កំពង់ផែ និងផ្លូវគោកនៅភូកេតទាំងអស់បានបើកឱ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញជាថ្មី

//s5.kh1.co/7c/7c3b014a06c8014bf0053097c3f506133de15203.jpg
សង្គម

 ០២-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រប់ច្រកចេញចូលទាំងផ្លូវទឹក និងផ្លូវគោកនៅភូកេតបានបើកជាថ្មីកាលពីថ្ងៃច័ន្ទបន្ទាប់ពីវិធានការបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ត្រូវបានបន្ធូរបន្ថយ

ថៃ៖ គ្រប់ច្រកចេញចូលទាំងផ្លូវទឹក និងផ្លូវគោកនៅភូកេតបានបើកជាថ្មីនៅខេត្តកោះភាគខាងត្បូង មួយនេះកាលពីថ្ងៃចន្ទ បន្ទាប់ពីវិធានការបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ត្រូវបានបន្ធូរបន្ថយក្រោមបទបញ្ជាដែលបានចុះហត្ថលេខាដោយអភិបាលខេត្ត លោក Pakapong Tawipat កាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ពានឆ្លងទន្លេពី Tha Chat Chai ទៅ Phangnga រួមទាំងកំពង់ផែ​ និងចំណតទូកទាំង ២៤ កន្លែងក៏ត្រូវបានបើកឱ្យធ្វើចរាចរណ៍ឡើងវិញផងដែរ។ ប៉ុន្តែអាកាសយានដ្ឋានភូកេតនៅតែត្រូវបានបិទសម្រាប់ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិ។

រូបតំណាង
រូបតំណាង

លោក Pakapong បានមានប្រសាសន៍ថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្តបានជូនដំណឹងទៅអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អំពីការត្រៀមខ្លួនរបស់ខេត្តដើម្បីបើកព្រលានយន្ត ​ហោះឡើងវិញ។

ទោះយ៉ាងណា CAAT បានបន្ថែមការហាមឃាត់រាល់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសថៃ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ខណៈជើងហោះហើរក្នុងស្រុកមានកំណត់កំពុងដំណើរការ។

លោកបានបន្ថែមទៀតថា ប្រជាជនអាចចាកចេញពីភូកេតដោយតាមផ្លូវគោគដោយគ្មានការរឹតត្បិត។ ទោះយ៉ាងណាអ្នកដែលចូលមកកាន់ភូកេតតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Tha Chat Chai ត្រូវតម្រូវឱ្យមានការពិនិត្យសីតុណ្ហភាពរបស់ពួកគេ និងទាញយកបែបបទពាក្យសុំ " Mor Chana " ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កាទប់ស្កាត់ជំងឺ COVID-១៩។

ស្ពានឆ្លងទន្លេពី Tha Chat Chai ទៅ Phangnga
ស្ពានឆ្លងទន្លេពី Tha Chat Chai ទៅ Phangnga

លោកអភិបាលបាននិយាយថា ខេត្តភូកេតមានករណីឆ្លងជម្ងឺ COVID-១៩ ចំនួន ២២៧ ករណី។ ក្នុងចំណោមនោះមាន ២២៣ នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ៣ នាក់បានស្លាប់ និងម្នាក់ទៀតបានស្លាប់ដោយសារការបើកបរម៉ូតូបុកគ្នា។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយ៍ឯក Kongcheep Tantravanich បាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរកំពុងធ្វើការដើម្បីបង្កើនកន្លែង ដាក់ដោយឡែករបស់រដ្ឋដើម្បីមានសមត្ថភាពផ្ទុកអ្នកដែលត្រឡប់មកពីបរទេសឱ្យបានចំនួន ៥០០ នាក់ក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ៥ ខែមិថុនាដែលកើនឡើង ១០០ បើធៀបនឹងចំនួនបច្ចុប្បន្ន។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-១៩ (CCSA) បាននិយាយកាលពីថ្ងៃច័ន្ទថា CCSA ចង់ធ្វើឱ្យប្រាកដថាប្រជាជនថៃ ទាំងអស់ដែលនៅក្រៅប្រទេសដែលមានបំណងវិលត្រឡប់មកប្រទេសវិញអាចធ្វើបាននៅចុងខែនេះ។ ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃគឺចាំបាច់សម្រាប់អ្នកត្រឡប់មកពីបរទេសទាំងអស់។

លោក Pakapong Tawipat អភិបាលខេត្តភូកេត
លោក Pakapong Tawipat អភិបាលខេត្តភូកេត

យោងតាមលោកវេជ្ជបណ្ឌិត Taweesilp គិតត្រឹមថ្ងៃទី ៣១ ខែឧសភា មនុស្សសរុបចំនួន ៣០,០១៩ នាក់បានដាក់នៅកន្លែងដាច់ដោយឡែករបស់រដ្ឋ ដោយក្នុងនោះមាន ១៤៥ នាក់ត្រូវបានរកឃើញថាបានឆ្លងវីរុសនេះ៕

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T