រឿងកាន់តែធំ តែប្អូនប្រុសរបស់បុរសស្បែកខ្មៅ George Floyd អំពាវនាវឲ្យក្រុមបាតុករបញ្ឈប់ការតវ៉ា ដោយសារហេតុផលទាំងនេះ

//s5.kh1.co/38/38dc7b04a87c92d82a8d7fb78c5f724c959a72ba.jpg
សង្គម

 ០២-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រឿងកាន់តែធំ តែប្អូនប្រុសរបស់បុរសស្បែកខ្មៅ George Floyd អំពាវនាវឲ្យក្រុមបាតុករបញ្ឈប់ការតវ៉ា ដោយសារហេតុផលទាំងនេះ

អាមេរិក៖ បុរសស្បែកខ្មៅ George Floyd បានស្លាប់បាត់បង់ជីវិតកាលពីសប្ដាហ៍មុន បន្ទាប់ពីប៉ូលិសផ្ទប់មុខលោកទៅនឹងដី ដោយប្រើជង្គង់សង្កត់ពីលើ.ក ទោះបីពេលនោះលោកនិយាយថា លោកមិនអាចដកដង្ហើមបានក៏ដោយ។ ករណីនោះ បានធ្វើឲ្យពលរដ្ឋអាមេរិកមួយចំនួនធំផ្ទុះកំហឹងនឹងឈានដល់ការធ្វើបាតុកម្ម រួមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និងឯកជនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ លោក Terrance Floyd ដែលត្រូវជាប្អូនប្រុសរបស់ជនរងគ្រោះ មិនគាំទ្រការធ្វើបាតុកម្មទាមទារយុត្ដិធម៌របស់ពលរដ្ឋអាមេរិកឡើយ ដោយសារតែ ជនឆ្លៀតឱកាសមួយចំនួន បាននាំគ្នាដុតបំផ្លាញ និងលួចរបស់របរមានតម្លៃពីហាងនានាយ៉ាងអនាធិបតេយ្យ។

តួយ៉ាង នៅឯពិធីគោរពវិញ្ញាញក្ខន្ធបណ្ដោះអាស្ននរបស់លោក George Floyd ស្ថិតក្នុងទីក្រុង Minneapolis រដ្ឋ Minnesota លោក Terrance Floyd បានអំពាវនាវឲ្យក្រុមបាតុករមេត្ដាបញ្ឈប់សកម្មភាពទាំងនោះ ព្រោះថា រាល់អំពើហិង្សា និងការបំផ្លិចបំផ្លាញមិនបានជួយអ្វីដល់គ្រួសារលោកនោះទេ។ ជាពិសេស វាក៏មិនអាចនាំបងប្រុសរបស់លោកឲ្យត្រឡប់មកវិញដែរ។

លោក Terrance Floyd បានបន្ថែមទៀតថា ការធ្វើបាតុកម្មទាំងកំហឹង និងហិង្សាបែបនេះ ប្រៀបដូចជាការផឹកស្រវឹងអីចឹង។ ពេលស្រវឹងមានអារម្មណ៍សប្បាយ តែលុះពេលស្វាង អ្នកទាំងអស់គ្នានឹងឆ្ងល់ពីអ្វីដែលខ្លួនបានធ្វើ។

គួរជម្រាបថា ការធ្វើបាតុកម្មទាមទារយុត្ដិធម៌ជូនលោក George Floyd មិនមែនមាននៅតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះ ពលរដ្ឋនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់រាប់រយនាក់ ក៏បានប្រមូលផ្ដុំគ្នាតវ៉ានៅក្បែរបរិវេណស្ថានទូតអាមេរិកផងដែរ ប៉ុន្ដែពុំមានអំពើហិង្សាណាមួយកើតឡើងឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
ប្អូនប្រុសរបស់ George Floyd
កន្លែងគោរពវិញ្ញាញក្ខន្ធបណ្ដោះអាស្នន
កន្លែងគោរពវិញ្ញាញក្ខន្ធបណ្ដោះអាស្នន
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
https://s5.kh1.co/__image/w=650,h=366,q=100/c5/c5502a8818efd48573b419697b554a4a188d8d0d.jpg
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
សកម្មភាពធ្វើបាតុកកម្ម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T