យោងតាមប្រភពព័ត៌មាន របស់ចិន បានឲ្យដឹងថា មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើង នៅក្នុងទីក្រុង សៀងយ៉ាង ខេត្ត Hubei ប្រទេសចិន បណ្តាលអោយ សណ្ឋាគារ មួយកន្លែងខូចខាតយ៉ាងដំណំ ព្រមទាំងមាន មនុស្ស ស្លាប់ និង របួស ជាច្រើននាក់។

ប្រភពព័ត៌មាន បានឲ្យដឹងថា អគ្គិភ័យ បានឆាបឆេះ កាលពីវេលាម៉ោង ៦ កន្លះ ព្រឹក ថ្ងៃអាទិត្យ កន្លងទៅនេះ បានសម្លាប់មនុស្ស ១៤នាក់ និង ៤៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ ដ៏អាក្រក់នេះ។ ក្នុងនោះដែរ ក៏មានវីឌីអូឃ្លីបមួយ ត្រូវបានបង្ហោះ ចូលអ៊ិនធើណេត បង្ហាញពី ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះផ្សេងទៀត ដែលបានប្រថុយជីវិតហក់ចុះ តាមបង្អួច ពីលើអាគារ ព្រោះតែមិនអាចរកផ្លូវចេញបាន ទាន់ពេលវេលា។ ទោះជាយ៉ាងណា អ្នកដែលបានហក់ចុះទាំងអស់ ត្រូវបានរាយការណ៍ ថាមិនមាននរណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ តែបានរបួស បាក់ ដៃ និង ជើង។

សូមទស្សនារូបភាព និង វីឌីអូខាងក្រោម៖




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]