តោះ! មកដឹងពីលក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11 ថាអស្ចារ្យ និងល្អលើសពីការស្មានប៉ុណ្ណា!

//s5.kh1.co/59/59f78d6cae0bba96deca6deb75cb3e8f19497cd3.jpg
បច្ចេកវិទ្យា

 ០២-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Samsung Galaxy A11 ក្នុងទីផ្សារប្រទេសកម្ពុជាដែលមានសមត្ថភាពមិនធម្មតាជាមួយតម្លៃរឹតតែអស្ចារ្យល្អលើសហួសពីការស្មាន ។

ភ្នំពេញ៖ ប្រសិនបើចាំមិនខុសទេ អតិថិជនទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់ៗគ្នារួចមកហើយកាលពីថ្មីៗនេះ បន្ទាប់ពីការដាក់សម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីស៊េរី A ម៉ូឌែល Samsung Galaxy A11 ក្នុងទីផ្សារប្រទេសកម្ពុជាដែលមានសមត្ថភាពមិនធម្មតាជាមួយតម្លៃរឹតតែអស្ចារ្យល្អលើសហួសពីការស្មាន និងពុំមានក្រុមហ៊ុនណាហ៊ានផលិតក៏ដូចជាដាក់លក់បានដូចក្រុមហ៊ុន សាមសុង ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន Samsung Galaxy A11
ស្មាតហ្វូន Samsung Galaxy A11

ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញលម្អិតបន្ថែមឱ្យកាន់តែច្បាស់ជូនអតិថិជនទាំងអស់នូវលក្ខណៈដ៏ពិសេសក៏ដូចជាបច្ចេកវិទ្យាទំនើបថ្មីៗដែលបំពាក់មកលើ Samsung Galaxy A11 ជំនាន់ថ្មីដែលមានភាពទាក់ទាញមិនធម្មតាមួយនេះថា តើវាមានភាពអស្ចារ្យកម្រិតណា?

ស្មាតហ្វូន Samsung Galaxy A11
ស្មាតហ្វូន Samsung Galaxy A11

ស្មាតហ្វូនជំនាន់ថ្មីមិនធម្មតា Samsung Galaxy A11 បំពាក់មកជាមួយនឹងចំណុចលេចធ្លោពិសេសដូចជា៖

- អេក្រង់៖ ទំហំ 6.4”
- ប្រភេទអេក្រង់៖ Infinity-O (លាតសន្ធឹងធំសឹងតែមិនមានគែមសល់ទាល់តែសោះ)
- កម្រិតភាពច្បាស់៖ HD+ TFTLCD (720 x 1520)
- ទម្ងន់៖ 177 g
- កាមេរ៉ាក្រោយ៖ 13 MP Wide AF (F.1.8) + 5 MP Ultra-Wide FF(F.2.2) + 2 MP (Depth)
- កាមេរ៉ាមុខ៖ 8 MP (F2.2)
- មេម៉ូរី៖ 3 GB
- ទំហំផ្ទុក៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB)
- មុខងារដោះសោរ៖ ស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (មានសុវត្ថិភាព និងមានល្បឿនលឿន)
- ថាមពលថ្ម៖ 4,000mAh (សាកថ្មល្បឿនលឿន 15 W)
- មុខងារផ្សេងទៀត៖ Scene Optimizer (ចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនពណ៌រូបថតឱ្យស្រស់ស្អាតជាមួយនឹងមុខងារជំនួយ AI, Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ឱ្យរូបថតកាន់តែស្អាត), AR Sticker & Stamp (មុខងារដាក់ Sicker បែបកំប្លែង)។

ស្មាតហ្វូន Samsung Galaxy A11 
ស្មាតហ្វូន Samsung Galaxy A11 

និយាយឱ្យស្មោះទៅស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះ គឺពិតជាល្អលើសពីតម្លៃពិតប្រាកដមែន និងល្អលើសដោយគ្មានផលិតផលស្មាតហ្វូនដទៃណាអាចធ្វើបាន និងដាក់លក់ជូនអតិថិជនទាំងអស់ដូចក្រុមហ៊ុន សាមសុង នោះឡើយ។នៅចាំអីទៀត? តម្លៃត្រឹមតែប៉ុណ្ណឹង ថែមទាំងមានលក្ខណៈពិសេសអស្ចារ្យបែបនេះទៀត ដឹងតែលក់អត់ទាន់ទេ! ហើយបើលោកអ្នកនៅស្ទាក់ស្ទើរទៀត ក៏ទិញមិនទាន់គេដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T