សព្វថ្ងៃនេះយើងសង្កេតឃើញថា ចំណីអាហារមានសម្បូរហូរហារ រីឯជំងឺក៏វាមានច្រើនតាមនោះដែរ។ ចំណែកយុវវ័យក្នុងសម័យនេះប្រឈមនឹងការកើតជំងឺមនុស្សចាស់ច្រើន នេះបើតាមការលើកឡើងរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯកទេសផ្នែកជំងឺទឹកនោមផ្អែម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សេង សេរី បានឲ្យដឹងថា យុវវ័យឥឡូវឃើញថាមានជួបបញ្ហាសុខភាពដូចជា លើសឈាម លើសជាតិខ្លាញ់ និងទឹកនោមផ្អែមច្រើន គឺបណ្តាលមកពីមូលហេតុសាមញ្ញដែលមនុស្សជាច្រើនជួបប្រទះស្ទើរតែរាល់ថ្ងៃគឺ៖
ទី១. ភាពហូរហៀរនៃការហូបចុក
ទី២. កង្វះនូវពលកម្ម
យោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត៖
លោកសាស្រ្តាចារ្យបានបន្តថា ផ្អែកលើមូលហេតុនេះហើយទើបវាធ្វើឲ្យក្មេងៗឥឡូវងាយប្រឈមនឹងជំងឺកាចៗច្រើនមុខ មិនមែនត្រឹមតែទឹកនោមផ្អែម ឬលើសឈាមទេ ហើយកត្តានៃក្មេងៗឈឺច្រើនអាចកាន់តែកើនឡើងនៅពេលអនាគត។ អ៊ីចឹងហើយ បើមិនចង់ឆាប់ឈឺទេគួររកពេលទៅហាត់ប្រាណបញ្ចេញញើស ឬបើថាគ្មានពេលទេគួររកធ្វើមធ្យោបាយអីធ្វើឲ្យចេញញើសខ្លះក្នុងមួយថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet