កសិករចិញ្ចឹមទាត្រូវបានបង្ខំចិត្ត លក់កូនទារបស់ខ្លួនទៅឲ្យកសិដ្ឋានចិញ្ចឹមពស់ ដោយសារតែមិនចង់ឲ្យកូនទាទាំងនោះ ចម្លងជំងឺផ្ដាសាយបក្សី H7N9 មកដល់មនុស្ស។

យោងតាមប្រភពព័ត៌មានពីប្រទេសចិន បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមទាជាច្រើនបានលក់កូនទា ក្នុងតម្លៃថោកបំផុតទៅឲ្យកសិដ្ឋានចិញ្ចឹមពស់ ក្រោយពីទទួលបានដំណឹងថា មានមនុស្ស១៤នាក់បានស្លាប់ ដោយសារជំងឺផ្ដាសាយបក្សី H7N9។ មានម្ខាស់កសិដ្ឋានមួយបាននិយាយថា នេះគឺជាវិធីលក់ទៅឲ្យកសិដ្ឋានចិញ្ចឹមពស់ ឬ ក៏ដុតវាចោលទេ ដែលអាចបញ្ចៀសវាពីជំងឺ H7N9 បាន។ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងប្រទេសចិនទាំងមូល មានមនុស្ស ៦៣នាក់ហើយដែរបានស្លាប់ដោយសារជំងឺនេះ ប៉ុន្តែមិនទាន់មានរបាយការណ៍បានបញ្ចាក់ថា វាឆ្លងពីមនុស្សទៅមនុស្សនោះទេ។ កាសែត Xinhua នៅខេត្ត Jiangsu បានឲ្យដឹងថាមានមនុស្ស ១៤នាក់បានស្លាប់កាលពី ថ្ងៃអាទិត្យកន្លងទៅនេះ។

រដ្ឋាភិបាលបានប្រកាសឲ្យសម្លាប់ បក្សីរាប់ម៉ឺនក្បាល និងបិទការនាំចូលបក្សីទៅក្នុងទីផ្សារ សៀងហៃ និងប៉េកាំង ដើម្បីកាត់បន្ថយការរាដាលជំងឺ H7N9។ ចំនែកឯម្ចាស់កសិដ្ឋានចិញ្ចឹមពស់បាននិយាយថា វាជារឿងគួរឲ្យសោកស្ដាយ ចំពោះកសិករដែលចិញ្ចឹមទា តែវាបែរជាល្អសំរាប់ពួកគាត់ទៅវិញទេ។

មានដំណឹងល្អមួយទៀតពី រាជរដ្ឋាភិបាលខេត្ត Nigbo គឺរដ្ឋាភិបាលបានបរិច្ចាកប្រាក់ ៣,២៤០០,០០០ដុល្លារ ទៅកសិករ ដែលចិញ្ចឹមមាន់ ទា និងក្ងាន រីឯនៅខេត្ត Anhui វិញរដ្ឋបានបន្ថយការប្រាក់ ចំពោះកសិករដែរបានខ្ចីប្រាក់ធ្វើកសិកម្ម ហើយក៏បានកាត់បន្ថយពន្ធផងដែរ។

ប្រទេសចិនគឺជាទីផ្សាធំបំផុតលេខ២ ផ្នែកសាច់ ដែលនាំចេញទៅទូរទាំងប្រទេស បន្ទាប់ពីប្រទេសអាមេរិក ដោយសារតែបញ្ហាជំងឺ H7N9 នេះបានបង្អាក់សេដ្ឋកិច្ចរបស់ប្រទេសចិន យ៉ាងខ្លាំងបំផុត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ? គួរតែប្រុងប្រយ័ត្នចំពោះជំងឺនេះផង ព្រោះវាក៏៏អាចឆ្លងដល់ប្រទេសយើងបានដែរ។ សូមទស្សនារូបភាពខាងក្រោម៖

























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]