អ្នកជំនាញព្រមានថា ការផុតពូជប្រភេទសត្វកម្រ លក្ខណៈទ្រង់ទ្រាយធំ មានការកើនឡើង លឿនជាងការរំពឹងទុក នៅក្នុងប្រវត្តិសាស្ត្ររបស់ផែនដី

//s5.kh1.co/ff/ff91c2d692d505ab1d9a45e8f5a93aa31c797b7d.jpg
យល់ដឹង

 ០២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការរកឃើញបានបង្ហាញថា អត្រាដែលប្រភេទសត្វផុតពូជបានកើនឡើង គឺនៅក្នុងទសវត្សរ៍ចុងក្រោយនេះ។

បរទេស៖ ការផុតពូជដ៏ធំលើកទី៦នេះមិនមែនជាការព្រួយបារម្ភ សម្រាប់ថ្ងៃអនាគតទេ ប៉ុន្តែវាបានកើតឡើងនៅពេលនេះ ហើយលឿនជាងការរំពឹងទុក ដែលធ្លាប់គិតទុកពីមុន។ ទាំងអស់នេះគឺជាកំហុសរបស់ពួកយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សជាតិបានបំផ្លាញចោល នូវសត្វរាប់រយប្រភេទ ហើយសកម្មភាពជាច្រើនទៀតបានជម្រុញឲ្យមាន ការផុតពូជ ដូចជាការជួញដូរសត្វព្រៃ ការធ្វើឲ្យកខ្វក់ ការបំផ្លាញទីជម្រក និងការប្រើប្រាស់សារធាតុពុល។ ប៉ុន្តែការរកឃើញបានបង្ហាញថា អត្រាដែលប្រភេទសត្វផុតពូជបានកើនឡើង គឺនៅក្នុងទសវត្សរ៍ចុងក្រោយនេះ។

ការបាត់បង់ទីជម្រករបស់ស្វាអូរ៉ង់អូតង់ នាំឲ្យវត្តមានរបស់ពួកវា កាន់តែតិចទៅ
ការបាត់បង់ទីជម្រករបស់ស្វាអូរ៉ង់អូតង់ នាំឲ្យវត្តមានរបស់ពួកវា កាន់តែតិចទៅ

លោក Gerardo Ceballos González សាស្ត្រាចារ្យផ្នែកបរិស្ថានវិទ្យាអេកូឡូស៊ី នៃសាកលវិទ្យាល័យ National Autonomous University និងជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះបាននិយាយថា សត្វប្រមាណ១៧៣ប្រភេទត្រូវបានផុតពូជ នៅចន្លោះឆ្នាំ២០០១និង២០១៤។ លោកបានប្រាប់សារព័ត៌មាន CNN ថា៖ «ប្រភេទសត្វចំនួន១៧៣ដែលបានផុតពូជ គឺ២៥ដងលឿនជាងអ្វីដែលត្រូវបានគេរំពឹងទុក។»

លោក Gerardo Ceballos González
លោក Gerardo Ceballos González

លោកនិងក្រុមការងារបានរកឃើញថា ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ សត្វមានឆ្អឹងខ្នងជាង៤០០ប្រភេទ បានផុតពូជ។ ពួកគាត់បានបន្ថែមទៀតថា នៅក្នុងដំណើរធម្មតានៃការវិវឌ្ឍ ការផុតពូជបែបនេះនឹងត្រូវចំណាយពេល រហូតដល់១០,០០០ឆ្នាំ។

មានព្រឹត្តិការណ៍ផុតពូជទ្រង់ទ្រាយធំចំនួន៥លើក ក្នុងប្រវត្តិសាស្ត្ររបស់ផែនដី ដែលនីមួយៗបានបំផ្លិចបំផ្លាញ​ ចន្លោះពី៧០ភាគរយទៅ៩៥ភាគរយ នៃប្រភេទរុក្ខជាតិ សត្វ និងអតិសុខុមប្រាណ។

ខ្លាល្មុង Amur ប្រឈមនឹងការជិតផុតពូជ
ខ្លាល្មុង Amur ប្រឈមនឹងការជិតផុតពូជ

កាលពី៦៦លានឆ្នាំមុន យើងបានដឹងពីការផុតពូជរបស់ដាយណូស័រ។ ព្រឹត្តិកាណ៍ពីអតីតកាលបណ្ដាលមកពី គ្រោះមហន្តរាយនៃបរិស្ថាន រួមមានទាំងការផ្ទុះភ្នំភ្លើងដ៏ធំ ឬការបុកជាមួយអាចម៍ផ្កាយ។ ការផុតពូជដ៏ធំទី៦​ ដែលជារឿងមួយកំពុងកើតឡើង គឺជារឿងមួយផ្សេងទៀត ហើយអ្នកវិទ្យាសាស្ត្រនិយាយថា វាបណ្ដាលមកពីមនុស្ស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T