូវអវិជ្ជមាន។

4. អ្នកស្រឡាញ់និងគោរពខ្លួនឯងជាងមុន

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកបង្រៀនខ្លួនឯងឱ្យគិតក្នុងផ្លូវវិជ្ជមាន ឬ អ្នកជាមនុស្សដែលវិជ្ជមានចំពោះជីវិត ជាការពិតណាស់អ្នកនឹងគោរពស្រឡាញ់ខ្លូនឯងច្រើនជាងមុន មើលឃើញខ្លួនឯងថាសំខាន់ជាងមុន ជាមិន ខាន។ ការគិតវិជ្ជមានក៏ជួយឱ្យអ្នក មិនសូវមានពេលគិតរឿងស្មុគស្មាញដូចមុន ហើយផ្ទុយមកវិញវានឹងជួយស្គាល់ពីតម្លៃនៃពេលវេលាហើយចំណាយពេល ធ្វើរឿងដែលមានប្រយោជន៍ដូចជាចំណាយពេលវេលា ព្យាយាមអភិវឌ្ឍខ្លួនឯងឱ្យរីកចម្រើនជាក់ជាមិនខាន៕

Va Bunning
Joker 5 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T